រាជធានីភ្នំពេញ ៖ គុណភាពខ្យល់នៅកម្ពុជាចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ» នេះបើយោងតាមសេចក្ដីជូន ដំណឹងក្រសួងបរិស្ថាន ។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា គុណភាពខ្យល់ពណ៌ខៀវ (ល្អណាស់) មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ ពណ៌បៃតង(ល្អ) មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ។
ដោយឡែកពណ៌លឿង (មធ្យម) មានខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ ។ ពណ៌ទឹកក្រូច(បង្គួរ ) មានខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ