ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​ខ្លួន​ផ្អាក​ជំនួយ​ព្រោះ​ចង់​ទប់​ស្កាត់​​ការ​​ខ្ជះ​ខ្ជាយ និង​ការ​កេង​បន្លំ

20 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​បញ្ជាក់​ថា​ការ​ផ្អាក​ផ្ដល់​ជំនួយ​​ទៅ​ឱ្យ​ស្ថាប័ន​ជា​ដៃ​គូ​នានា​ទូទាំង​ពិភព​លោក​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ និង​ដើម្បី​ធានា​ថា​ជំនួយ​ទាំង​នោះប្រើ​ប្រាស់​ចំ​គោល​ដៅ​ល្អ គ្មាន​ការ​កេង​បន្លំ ឬ​យក​លុយ​ជំនួយ​ទៅ​ចាយ​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍​។ ដូច្នេះ​អង្គការ, សមាគម និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​នានា​កុំ​ទាន់​​ជ្រួល​ច្របល់​ខ្លាច​អាមេរិក​ផ្ដាច់​ជំនួយ​ទាំង​ស្រុង​។ សំខាន់​ឱ្យ​តែ​មាន​ការ​ធ្វើ​អធិការ​កិច្ច​ និង​របាយ​ការណ៍​បញ្ជាក់​ច្បាស់​លាស់​អំពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​បញ្ជាក់​ថា​ការ​ផ្អាក​ផ្ដល់​ជំនួយ​​ទៅ​ឱ្យ​ស្ថាប័ន​ជា​ដៃ​គូ​នានា​ទូទាំង​ពិភព​លោក​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ និង​ដើម្បី​ធានា​ថា​ជំនួយ​ទាំង​នោះប្រើ​ប្រាស់​ចំ​គោល​ដៅ​ល្អ គ្មាន​ការ​កេង​បន្លំ ឬ​យក​លុយ​ជំនួយ​ទៅ​ចាយ​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍​។ ដូច្នេះ​អង្គការ, សមាគម និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​នានា​កុំ​ទាន់​​ជ្រួល​ច្របល់​ខ្លាច​អាមេរិក​ផ្ដាច់​ជំនួយ​ទាំង​ស្រុង​។ សំខាន់​ឱ្យ​តែ​មាន​ការ​ធ្វើ​អធិការ​កិច្ច​ និង​របាយ​ការណ៍​បញ្ជាក់​ច្បាស់​លាស់​អំពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​។

ថ្មី​ៗ​នេះ ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​មក​បញ្ជាក់​​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដាច់​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​។ មិន​ទាន់​បាន​អី​ផង អង្គ​ការ​ដែល​ទទួល​ជំនួយ​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចាប់​ផ្ដើម​ត្អូញ​ត្អែរ​ថា​មនុស្ស​រាប់​សិប​លាន​នាក់​នៅ​លើ​ពិភព​លោក​ដែល​ត្រូវ​ការ​លេប​ថ្នាំ​រាល់​ថ្ងៃ​អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​​​។​

លោក​ត្រាំ​បាន​ថ្លែង​ពី​សេត​វិមាន​ថា​ការ​ផ្ដាច់​ជំនួយ​ជា​បណ្ដោះ​អាសន្ន​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​រដ្ឋា​ភិបាល​ដើម្បី​ធានា​​ថា​គ្មាន​ការ​ចាយ​លុយ​ជំនួយ​ខ្ជះ​ខ្ជាយ និងចាយ​​នៅ​ក្នុង​ផ្លូវ​​ខុស​ទេ​​​​ព្រោះ​លុយ​ទាំង​នេះ​ជា​កម្លាំង​ញើស​ឈាម​របស់​ប្រជា​ជន​អា​មេរិក​ដែល​ខិត​ខំ​ធ្វើ​ការ​ និង​រក​ស៊ី​ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​សន្សំ​​បាន​យក​ទៅ​បង់​ពន្ធ​ជូន​រដ្ឋ​។ ​​រដ្ឋ​យក​លុយ​នេះ​ទៅ​ផ្ដល់​ជំនួយ​។​

យោង​តាម​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ម៉ា​​កូ​ រូប៊ីយ៉ូ (Marco Rubio) ​រដ្ឋាភិបាល​របស់​លោក​​ចង់​​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​មនុស្ស​ធម៌​ដែល​​​ជា​ចំណុច​​សំខាន់​ និង​ចាំ​បាច់​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​មនុស្ស​។​ ឧទាហរណ៍ វិស័យ​សុខា​ភិបាល ស្បៀង​អាហារ ទី​ជម្រក និង​សុខុ​មាល​ភាព​សង្គម​ រួម​ទាំង​ថ្លៃ​ចំណាយ​ប្រតិ​បត្តិ​នៅ​ក្នុង​ការ​ផ្ដល់​សេវា​ទាំង​នេះ​។

​ស្ថាប័ន​ដែល​ធ្វើ​ការ​លើ​ផ្នែក​សុខាភិបាល​ដូច​ជា​យូ​អឹន​អេដស៍ (UNAIDS) ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​លើក​​ឡើង​នេះ​​ដោយ​សង្កត់​ធ្ងន់​ថា​​​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ជួយ​​​អ្នក​ជំងឺ​អេដស៍​ជាង​ម្ភៃ​លាន​​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​៥៥​ទូទាំង​ពិភព​លោក​​​ដើម្បី​បន្ត​ជីវិត​រស់របស់​ពួក​គេ​​។ យូ​អឹន​អេដ​ស៍​យល់​ថា​តែ​ប៉ុណ្ណេះ​អស់​មាន​អ្វី​ជា​ការ​បារម្ភ​​សម្រាប់​ខ្លួន​ត​ទៅ​ទៀត​ហើយ​​។ អ្នក​ជំងឺ​អេដ​ស៍​រាប់​លាន​នាក់​អាច​បន្ត​ទទួល​បាន​ឱសថ​សម្រាប់​លេប​ និង​សេវា​ថែ​ទាំ​សុខ​ភាព​ដទៃ​ទៀត​របស់​ពួក​គេ​។​

នៅ​ក្នុង​លិខិត​រំលឹក​ដែល​ផ្ញើ​ជូន​ទៅ​អ្នក​សារ​ព័ត៌​មាន​​កាល​ពី​យប់​មិញ ក្រសួង​ការ​បរទេស​បញ្ជាក់​អំពី​ហេតុ​ផល​ដែល​​ទី​ក្រុង​វ៉ាស៊ីន​តោន​​ផ្អាក​ជំនួយ​៩០​ថ្ងៃ​។ ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ប្រកាស​នេះ ​​អា​មេ​រិក​អាច​សំចៃ​ថវិកា​​​១​ពាន់​លាន​ដុល្លារ​។ របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ថ្មី​ៗ​​នេះ​បង្ហាញ​ថា​អាមេរិក​ផ្ដល់​ជំនួយ​​ទៅ​បរទេស​ចំនួន​​៧០​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២៣​។​

លិខិត​នោះ​សរ​សេរ​រៀប​រាប់​ថា​យើង​កំពុង​ខិត​ខំ​បោស​សម្អាត​ឱ្យ​ដល់​ឫស​គល់​នូវ​ការ​ចំណាយ​ថវិកា​ខ្ជះ​ខ្ជាយ​។ យើង​កំពុង​ពិនិត្យ​មើល​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​មិន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​របស់​យើង​។ លោក​ត្រាំ​ថ្លែង​ថា​គ្រាន់​តែ​លោក​អង្គុយ​ធ្វើ​ការ​នៅ​សេត​វិមាន​ត្រឹម​តែ​១​​ថ្ងៃ​អាច​រក​ឃើញ​នូវ​អំពើ​កេង​បន្លំ​ ឆ​បោក និង​ប្រើ​ប្រាស់​ជំនួយ​ខុស​ខ្ទង់​មិន​តិច​នោះ​ទេ​។

លោក​រក​ឃើញ​ករណី​នេះ​កើត​ឡើង​នៅ​តំបន់​ហ្កាហ្សា។ ដូច្នេះ លោក​បញ្ជា​ឱ្យ​ផ្អឹប​ទុក​ជំនួយ​​៥០​លាន​ដុល្លារ​ដែល​គ្រោង​ប្រើ​ប្រាស់​សម្រាប់​​​កម្ម​វិធី​ពន្យារ​កំណើត​ដូច​ជា​ទិញ​ស្រោម​អនាម័យ និង​ថ្នាំ​ពន្យារ​កំណើត​សម្រាប់​ប្រជា​ជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​។ លោក​​ថា​លុយ​ទាំង​នេះ​ចូល​ទៅ​ក្នុង​ហោ​ប៉ៅ​របស់​ក្រុម​ហាម៉ាស់​ ហើយ​ពួក​គេ​យក​លុយ​នោះ​ទៅ​ផលិត​គ្រាប់​បែក៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ