ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថង ប៊ុ​ន​ថេ​ង (​សក្ខី ភគវន្ត​) យល់ព្រម​សុំ​ទោស​ជា​សាធារណៈ ក្រោយ​និយាយ​បកស្រាយ​បំភាន់​ប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​ព្រះសង្ឃ និង​ព្រះ​ត្រៃ​បិដក

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ថង ប៊ុ​ន​ថេ​ង តាំងខ្លួន​ជា សាស្តា សក្ខី ភគវន្ត នា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ លោក ថង ប៊ុ​ន​ថេ​ង តាំងខ្លួន​ជា សាស្តា សក្ខី ភគវន្ត នា​ពេល​កន្លង​មក និយាយ​ថា «​បួស​ជា​សង្ឃ​គឺ​ទម្ងន់​ដល់​អ្នកស្រុក រួម​ទាំង​ព្រះពុទ្ធ​ផង ហើយ​បិដក​សព្វថ្ងៃ គឺជា​បិដក​មិន​គ្រប់ទឹក​»​នោះ បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង និង​យល់ព្រម​សុំ​ទោស​ជា​សាធារណៈ ។

នៅ​ទីស្តីការក្រសួង​ធម្មការ និង​សាសនា កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បាន​ដឹកនាំ​កិច្ចប្រជុំ ដោយ​មានការ​ចូល​រូ​ម​ពី​តំណាង​ក្រសួងមហាផ្ទៃ តំណាង​ក្រសួងយុត្តិធម៌ និង​ប្រធាន សមាគម​ទេវ សក្ខី ភគវន្ត ។ ជា​លទ្ធផល​អង្គប្រជុំ បាន​សម្រេច​ដូច ខាងក្រោម ៖

១-​លោក ថង ប៊ុ​ន​ថេ​ង (​សក្ខី ភគវន្ត​) ព្រម​ទទួលស្គាល់​នូវ​កំហុសឆ្គង និង យល់ព្រម​ពោល​ពាក្យសុំ​ទោស​ជា​សាធារណៈ ចំពោះ​ចំណុច ដែល​ខ្លួន​បាន​លើក​ឡើង​កន្លង​មក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះសង្ឃ ព្រះ​ត្រៃ​បិដក និង​ព្រះពុទ្ធ​សាសនា យល់ព្រម​ផ្លាស់​ប្តូរ​ឥរិយាបថ ក្នុង​ពេល​ពន្យល់​ធម៌ និង​ឈប់​ប្រើប្រាស់​ក្រណាត់​សំពត់ ពានា ។
២-​យល់ព្រម​លុប​វី​ដេ​អូ ដែល​បាន​ផ្សព្វផ្សាយ ដែល​ប៉ះពាល់​កន្លង​មក ចេញពី​បណ្តាញ​សង្គម ។
៣-​ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​មើល នូវ​នីតិវិធី​ច្បាប់ ចំពោះ​សកម្មភាព​ប្រតិបត្តិ​របស់​សមាគម ទេវ សក្ខី ភគវន្ត ក្រោយ​ពេល​ក្រសួង​ធម្មការ​និង​សាសនា បាន​ប្រជុំ​ដោះស្រាយ​ដំណាក់កាល​បឋម​រួច​មក ។

សូម​ជម្រាប​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា លោក ថង ប៊ុ​ន​ថេ​ង បាន​តាំងខ្លួន​ជា សាស្តា សក្ខី ភគវន្ត និង​បាន​និយាយ​បកស្រាយ​បំភាន់​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ព្រះសង្ឃ ថា​ជា​បុគ្គល​កំពុង​ពេញកម្លាំង​ហើយ​រស់នៅ​ជា​បន្ទុក​របស់​ពុទ្ធបរិស័ទ និង​បាន​ពោល​ត្មះតិះដៀល​ថា ព្រះ​ត្រៃ​បិដក​ខ្មែរ ជា​ព្រះ​ត្រៃ​បិដក​មិន​គ្រប់ទឹក ជាដើម​។ ការ​លើក​ឡើង​នេះ ទទួល​បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​សំណាក់​ព្រះសង្ឃ និង​សមាគម​នានា​កាន់​ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ និង​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ