ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ស្ដាយ​ជន​ជាតិ​ខ្លួន​ដែល​ស្លា.ប់​ក្នុង​ករណី​ធ្លា.ក់​យន្ត​ហោះ​អាមេរិក

20 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​សម្ដែង​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ជន​ជាតិ​រុស្ស៊ី​នៅ​ក្នុង​ហេតុ​ការណ៍​បុក​គ្នា​​នៅ​លើ​អាកាស​រវាង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ និង​ឧទ្ធម្ភាគ​ចក្រ​យោធា​​​នៅ​ប្រទេស​អាមេរិក​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​ប្រមូល​បាន​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​១៩​នាក់​ ខណៈ​ដែល​បួន​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា និង​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​ នៅ​ក្នុង​ចំណោម​អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ​សរុប​៦៤​នាក់​ដែល​មាន​អ្នក​ដំណើរ​៦០​នាក់​ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​៤​នាក់​នោះ គេ​​មាន​សង្ឃឹម​តិច​តួច​ជា​ទី​បំផុត​ថា​អាច​រក​ឃើញ​អ្នក​​​នៅ​រស់​រាន​មាន​ជីវិត​។…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​សម្ដែង​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ជន​ជាតិ​រុស្ស៊ី​នៅ​ក្នុង​ហេតុ​ការណ៍​បុក​គ្នា​​នៅ​លើ​អាកាស​រវាង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ និង​ឧទ្ធម្ភាគ​ចក្រ​យោធា​​​នៅ​ប្រទេស​អាមេរិក​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​ប្រមូល​បាន​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​១៩​នាក់​ ខណៈ​ដែល​បួន​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា និង​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​

នៅ​ក្នុង​ចំណោម​អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ​សរុប​៦៤​នាក់​ដែល​មាន​អ្នក​ដំណើរ​៦០​នាក់​ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​៤​នាក់​នោះ គេ​​មាន​សង្ឃឹម​តិច​តួច​ជា​ទី​បំផុត​ថា​អាច​រក​ឃើញ​អ្នក​​​នៅ​រស់​រាន​មាន​ជីវិត​។ បើ​ធ្លាក់​នៅ​លើ​ដី​អាច​សង្ឃឹម​ថា​នៅ​រស់​ខ្លះ​។ ប៉ុន្តែ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​រដូវ​រងា​ថែម​ទៀត​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​អាមេរិកាំង​អ៊ែ​ឡាញ​បាន​ចាក​ចេញ​ដំណើរ​ពី​រដ្ឋ​ខេន​សាសន៍​ (Kansas) ​ទៅ​អាកាស​យាន​ដ្ឋាន​ជាតិ​រេ​ហ្គឹន​ (Reagan) នៃ​ទី​ក្រុង​វ៉ាស៊ីន​តោន​។

​នៅ​ពេល​រៀប​ចុះ​ដល់​ដី​ហើយ​ស្រាប់​តែ​ទៅ​បុក​គ្នា​ជា​មួយ​ឧទ្ធម្ភាគ​ចក្រ​​ដឹក​ទាហាន​បី​នាក់​​​ទៅ​ចូល​រួម​លំហាត់​​​យោធា​។​ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ក៏​មាន​ជន​ជាតិ​រុស្ស៊ី​២នាក់​ផង​ដែរ​ ម្នាក់​ជា​​គ្រូ​បង្ហាត់​ជិះ​ស្គី​​ និង​ម្នាក់​ទៀត​ជា​​អតីត​ជើង​ឯក​ខាង​ជិះ​ស្គី​។ ចំពោះ​សំណួរ​ថា​តើ​នៅ​ក្នុង​ឱកាស​មរណ​ទុក្ខ​នេះ លោក​ពូទីន​នឹង​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​ដែរ​ឬ​ទេ?​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ឆ្លើយ​តប​ថា​សម្រាប់​ពេល​នេះ​ រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​មិន​ទាន់​គម្រោង​ទាក់​ទង​គ្នា​កម្រិត​ខ្ពស់​នៅ​ឡើយ​ទេ​។

ប្រភព​ខ្លះ​ចុះ​ផ្សាយ​ថា​យន្ត​ហោះ​ដឹកអ្នក​ដំណើរ​នោះ​ទើប​តែ​វិល​ត្រឡប់​ពី​ជំរំ​បោះ​តង់​សម្រាប់​ដំណើរ​កម្សាន្ត១​​កន្លែង​។ ទី​នេះ​​ជា​កន្លែង​ហ្វឹក​ហាត់​​ជិះ​ស្គី​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​សមាគម​ជិះ​ស្គី​របស់​អាមេរិក​។ ហេតុ​​នេះ គ្រូ​បង្វឹក​ និង​ជើង​ឯក​ខាង​ជិះ​ស្គី​របស់​រុស្ស៊ី​ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​ខាង​លើ​នេះ​ផង​ដែរ​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​​​ម៉ោង​៩​យប់​។

​នៅ​ពេល​យន្ត​ហោះ​ទៅ​ដល់​មាត់​ទន្លេ​ផូថូ​ម៉ាក (Potomac) កៀក​នឹង​ព្រលាន​យន្ត​ហោះ​ដើម្បី​ចុះ​ចត​ទៅ​ហើយ​ ចៃ​ដន្យ​អ្វី​ក៏​វាក់​អើ​ជា​មួយ​ឧទ្ធម្ភាគ​ចក្រ​យោធា​​។ សម្រាប់​ពេល​នេះ អាជ្ញា​ធរ​ និង​ក្រុ​ម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ ​មនុស្ស​​ស្លាប់​ពិត​ប្រាកដ​ប៉ុន្មាន​នាក់​​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​​អ្នក​ទាំងនោះ​ប្រ​ហែល​​បាន​ស្លាប់​អស់រលីង​​ហើយ​ដោយ​សារ​ការ​លង់​ទឹក​​​។ គ្រាន់​តែ​​ថា​​សាក​សព​របស់​ពួក​គេ​រក​មិន​ទាន់​ឃើញ​តែ​ប៉ុណ្ណោះ​។​

អាជ្ញា​ធរ​ចាត់​ទុក​ថា​នេះ​ជា​សោក​នាដ​កម្ម​ដែល​សម្លាប់​មនុស្ស​ច្រើន​មិន​ធ្លាប់​មាន​នៅ​ប្រទេស​អាមេរិក​នៅ​ក្នុង​រយៈ​ពេល​១៦​​ឆ្នាំ​ចុង​ក្រោយ​​នេះ​។ ក្រោយ​ពេល​កើត​មាន​ហេតុ​ការណ៍​នេះ រាល់​ជើង​ហោះ​ហើរ​ដែល​ត្រូវ​ហោះ​ចេញ ឬ​ហោះ​ចូល​អាកាស​យាន​ដ្ឋាន​ជាតិ​រេហ្គឹន​ត្រូវ​លុប​ចោល​ទាំង​អស់​។ អាជ្ញា​បន្ត​​​ស្រាវ​ជ្រាវ​ និង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ