ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ចំណុច​ រក្សា​ខួរក្បាល​លោក​អ្នក​ឱ្យ​មាន​សុខភាព​​ល្អ

5 ម៉ោង មុន

ការ​ហាត់ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់​ជា​មធ្យោបាយ​ល្អ​មួយ​រក្សា​សុខភាព​រាង​កាយ​ឱ្យ​មាំមួន តែ​ទន្ទឹម​នឹង​នេះ ការ​ថែរក្សា​សុខភាព​ខួរក្បាល​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ។ មាន​វិធីសាស្ត្រ​ងាយ​ៗ១០​ចំណុច​ដែល​អ្នកជំនាញ​អះអាង​ថា ជួយ​ជំរុញ​ថាមពល​ដល់​ខួរក្បាល ។ ១-​របប​អាហារ​ទទួលទាន ​៖ សារធាតុចិញ្ចឹម​ដើរតួ​នាទី​ចម្បង​បំផុត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​សមត្ថភាព​ផ្លូវចិត្ត…

ការ​ហាត់ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់​ជា​មធ្យោបាយ​ល្អ​មួយ​រក្សា​សុខភាព​រាង​កាយ​ឱ្យ​មាំមួន តែ​ទន្ទឹម​នឹង​នេះ ការ​ថែរក្សា​សុខភាព​ខួរក្បាល​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ។ មាន​វិធីសាស្ត្រ​ងាយ​ៗ១០​ចំណុច​ដែល​អ្នកជំនាញ​អះអាង​ថា ជួយ​ជំរុញ​ថាមពល​ដល់​ខួរក្បាល ។

១-​របប​អាហារ​ទទួលទាន ​៖ សារធាតុចិញ្ចឹម​ដើរតួ​នាទី​ចម្បង​បំផុត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​សមត្ថភាព​ផ្លូវចិត្ត និង​សមត្ថភាព​យល់​ដឹង ។ ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​អ្នកមាន​វត្តមាន​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​មាននៅ​ក្នុង​បណ្តា​ត្រី​សម្បូរ​ខ្លាញ់ ពពួក​សណ្តែកប្រេង គ្រាប់​ធញ្ញជាតិ និង​បណ្តា​បន្លែ​គ្រប់​មុខ។ បន្ថែម​ពី​នេះ​ទៀត​បណ្តា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ដែល​មាននៅ​ក្នុង​បណ្តា​ផ្លែ​ឈើ និង​បន្លែ​ភាគច្រើន​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​អាហារ​របស់​ខួរក្បាល ។ អាហារ​ដែល​ផ្តល់​គុណប្រយោជន៍​ដល់​រាង​កាយ ពិតជា​អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​រាំ​រ៉ៃ​ផ្សេង​ៗ តែ​ជួយ​ជំរុញ​ដល់​ការ​ចង​ចាំ​ក៏​ដូច​ជា​កែ​លម្អ​សមត្ថភាព​យល់​ដឹង​ទទួល​ចំណេះ​ដឹង ។

២-​រក្សា​ខួរក្បាល​ឱ្យ​មាន​សកម្មភាព​ជា​ប្រចាំ​ ៖ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​ខួរក្បាល​របស់​អ្នក​ឱ្យ​មាន​សកម្មភាព និង​ជាប់រវល់​ក្នុង​សកម្មភាព​លំបាក​ៗ​។ នៅ​ពេល​ដែល​អ្នក​ឈប់​ហាត់ប្រាណ​រយៈពេល​យូរ អ្នក​នឹង​សង្កេត​ឃើញ​ថា រាង​កាយ​របស់​អ្នក​ប្រែប្រួល​(​ឡើង​ទម្ងន់ ឬ​សម្បូរ​ខ្លាញ់​ច្រើន ) ។ ដូច​គ្នា​នេះ​ដែរ ខួរក្បាល​ដែល​មិន​ប្រើប្រាស់​រយៈ​ពេល​យូរ​បំ​ណិ​ន​ទទួលយក​ចំណេះដឹង​នឹង​ចុះ​ខ្សោយ​។ ចូរ​ធ្វើ​លំ​ហាត់​ខួរក្បាល​របស់​អ្នកតា​មរយៈ​ការ​អាន​សៀវភៅ ដោះស្រាយ​លំ​ហាត់​ពិបាក​ៗ ឬ​លេង​ហ្គេ​ម ។

៣-​ធ្វើ​លំ​ហាត់ប្រាណ​រាង​កាយ​៖ ការ​ហាត់ប្រាណ​ទៀងទាត់​ដើរតួ​នាទី​យ៉ាង​សំខាន់​ជួយ​ជំរុញ​ការ​ចរាចរ​ឈាម​ទៅ​កាន់​ខួរក្បាល ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រោយ​ពី​ការ​ហាត់ប្រាណ​រួច​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ពេញ​មួយ​ថ្ងៃ ។ រីឯ​សមត្ថភាព​នៃ​ការ​ទទួលយក​អ្វីមួយ​ថ្មី ក៏​មាន​សភាព​ល្អ​ប្រសើរ​ឡើង​ផង​ដែរ ។

៤-​គួរ​ចេះ​ចូល​ប្រឡូក​ក្នុង​សង្គម​៖ ការ​ជាប់រវល់​ក្នុង​បណ្តា​សកម្មភាព​សង្គម​ជួយ​រក្សា​ឱ្យ​ខួរក្បាល​មាន​សកម្មភាព​ក្លៀវក្លា និង​មិន​នៅ​ទំនេរ​។ ម្យ៉ាង​ការ​ប្រឡូក​ក្នុង​សកម្មភាព​សង្គម​ក៏​អាច​ជួយ​កាត់​បន្ថយ Stress និង​បង្កើន​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ។ ភាព​ឯកា​និង​ភាព​នៅ​ដាច់​ពី​គេឯង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ផ្លូវចិត្ត ហើយ​ករណី​ខ្លះ​អាច​នឹង​ញ៉ាំង​ឱ្យ​ផ្លូវចិត្ត​គ្មាន​ស្ថិរភាព​ទៀត​ផង ។ ទី​បញ្ចប់​អ្វី​ទាំង​អស់នេះ​គឺ​សុទ្ធតែ​ប៉ះពាល់ ឬ​បំផ្លាញ​ការ​ប្រមូលផ្តុំ​អារម្មណ៍​និង​សមត្ថ​ក​ភាព​ទទួលយក​ចំណេះដឹង​របស់​ខួរក្បាល ។ ចូរ​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត​របស់​អ្នកតា​មរយៈ​ការ​ជជែក​ចែករំលែក​គំនិត​ខ្លួនឯង ជាមួយ​បណ្តា​មិត្តភក្តិ ។

៥-​ការ​សមាធិ​ស្មិងស្មាធិ៍​៖ ខណៈ​វា​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​រក្សា​ខួរក្បាល​ឱ្យ​មាន​សកម្មភាព​ជាប់​ជា​ប្រចាំ ក៏​ប៉ុន្តែ​ការ​ផ្តល់​សេរីភាព ភាព​ស្ងប់ស្ងៀម និង​សន្តិភាព​ដល់​ខួរក្បាល​ក៏​សំខាន់​ណាស់​ដែរ ។ ការ​ធ្វើ​សកម្មភាព​ជាប់​ឥត​ដាច់ និង​គិត​ច្រើន​លើសលប់​គឺ​អាច​ជំរុញ​ឱ្យ​កើត​ជំងឺ Stress ទៅ​វិញ ។ ចូរ​ជ្រើស​យក​លំ​ហាត់ប្រាណ​ណាមួយ​ដែល​ផ្តល់​ឱកាស​ឱ្យ​ខួរក្បាល​បាន​សម្រាក ។

៦-​ចូរ​ទទួលទានដំណេក​ឱ្យ​បាន​ច្រើន​៖ ខួរក្បាល​ត្រូវការ​ចាំបាច់​ណាស់​នូវ​ពេលវេលា​ស្តារ​ថាមពល​ឡើង​វិញ ហើយ​មធ្យោបាយ​ល្អ​តែ​មួយ​គត់​ក្នុង​ការ​ធ្វើ​បែប​នេះ គឺ​មាន​តែ​ដំណេក​ប៉ុណ្ណោះ ។

៧-​ចូរ​រៀន​ប្រើ​ញាណ​ទាំងអស់ ជា​ពិសេស​ក្នុង​ការ​រៀនសូត្រ​៖ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​រៀន​នូវ​អ្វីមួយ​តាម​រយៈ​ការ​មើល​ដោយ​ភ្នែក ខណៈ​មួយ​ចំនួន​ទៀត​រៀន​ដោយ​ប្រើ​ការ​ស្តាប់​ហើយ​ថា​តាម ។ ចំណែក​មនុស្ស​មួយ​ក្រុម​ទៀត​អាច​រៀនសូត្រ​អ្វីមួយ​ដោយ​ការ​ហិតក្លិន ឬ​ភ្លក្ស​រសជាតិ ។ ការ​ប្រើ​ញាណ​ឱ្យ​បាន​ច្រើន​ក្នុង​ពេល​ព្រម​គ្នា វា​អាច​ជួយ​ឱ្យ​បណ្តា​ផ្នែក​ផ្សេង​របស់​ខួរក្បាល​មាន​សកម្មភាព​ឡើង ។

៨-​ចូរ​កាត់​បន្ថយ​ការ​ប្រើ​សារធាតុបំពុល​ខួរក្បាល ៖ បណ្តា​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏​ដូច​ជា​គ្រឿង​ស្រវឹង គឺ​សុទ្ធតែ​អាច​សម្លាប់​បណ្តា​កោសិកា​ខួរក្បាល​។ ចំណែក​សារធាតុ​កាហ្វេ​អ៊ី​ន សារធាតុ​នីកូទីន ក្នុង​ថ្នាំជក់ ក៏​ជះ​ផល​អាក្រក់​ដល់​ខួរក្បាល​ផង​ដែរ ។ ការ​ជក់បារី​ត្រូវ​គេ​រក​ឃើញ​ថា ធ្វើ​ឱ្យ​កម្រិត​អុក​ស៊ី​សែន​ក្នុង​ខួរក្បាល​ថយ​ចុះ ។

៩-​គួរ​ធ្វើ​ចំណាត់​អាទិភាព​នៃ​កាតព្វកិច្ច ​៖ សូមកុំ​ព្យាយាម​ដាក់​កំហិត​គ្រប​សង្កត់​លើ​ខ្លួនឯង ហើយ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​អ្នក​ចុះ​ខ្សោយ ឬ​ហេវ​ហត់ ។ ត្រូវ​ដឹង​ថា ការងារ​មួយ​ណា​ដែល​សំខាន់​បំផុត គប្បី​ចាប់ផ្តើម​ធ្វើ​ពី​ចំណុច​នោះ ។

១០-​ផ្តល់​ពេល​ឱ្យ​ខ្លួនឯង​បាន​ឈប់​សម្រាក​បន្ធូរ​អារម្មណ៍​៖ Stress ជា​រឿយ​ៗ​ផ្តល់​លទ្ធផល​ផ្ទុយ​ពី​ការ​ចង់់បាន​។ ចូរ​ជឿជាក់​លើ​ខ្លួនឯង​មាន​គោលដៅ​ប្រាកដ​ច្បាស់​ណាស់ ហើយ​ត្រូវ​ចេះ​ស្វែងរក​ជំនួយ​នៅ​ពេល​ដែល​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ