ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ថៃ និង វៀតណាម គឺជាអ្នកផ្គត់ផ្គង់អង្ករកំពូលរបស់សិង្ហបុរី នៅឆ្នាំ២០២៤

12 ម៉ោង មុន

ប្រទេសវៀតណាម ៖ យោងតាមការិយាល័យពាណិជ្ជកម្មប្រទេសវៀតណាម ប្រចាំនៅប្រទេសសិង្ហបុរីបានបង្ហាញថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់សិង្ហបុរីបានកើនឡើង ២៨,៤៥% នៅក្នុងតម្លៃ ៩៥.២លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ដែលបានធ្វើវៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំទីបីរបស់សិង្ហបុរី។…

ប្រទេសវៀតណាម ៖ យោងតាមការិយាល័យពាណិជ្ជកម្មប្រទេសវៀតណាម ប្រចាំនៅប្រទេសសិង្ហបុរីបានបង្ហាញថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់សិង្ហបុរីបានកើនឡើង ២៨,៤៥% នៅក្នុងតម្លៃ ៩៥.២លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ដែលបានធ្វើវៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំទីបីរបស់សិង្ហបុរី។

បើយោងតាមប្រភពពីសារព័ត៌មាន VnExpress នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសឥណ្ឌា និងថៃ នៅតែបន្តរក្សាតំណែងកំពូលជាប្រទេសផ្គត់ផ្គង់អង្ករធំបំផុតរបស់សិង្ហបុរី។ ឥណ្ឌាបានកើបប្រាក់ចំណូលពីការនាំចេញអង្ករទៅសិង្ហបុរីចំនួន ១១០លានដុល្លារ ស្មើនឹង ៣២,៤៨% ខណៈថៃទទួលបានជាង ១០២លានដុល្លារ ឬស្មើនឹង ៣០,១៩%។

ទិន្នន័យពីអាជ្ញាធរនិយតកម្មគណនេយ្យ និងសាជីវកម្មសិង្ហបុរីបានបង្ហាញថា ការនាំចូលអង្កររបស់ប្រទេសសិង្ហបុរីបានកើនឡើង ១០,៧៣% ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នៅក្នុងតម្លៃ ៣៣៦លានដុល្លារ។ ថ្វីបើមានដំណើរការខ្លាំងក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក៏ដោយ ក៏ប្រទេសវៀតណាមបានបាត់បង់តំណែងឈានមុខគេក្នុងទីផ្សារសិង្ហបុរី នៅចុងឆ្នាំ បន្ទាប់ពីការប្រជែងជាចម្បងរបស់ឥណ្ឌា និងថៃ ដោយសារតែកំណើនមានកម្រិតក្នុងការនាំចេញអង្ករសរបស់ខ្លួន។

លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរីបានចាត់ទុកការកើនឡើងតិចតួច នៃការនាំចេញអង្ករសទៅកាន់សិង្ហបុរី ដោយសារតែកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយមិនគ្រប់គ្រាន់ពីអាជីវកម្ម និងសមាគមអង្ករវៀត ណាម។ ផ្ទុយទៅវិញ ដៃគូប្រកួតប្រជែងដូចជា ថៃ ឥណ្ឌា និងជប៉ុន បានបណ្តាក់ទុនយ៉ាងច្រើនលើទីផ្សារ និងបង្កើតភាពជាដៃគូជាមួយអ្នកនាំចូល ដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេ។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពង្រឹងយុទ្ធសាស្រ្តទីផ្សារ គំនិតផ្តួចផ្តើមម៉ាកយីហោ និងផែនការ រយៈពេលវែង ដើម្បីជំរុញការប្រកួតប្រជែងរបស់វៀតណាមនៅក្នុងទីផ្សារអង្កររបស់ប្រទេសសិង្ហបុរី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ