ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្មេ.ង​.ទំ.នើ.ង.កា.ប់.​ម្ចា.ស់​មិន​បាន បង្វែរ​កា.ប់​​ម៉ូតូ​ខ្ទេច​១​គ្រឿង

13 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ម្នាក់ ក្នុង​ចំណោម​២​នាក់ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព ដោយ​ប្រើ​កាំបិត​ខ្វែវ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ ព្រោះ​កាប់​មិន​បាន ។…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ម្នាក់ ក្នុង​ចំណោម​២​នាក់ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព ដោយ​ប្រើ​កាំបិត​ខ្វែវ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ ព្រោះ​កាប់​មិន​បាន ។ ប៉ុន្តែ​ទោះ​តាម​កាប់​ម្ចាស់​ម៉ូតូ​មិន​បាន​ក៏​ដោយ មិន​បំបាត់​កំហឹង​ទេ បែរជា​មក​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ខូចខាត​យ៉ាងដំណំ គឺ​កាប់​ចិញ្ច្រាំ​ខ្ទេច បង្ក​ការ​ភ្ញាក់ផ្អើល ។

ហេតុការណ៍​បង្ក​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ត្រង់​ចំណុច​លើ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀម រាប ។បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥​ថា មាន​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា រួច​ក្រុម​បង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ខណៈ​ពេល​នោះ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​២​នាក់ រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ដោយ​បាន​សហការ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​នគរធំ ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រូប​នេះ​ឈ្មោះ អាត លី​មិ​ញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ត្រូវ​បាន​នាំ​យក​មក​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ វត្ថុ​តាង​ចាប់​យក​រួម​មាន កាំបិត​ខ្វែវ​១​ដើម រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពី​សួរនាំ ក្មេង​ទំនើង​ឈ្មោះ អាត លី​មិ​ញ បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​រួម​នឹង​បក្ខពួក​ម្នាក់​ទៀត ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន ។ បច្ចុប្បន្ន​ក្មេង​ទំនើង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែកឯ​បក្ខពួក​ដែល​រត់គេច​ខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តសៀមរាប កំពុង​ស្រាវជ្រាវ​តាម​រក​ឃាត់ខ្លួន​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ