ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុកម្ពុជាមិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា អាកាសធាតុ​ប្រទេស​កម្ពុជា​មិន​ទាន់​កើនឡើង​កម្រិត​នៃ​ការ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ឆ្លើយ​តប​ចំពោះ​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ចំពោះ​កម្រិត​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា អាកាសធាតុ​ប្រទេស​កម្ពុជា​មិន​ទាន់​កើនឡើង​កម្រិត​នៃ​ការ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ឆ្លើយ​តប​ចំពោះ​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ចំពោះ​កម្រិត​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​អះអាង​ថា ការ​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​កើនឡើង​កម្រិត​នៃ​ការ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​នោះ​ទេ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម ។

បើ​តាម​លោក ខ្វៃ អាទិ​ត្យា បាន​លើក​ឡើង​ថា ត្បិត​កំហាប់​ភាគល្អិត​នៃ​ការ​បំពុល​ខ្យល់​នៅ​កម្ពុជា​បាន​កើនឡើង​ដល់​កម្រិត​ជាង​៣០​មីក្រូ​ក្រាម ក្នុង​មួយ​ម៉ែត្រគូប​ក្តី ប៉ុន្តែ​កម្រិត​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា កម្រិត​នេះ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រហម​នៃ​ការ​ប្រកាស​អាសន្ន ហើយ​ក្នុង​ករណី​នៅ​បន្ដ​កើនឡើង​ក្រសួងបរិស្ថាន​នឹង​ចេញ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​បន្ដបន្ទាប់ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បរិស្ថាន​បាន​ឲ្យ​ដឹង​ក្រសួង​បាន​បញ្ចេញ​រថយន្ដ​ចល័ត ដើម្បី​ពិនិត្យ​គុណភាព​ខ្យល់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​១០​កន្លែង និង​នៅ​បណ្តាល​រាជធានី​ខេត្ត​៦០​កន្លែង​ផង​ដែរ ។

សូម​ជម្រាប​ថា តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អ័ព្ទ​នេះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ចន្លោះ​ចាប់ពី​ម៉ោង​២ ៖០០​រំលង​អធ្រាត្រ ទៅ​ម៉ោង​៧៖០០​ព្រឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ