ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃ និងអ្វីៗជាច្រើនទៀត
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ៖ ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ ។
ចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ អ្នកដំណើរដែលបានទិញសំបុត្រទាំងទៅ និងត្រឡប់មកវិញជាមួយក្រុមហ៊ុន Emirates ចំពោះប្រភេទកៅអី First Class ឬ Business Class ទៅកាន់ទីក្រុងឌូបៃ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis ។ អតិថិជនដែលធ្វើដំណើរជាមួយសំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបានការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira ។
ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរជើងទាំងទៅ និងត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់កាលបរិច្ឆេទនៃការធ្វើដំណើររវាងថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា។ ការផ្តល់ជូននេះ មាននៅលើវេបសាយ emirates.com ឬមជ្ឈមណ្ឌលទំនាក់ទំនង Emirates ការិយាល័យលក់រាយ ឬភ្នាក់ងារទេសចរណ៍នានា ។
សម្រាកនៅឌូបៃ សូមទទួលយកនូវភាពរីករាយ និងបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆាកជីវិត ដែលគ្រប់អ្នកដំណើរប្រាថ្នាចង់បាន។ មិនថាអ្នកកំពុងទៅទស្សនាតំបន់បេតិកភណ្ឌដ៏សម្បូរបែបក្នុងទីក្រុង ដើរលេងលើឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃ ភាពអស្ចារ្យនៃទីប្រជុំជនឌូបៃ ឬចាប់ផ្តើមដំណើរផ្សងព្រេងនៅវាលខ្សាច់ដ៏ស្រស់ស្អាតទីក្រុងឌូបៃផ្តល់ជូននូវគ្រប់បរិយាកាសតាមតម្រូវការរបស់អ្នកដំណើរ ។
នេះជាសកម្មភាពសំខាន់ៗមួយចំនួនជាមួយបទពិសោធន៍នៅទីក្រុងឌូបៃ រួមមាន ៖ • ដំណើរកម្សាន្តលើវាលខ្សាច់៖ ត្រឹមតែ ៤០ នាទីពីទីប្រជុំជនឌូបៃ The Fort – Lisaili គឺជាជម្រើសលម្ហែកាយបែបគ្រួសារ ដែលមានទេសភាពគួរឱ្យគយគន់អបដោយបរិយាកាសដ៏ស្រស់ស្រាយនៃវាលខ្សាច់ Bedouin។ ភ្ញៀវរីករាយចំពោះការទស្សនាទិដ្ឋភាពវាលខ្សាច់ដ៏អស្ចារ្យតាមរយៈការជិះអូដ្ឋ ចូលរួមសកម្មភាពវប្បធម៌ប្រពៃណី ដូចជា ការគូរគំនូរក្បាច់លើដៃ រីករាយជាមួយអាហារពេលល្ងាចប៊ូហ្វេ BBQ ដ៏ឈ្ងុយឆ្ងាញ់ក្រោមផ្ទៃមេឃខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនទៀត ។• ទីកម្សាន្តសម្រាប់អ្នកស្វែងរកភាពរំជើបរំជួល៖ សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ពួកគេប្រាកដជាមិនភ្លេចសមុទ្រខ្សាច់ និងពំនូកភ្នំខ្សាច់ពណ៌មាសដ៏ទាក់ទាញរបស់ឌូបៃ ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរក៏អាចកម្សាន្តនៅសួនធម្មជាតិសិប្បនិម្មិត Aventura Parks ឧទ្យានខ្សែរ៉តដ៏ធំបំផុតរបស់ទីក្រុងឌូបៃ និងកន្លែងជិះខ្សែពួរដ៏ពេញនិយមបំផុតនៅឧទ្យាន Mushrif Park ក្នុងសង្កាត់ Mirdif ស្ថិតនៅកណ្តាលព្រៃនៃដើមឈើ Ghaf ដែលអ្នកចូលចិត្ដផ្សងព្រេងអាចលេងឆ្លងកាត់ឧបសគ្គចំនួនជាង ៨០ ប្រភេទ ទៅតាមអាយុ និងកម្រិតលំបាកផ្សេងៗគ្នា ។រីករាយជាមួយពិធីបុណ្យបួសរ៉ាម៉ាដាន រដូវបុណ្យបួសរ៉ាម៉ាដាន បានបង្កើតបរិយាកាសដ៏ពិសេសនៃការប្រារឰពិធីដែលទាក់ទាញអ្នកទស្សនាក្នុងការកម្សាន្ដនៅទីក្រុងឌូបៃ ។ សម្រាប់អ្នកដែលចូលចិត្ដការកម្សាន្ដបែបវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប នៅមានសកម្មភាពដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត ដូចជា ៖• កម្មពិធីអាហារពេលយប់ និងព្រឹកមុនថ្ងៃរះ ៖ សូមចូលរួមក្នុងពិធីបុណ្យបួសរ៉ាម៉ាដាន ដោយទទួលយកបទពិសោធន៍នៃការជួបជុំទទួលទានអាហារពេលថ្ងៃលិច និងមុនពេលថ្ងៃរះបែបប្រពៃណីដ៏ល្អឯក។ បរិយាកាសទាំងនេះ ផ្តល់ឱ្យភ្ញៀវនូវឱកាសទទួលយកបទពិសោធន៍នៃពិធីបុណ្យវប្បធម៌ និងបុណ្យរ៉ាម៉ាដានពិតប្រាកដដ៏ល្អឥតខ្ចោះ ។• ការតុបតែងចង្កៀងគោម ៖ ពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន កន្លែងល្បីៗ ដូចជា Dubai Creek និង Downtown Dubai ត្រូវបានតុបតែងដោយចង្កៀងគោមស្រស់ស្អាត ដែលបង្កើតបានជាបរិយាកាសពិសេសសម្រាប់ភ្ញៀវទស្សនា និងប្រជាជនក្នុងស្រុកផងដែរ។ គយគន់ទេសភាពអគារខ្ពស់ៗកប់ពពកនៃទីក្រុងក្រោមផ្ទៃមេឃជះពន្លឺប្រែពណ៌លឿងទុំទៅជាស្បៃរាត្រីបន្ដិចម្ដងៗ ធ្វើឱ្យពិសោធន៍នៃការចូលរួមពិធីបុណ្យរ៉ាម៉ាដានរឹតតែមិនអាចបំភ្លេចបាន ។• ទីផ្សារក្នុងរដូវបុណ្យរ៉ាម៉ាដាន ៖ ជាមួយសិប្បកម្ម និងសកម្មភាពកម្សាន្ដតាមទំនៀមទម្លាប់ និងប្រពៃណីរបស់អារ៉ាប់រួម និងតំបន់ជុំវិញ បុណ្យរ៉ាម៉ាដានទាក់ទាញអ្នកទេសចរទាំងក្មេង និងមនុស្សធំឱ្យទៅកាន់ប៉ម Jumeirah Emirates Towers ។ ខណៈ Global Village ក៏ជាកន្លែងសម្រាប់ធ្វើពីធីបុណ្យរ៉ាម៉ាដានផងដែរ ផ្សារទើបបង្កើតថ្មី Ramadan Wonders Souk មានលក់កាដូប្លែកៗមកពីជុំវិញពិភពលោក ។• មជ្ឈមណ្ឌលស្វែងយល់ពីវប្បធម៌របស់លោកនាយករដ្ឋមន្ដ្រី Sheikh Mohammed bin Rashid Al Maktoum៖ បទពិសោធន៍ទទួលទានអាហាររបស់ប្រជាជនអេមីរ៉ាត អារ៉ាប់រួម ការទស្សនាវិហារអ៊ីស្លាម និងដំណើរទេសចរណ៍បេតិកភណ្ឌនៅចំកណ្តាល Old Dubai ។• ការប្រារឰពិធីពេលយប់ ៖ ភ្ញៀវទេសចរត្រូវបានស្វាគមន៍ឱ្យចូលរួមកម្មវិធីកណ្ដាលអាធ្រាត្រ ដែលបង្កប់នូវស្មារតីនៃការរួបរួមគ្នានៃ Holy Month ។ ចាប់ពីការដើរទិញអីវ៉ាន់កណ្ដាលយប់និងសកម្មភាពសប្បាយៗសម្រាប់កុមារ កម្មពិធីបុណ្យរ៉ាម៉ាដាននៅពេលយប់ផ្តល់នូវការចងចាំដ៏រីករាយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងអស់ ។
ទទួលបានកាន់តែច្រើនពីការធ្វើដំណើរជាមួយ Emirates Emirates បន្តផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវឱកាសកាន់តែច្រើន ដើម្បីចំណាយពេលវេលារបស់ពួកគេឱ្យមានប្រសិទ្ធភាពបំផុតនៅក្នុងទីក្រុងឌូបៃ រួមទាំង ៖ • My Emirates Pass – បង្ហាញ សំបុត្រយន្តហោះ Emirates របស់អ្នក ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេសនៅទូទាំងទីក្រុងឌូបៃ និងអេមីរ៉ាត អារ៉ាប់រួម រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ។ រក្សាសំបុត្រទុក សម្រាប់ដើរលេងកម្សាន្តបែបគ្រួសារ ទៅកាន់កន្លែងទាក់ទាញដទៃទៀត រួមទាំង ប៉មអគារខ្ពស់កប់ពពក The Top Burj Khalifa ទីក្រុងកោះរាងដើមដូង The Palm Monorail, The View នៅ The Palm ឬ City Sightseeing។ គេងហាលថ្ងៃនៅសួនទឹក Aquaventure នៅ Atlantis The Palm ហើយរីករាយជាមួយសកម្មភាពរំជើបរំជួលនៅសួនកម្សាន្តក្នុងអគារ IMG Worlds of Adventure ឬ Dubai Parks & Resorts។ ក្រៅពីការផ្តល់ជូនកាដូពិសេសជាង ៦០០ មុខ អ្នកដំណើរអាចចូលទៅកាន់ Vision Pavilion នៅ Expo City ក្នុងរដូវកាលនេះដោយឥតគិតថ្លៃ ។ • ដៃគូ Skywards – សមាជិកនៃកម្មវិធី SkyWard ដែលឈ្នះពានរង្វាន់ Emirates Skywards អាចសន្សំជាពិន្ទុ «Miles» សម្រាប់ប្រើប្រាស់ជាមួយដៃគូ ទូទាំងពិភពលោករបស់យើង ដូចជា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ការជួលរថយន្ត ហាងលក់រាយ និងធនាគារ ។ សមាជិកអាចប្រើពិន្ទុ «Miles» ទាំងនេះពីសំបុត្ររង្វាន់ ការធ្វើបច្ចុប្បន្នភាព ឬសូម្បីតែសំបុត្រចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា ។ ស្វែងយល់បន្ថែមអំពី Emirates Skywards នៅទីនេះ ៖ https://www.emirates.com/english/skywards/ ។ ពេលសម្រាកនៅទីក្រុងឌូបៃ អ្នកអាចទទួលបានរង្វាន់ពិន្ទុ «Miles» (ម៉ាយល៍) ជាមួយដៃគូរបស់យើងនៅទូទាំងទីក្រុង ដូចជា Dubai Duty Free, Skywards Everyday, Dubai Mall, Arabian Adventures, Emirates Holidays និងច្រើនទៀត ។អំពី EMIRATES កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class ។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ