ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៊ី​វី​អឹ​ម ឈ្នះ​ពានរង្វាន់​ស្តង់ដា​របង្គន់​សាធារណៈ​អាស៊ាន 2025-2027

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម មាន​មោទនភាព​ដែល​បាន​ទទួល​ជ័យ​លា​ភី បង្គន់​សាធារណៈ នៅ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ដ៏​មាន​កិត្យានុភាព ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 20 ខែមករា…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម មាន​មោទនភាព​ដែល​បាន​ទទួល​ជ័យ​លា​ភី បង្គន់​សាធារណៈ នៅ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ដ៏​មាន​កិត្យានុភាព ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 20 ខែមករា ឆ្នាំ 2025 នៅ​ទីក្រុង​ជោ​ហូ ប្រទេស​ម៉ា​ឡេ​ស៊ី ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារ ប៊ីវីអឹម ព្រមទាំងតំណាងជ័យលាភីពីប្រទេសកម្ពុជា នៅលើវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងជោហូ ប្រទេស ម៉ាឡេស៊ី

ក្នុង​ចំណោម​បេក្ខភាព​ទាំង ៥៤ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ពី​ប្រទេស​កម្ពុជា ស្ថានីយប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម ព្រែក​អញ្ចាញ ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ជ័យ​លា​ភី​មួយ​ក្នុង​ចំណោម ​៥ ដោយ​ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ការ​ចូលរួម​ចំណែក​ឈានមុខ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ឧត្តមភាព​ទេសចរណ៍​ក្នុង​អាស៊ាន ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារ ប៊ីវីអឹម ព្រមទាំងតំណាងជ័យលាភីពីប្រទេសកម្ពុជា នៅលើវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងជោហូ ប្រទេស ម៉ាឡេស៊ី

ពានរង្វាន់​នេះ គឺជា​សក្ខីភាព​មួយ​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ប៊ី​វី​អឹ​ម ក្នុង​ការ​រក្សា​ស្តង់ដា​អនាម័យ​នៃ​បន្ទប់ទឹក​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​របស់​ខ្លួន ដែល​ត្រូវ​បាន​រៀបចំ និង​ធ្វើ​តំហែទាំ​យ៉ាង​ល្អ​តាម​ស្តង់ដា​សម្រាប់​សាធារណៈជន ព្រមទាំង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ដែល​ជួយ​សម្រួល​ដល់​កុមារ មនុស្ស​ចាស់ និង​ជន​ពិការ​ ។

ស្ថានីយប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម ព្រែក​អញ្ចាញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ ​៦​អា ឃុំ​ព្រែក​អញ្ចាញ ខេត្តកណ្តាល គឺជា​ស្ថានីយ​តែ​មួយ​គត់​ដែល​មក​ពី​វិស័យ​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា និង​ដែល​បាន​ឈ្នះ​រង្វាន់​ដ៏​មាន​កិត្យានុភាព​ក្នុង​ឆ្នាំ​ ២០២៥ ​នេះ​ ។

ការប្រកាសជ័យលាភីពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន របស់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ

លោកស្រី ស៊ូ សុ​ភី​វ៉ា​ន់ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម មាន​ប្រសាសន៍​ថា៖ «ប៊ី​វី​អឹ​ម ពិតជា​មាន​មោទនភាព​ដែល​មាន​កិត្តិយស​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ។ ពានរង្វាន់​នេះ មិន​ត្រឹមតែ​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ប្រេងឥន្ធនៈ​ដ៏​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ជូន​នូវ​សេវា និង​បរិក្ខារ​បន្ទប់ទឹក​ដែល​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​សម្រាប់​អតិថិជន​របស់​យើង​ផង​ដែរ​» ។​

ក្រុមហ៊ុន​ប្រេងឥន្ធនៈ ប៊ី​វី​អឹ​ម តែងតែ​ផ្តល់​អាទិភាព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​លើ​សេវាកម្ម ដើម្បី​បំពេញ​តាម​តម្រូវការ និង​ភាព​ងាយស្រួល​របស់​អតិថិជន ដោយ​ធានា​ថា ស្ថានីយ​របស់​ខ្លួន​អាច​ផ្តល់​នូវ​បទ​ពិសោធន៍​ជាទី​ពេញចិត្ត ដែល​រួម​ទាំង​សេវា​បន្ទប់ទឹក​ដែល​បាន​រៀបចំ និង​ថែទាំ​តាម​ស្តង់ដា​ខ្ពស់​បំផុត​ផង​ដែរ ​។ លើស​ពី​នេះ​ទៅ​ទៀត ប៊ី​វី​អឹ​ម រួម​បញ្ចូល​តម្រូវការ​សហគមន៍​ទៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ការ​រចនា​ស្ថានីយ​ស្តង់ដា​នីមួយ​ៗ ឆ្លើយ​តប និង​សម​ស្រប​ទៅ​នឹង​សហគមន៍​ជុំវិញ​ផង​ដែរ ​។

ក្រុមការងារ ប៊ីវីអឹម ចូលរួមទទួលជ័យលាភីក្នុងកម្មវិធីប្រគល់ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន

លោកស្រី ស៊ូ សុ​ភី​វ៉ា​ន់ បាន​បន្ត​មាន​ប្រសាសន៍​ថា “​ការ​ឈ្នះ​រង្វាន់​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​សម្រាប់ ប៊ី​វី​អឺ​ម ​។ ការ​ទទួលស្គាល់​នេះ នឹង​ជំរុញ​ទឹកចិត្ត ប៊ី​វី​អឹ​ម ឱ្យ​បន្ត​ខិតខំ​ដើម្បី​ឧត្តមភាព និង​រក្សា​បាន​នូវ​ស្តង់ដា​អន្តរជាតិ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃប្រតិបត្តិ​ការ​របស់​យើង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប្រកបដោយ​មោទនភាព​មួយ​ក្នុង​ប្រទេស​កម្ពុជា​”​ ។

ពានរង្វាន់​ស្តង់ដា​បង្គន់​សាធារណៈ​អាស៊ាន​នេះ ជា​ការ​លើកទឹកចិត្ត​ដល់ ប៊ី​វី​អឹ​ម ក្នុង​ការ​ពង្រឹង​ជំហរ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ក្នុងស្រុក​នាំមុខ​មួយ​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា និង​ការ​ប្តេជ្ញា​ក្នុង​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ចំពោះ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​តំបន់​ផង​ដែរ ៕ អត្ថបទសហការ

ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន ឆ្នាំ 2025-2027 របស់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ

BVM Brought Home the ASEAN Public Toilet Standard Award 2025-2027  

BVM Petroleum proudly stood among the five winners from Cambodia in the prestigious ASEAN Tourism Standard Award Ceremony held on January 20, 2025, in Johor, Malaysia. Out of 54 candidates from Cambodia, BVM Station Preaek Anhchanh emerged victorious, earning international recognition for our contribution to Cambodian tourism and tourism excellence in ASEAN.      

The award is a testament to BVM’s commitment to maintaining clean, hygienic, and well-maintained restroom facilities at its standard stations. Equipped with amenities that aim to serve the general public and especially cater for children, the elderly, and individuals with disabilities.  

BVM station, located on the National Road 6A, Preaek Anhchanch, Kandal province is the only company from Cambodia’s oil and gas industry to take home this prestigious award in 2025.      

“We are so proud to be a local company representing Cambodia on the international stage,” said Ms. Sou Sophivann, CEO of BVM Petroleum.

“This award affirms our dedication to providing not only excellent fuel services but also international level restroom facilities for our valued clients.”          

BVM Petroleum has consistently prioritized client satisfaction and convenience, ensuring that its stations provide a seamless and satisfying experience including the restroom facilities tailored and maintained to the highest standards. Moreover, BVM integrates community needs into its operations by designing each standard station to uniquely address the needs of the surrounding community.    

“Winning this award is just a start for us,” said Ms. Sou Sophivann. “This recognition inspires us to continue striving for excellence and maintaining international standards in all aspects of our operations, to become a proud local fuel provider in Cambodia.”  

The ASEAN Toilet Standard Award reinforces BVM Petroleum’s position to becoming a leader in Cambodia’s oil and gas industry and highlights its contributions to sustainable tourism in the region.