ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចិញ្ចឹម​កូន​ដោយ​ភាព​ទន់ភ្លន់ និង​យកចិត្តទុកដាក់ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ដោយ​ទន់ភ្លន់ និង​យកចិត្តទុកដាក់ គឺជា​ការ​ចិញ្ចឹម​កូន​ដោយ​ភាព​វិជ្ជមាន ឱ្យ​កូន​រៀន​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​បង្រៀន​ពួក​គេ​ឱ្យ​មាន​ឯករាជ្យ​ភាព​ផ្លូវចិត្ត​តាំងពី​តូច ។ ការ​ចិញ្ចឹម​កូន​ដោយ​ទន់ភ្លន់ និង​យកចិត្តទុកដាក់​អាច​សង្ខេប​ត្រឹមតែ​បួន​ពាក្យ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ដោយ​ទន់ភ្លន់ និង​យកចិត្តទុកដាក់ គឺជា​ការ​ចិញ្ចឹម​កូន​ដោយ​ភាព​វិជ្ជមាន ឱ្យ​កូន​រៀន​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​បង្រៀន​ពួក​គេ​ឱ្យ​មាន​ឯករាជ្យ​ភាព​ផ្លូវចិត្ត​តាំងពី​តូច ។ ការ​ចិញ្ចឹម​កូន​ដោយ​ទន់ភ្លន់ និង​យកចិត្តទុកដាក់​អាច​សង្ខេប​ត្រឹមតែ​បួន​ពាក្យ​ប៉ុណ្ណោះ ការ​យល់ចិត្ត ការ​គោរព ការ​យោគយល់ និង​ព្រំដែន ។ វា​ជា​វិធី​មួយ​នៃ​ការ​ចិញ្ចឹម​កូន ដែល​ឪពុក​ម្តាយ​តែងតែ​យក​អារម្មណ៍​របស់​កូន​ដាក់​នៅ​ក្នុង​ចិត្ត​ខ្លួនឯង បង្ហាញ​ការ​គោរព​ចំពោះ​កូន បង្ហាញ​ការ​យោគយល់​ចំពោះ​កូន និង​ការ​មាន​ព្រំដែន និង​ច្បាប់​ច្បាស់លាស់ ។

ការ​ចិញ្ចឹម​កូន​បែប​នេះ ឪពុក​ម្តាយ​តែង​រក្សា​ភាព​ត្រជាក់ មាន​ភាព​ស្ងប់ស្ងាត់ និង​មិន​គ្រប់គ្រង​កូនតឹង​រឹង ឬ​ដាក់​ទណ្ឌកម្ម​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ឪពុក​ម្តាយ​ចូល​ចិត្ត​ប្រើ​ការ​និយាយ​បើកចំហ និង​ទំនាក់ទំនង​ដ៏​រឹង​មាំ ។

១. ការ​យល់ចិត្ត ៖ សូម​ចង​ចាំ​ពី​របៀប​ដែល​កូន​របស់​អ្នកមាន​អារម្មណ៍ និង​តម្រូវការ​របស់​ពួក​គេ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ប្រព្រឹត្ត​ខុស ។

២. ការ​គោរព ៖ ចូរ​បង្រៀន​កូន​របស់​អ្នក​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ធ្វើ​ចំពោះ​ពួក​គេ តាម​ដែល​អ្នក​ចង់ឱ្យ​ពួក​គេ​ធ្វើ​ដាក់​អ្នក និង​គោរព​តាម​តម្រូវការ ការ​ចូល​ចិត្ត និង​បុគ្គលិកលក្ខណៈ​របស់​កូន​អ្នក ។

៣. ការ​យល់​ពី​កូន ៖ សូម​ចង​ចាំ​ថា កុមារ គឺជា​កុមារ ។ អ្នក​អាច​រំពឹង​បាន​តែ​រឿង​មួយ​ចំនួន​លើ​ពួក​គេ ដោយ​ផ្អែក​លើ​អ្វី​ដែល​សមរម្យ​សម្រាប់​អាយុ​របស់​ពួក​គេ​ប៉ុណ្ណោះ ។

៤. ព្រំដែន ៖ ចូរ​កំណត់ព្រំដែន ដែល​កូន​របស់​អ្នក​អាច​យល់ និង​ដឹង ព្រមទាំង​ដើម្បី​សុវត្ថិ​ភារ​បស់​ពួក​គេ ។

ឧទាហរណ៍​មួយ​ចំនួន ដែល​អ្នក​អាច​បញ្ចូល​ការ​ចិញ្ចឹម​កូន​ដោយ​ទន់ភ្លន់ និង​យកចិត្តទុកដាក់​នៅ​ក្នុង​ជីវិត​គ្រួសារ​រួម​មាន ៖ ធ្វើ​ជា​គំរូ​អាកប្បកិរិយា​ល្អ និង​ទន់ភ្លន់ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ។ បញ្ចេញយោបល់​លើ​សកម្មភាព​របស់​កូន​អ្នក ជា​ជាង​បុគ្គលិកលក្ខណៈ​របស់​ពួក​គេ ។ សូម​យល់​ថា ពេល​កូន​ធ្វើ​ខុស អារម្មណ៍​ពួក​គេ​ក៏​មិនល្អ ប៉ុន្តែ​វា​មិន​កំណត់​ថា កូន​របស់​អ្នកជា “​មនុស្ស​អាក្រក់​” ឬ “​ក្មេង​ខូច​” នោះ​ទេ ។ ការ​ផ្លាស់​ប្តូរ​ពាក្យ​បញ្ជា​ទៅ​ជា​និយាយ​ណែនាំ ។ ជំនួស​ឱ្យ​ការ​បញ្ជា​ឱ្យ​កូន​ធ្វើ​អ្វីមួយ​ដូច​ជា “​ស្លៀកពាក់​ទៅ​” អ្នក​គួរតែ​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​រួម​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ការងារ​ដោយ​ហេតុផល​ជាក់លាក់​ណាមួយ ។

អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ខឹង ។ ជំនួស​ឱ្យ​ការ​ព្យាយាម​រំងាប់​អារម្មណ៍​កូន​ភ្លាម​ៗ ចូរ​ទុក​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ទាំងនោះ ។ វា​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ឆ្លងកាត់​រឿង​មិន​សមប្រកប​ក្នុង​ជីវិត ។ នៅ​ពេល​ដែល​ពួក​គេ​ធូរស្រាល វា​ដល់​ពេល​ដែល​អ្នក​អាច​ពិភាក្សា​ពី​អ្វី​ដែល​បាន​កើតឡើង អារម្មណ៍​របស់​កូន​អ្នក និង​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​លើក​ក្រោយ ៕ ប្រភព ៖ madeformums

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕