ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា នាំ​មក​នូវ «​ភាព​កក់ក្តៅ​ក្នុង​ឆ្នាំ​ថ្មី​» ដល់​គ្រួសារ​មាន​ជីវភាព​លំបាក​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ២០២៥ នៅ​ខេត្តស្វាយរៀង

4 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ដោយ​មាន​បំណង​ចង់​ចែករំលែក​ក្តី​ស្រលាញ់ ភាព​សប្បាយ​រីករាយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២៥ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី…

ខេត្តស្វាយរៀង ៖ ដោយ​មាន​បំណង​ចង់​ចែករំលែក​ក្តី​ស្រលាញ់ ភាព​សប្បាយ​រីករាយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២៥ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី «​ភាព​កក់ក្តៅ​ក្នុង​ឆ្នាំ​ថ្មី​» ចែក​ជូនអំណោយ​ដល់ ៥០០ ចំណែក ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ២០២៥ នៅ​ខេត្តស្វាយរៀង ប្រទេស​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ចុះ​ជួប​ផ្ទាល់ លើកទឹកចិត្ត និង​ចែក​ជូនអំណោយ​ចំនួន ៥០០ ចំណែក ដែល​ក្នុង​នោះ អំណោយ​នីមួយ​ៗ​មាន​តម្លៃ​សរុប ៨០,០០០ រៀល ក្នុង​នោះ​រួម​មាន​សាច់ប្រាក់ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់ (​តម្លៃ​អំណោយ​សរុប ៤០,០០០,០០០ រៀល​) ដល់​ក្រុម​គ្រួសារ​មាន​ជីវភាព​លំបាក​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ២០២៥ នៅ​ខេត្តស្វាយរៀង ប្រទេស​កម្ពុជា ។

លោក ហ្វុ​ង ថា​យ ហ្វុ​ង សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ក្រៅពី​ការ​រក្សា​បាន​នូវ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ធនាគារ​បាន​និង​កំពុង​រួមចំណែក​ជាក់ស្តែង​ជា​ច្រើន ដល់​សុខុមាលភាព​សង្គម ក្នុង​ប្រទេស​កម្ពុជា ។

«​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​សហការ​យ៉ាង​សកម្ម​ជាមួយ​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​នាំ​យក​អំណោយ​ឆ្នាំ​ថ្មី ដល់​កុមា​រា​កុមារី មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង កម្មករ កម្មការិនី និង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ជាដើម ។ សង្ឃឹមថា ទឹកចិត្ត​សប្បុរសធម៌​របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា នឹង​ផ្តល់​ភាព​កក់ក្ដៅ​ដល់​លោកយាយ លោកតា អ៊ំ​ពូ​មីង និង​ក្មូ​យ​ៗ ទាំងអស់​គ្នា​ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​» ។ លោក ហ្វុ​ង ថា​យ ហ្វុ​ង បាន​បន្ថែម ។

ក្រៅពី​ប្រទេស​កម្ពុជា កម្មវិធី «​ភាព​កក់ក្តៅ​ក្នុង​ឆ្នាំ​ថ្មី​» លើក​ទី ២២ ក៏​ត្រូវ​បាន​រៀបចំ​ដោយ​ធនាគារ សា​ខម​ប៊ែ​ង នៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា​ក្នុង​ប្រទេស​វៀតណាម និង​ឡាវ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន 1.6 ពាន់​លាន​រៀល ។ ក្នុង​រយៈពេល ២២ ឆ្នាំ​កន្លង​មកនេះ ធនាគារ សា​ខម​ប៊ែ​ង បាន​ចំណាយ​ថវិកា​ជាង 16.8 ពាន់​លាន​រៀល លើ​សកម្មភាព​សប្បុរសធម៌​រៀង​រាល់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដោយ​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​សហគមន៍ ការ​ចង់​ចែករំលែក​ជាមួយ​ក្រុម​គ្រួសារ​មាន​ជីវភាព​លំបាក ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង រួមចំណែក​ដល់​សុខុមាលភាព​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ របស់​ធនាគារ សា​ខម​ប៊ែ​ង ៕ អត្ថបទ​សហការ