ចក្ខុវិស័យរបស់ emart24 ៖ ធ្វើអាជីវកម្មដើម្បីរីកលូតលាស់រួមគ្នា ជាមួយសហគមន៍ និងសង្គមកម្ពុជាប្រកបដោយនិរន្តរភាព
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែមករា ឆ្នាំ ២០២៥ ៖ emart24 មានមោទនភាពក្នុងការប្រកាសពីចក្ខុវិស័យរបស់ខ្លួន ៖…
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែមករា ឆ្នាំ ២០២៥ ៖ emart24 មានមោទនភាពក្នុងការប្រកាសពីចក្ខុវិស័យរបស់ខ្លួន ៖…
រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែមករា ឆ្នាំ ២០២៥ ៖ emart24 មានមោទនភាពក្នុងការប្រកាសពីចក្ខុវិស័យរបស់ខ្លួន ៖ “ធ្វើអាជីវកម្មដើម្បីរីកលូតលាស់រួមគ្នាជាមួយសហគមន៍ និងសង្គម កម្ពុជាប្រកបដោយនិរន្តរភាព” ។ ចក្ខុវិស័យនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ emart24 ក្នុងការជំរុញកំណើនអាជីវកម្ម ការបង្កើតការងារ និងការអភិវឌ្ឍន៍សហគមន៍នៅទូទាំងប្រទេសកម្ពុជា ។
ការបង្កើតការងារ និងការពង្រឹងសមត្ថភាពយុវជន
emart24 បង្កើតឱកាសការងារសម្រាប់យុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសការងារប្រមាណ 300 ជំនាញ ក្នុងឆ្នាំ ២០២៥ ឱកាសការងារទាំងអស់នេះ កើតឡើងបានតាមរយៈ ការពង្រីកប្រតិបត្តិការអាជីវកម្ម emart24 ឥតឈប់ឈរផ្តល់ជូនសេវាកម្ម ដ៏ល្អផ្តាច់ ជូនទៅកាន់អតិថិជន។ emart24 មានគោលបំណងបង្កើតឱកាសការងារជាច្រើន ផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាព ចូលរួមចំណែកដល់ការអភិវឌ្ឍន៍ emart24 ជួយដល់សេដ្ឋកិច្ច នឹងសហគមន៍ទូទាំងប្រទេស ។
ការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាល
emart24 ប្តេជ្ញាផ្ទេរចំណេះដឹង និងជំនាញពីអាជីវកម្មរបស់ខ្លួនដែលមានបទពិសោធន៌ពីប្រទេសកូរ៉េមកកាន់យុវជនកម្ពុជា។ តាមរយៈកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ បុគ្គលិក យុវជនកម្ពុជានឹងទទួលបានចំណេះជំនាញ និងការយល់ដឹងដ៏មានតម្លៃចំពោះការអនុវត្តការលក់រាយកម្រិតខ្ពស់ ឧត្តមភាពនៃសេវាកម្មអតិថិជន និងប្រសិទ្ធភាពប្រតិបត្តិការ។ ការផ្លាស់ប្តូរចំណេះដឹងនេះនឹងលើកកម្ពស់កំណើនវិជ្ជាជីវៈរបស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍន៍ជារួមនៃវិស័យលក់រាយរបស់កម្ពុជា ។
គាំទ្រកសិករ និងផលិតផលក្នុងស្រុក
emart24 ផ្តោតសំខាន់លើការគាំទ្រកសិករក្នុងស្រុក និងការលើកកម្ពស់ផលិតផលកម្ពុជា។ តាមរយៈការស្វែងរកផលិតផល និងទំនិញថ្មីៗដោយផ្ទាល់ពីកសិករក្នុងស្រុក emart24 ធានាថាអតិថិជនអាចទទួលបានទំនិញដែលមានគុណភាពខ្ពស់ និងផលិតក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ផងដែរ ។
គំនិតផ្តួចផ្តើមសហគមន៍ និងនិរន្តរភាព
emart24 ប្តេជ្ញាបង្កើតអនាគតប្រកបដោយនិរន្តរភាព សម្រាប់កម្ពុជា ។ ក្រុមហ៊ុនចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមសហគមន៍ផ្សេងៗ ដោយផ្តោតលើការអភិរក្សបរិស្ថាន ការកាត់បន្ថយកាកសំណល់ និងការលើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ តាមរយៈការរួមបញ្ចូលនិរន្តរភាពទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន emart24 មានគោលបំណងដឹកនាំដោយឧទាហរណ៍ និងជំរុញឱ្យអាជីវកម្មផ្សេងទៀតទទួលយកការអនុវត្តស្រដៀងគ្នា ។
ភាពជាដៃគូសម្រាប់ការរីកចម្រើន
emart24 ជឿជាក់លើថាមពលនៃភាពជាដៃគូដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។ ដោយសហការជាមួយអាជីវករក្នុងស្រុក ស្ថាប័នអប់រំ emart24 ស្វែងរកការបង្កើតសង្វាក់មួយដែលជំរុញការបង្កើតថ្មី ការអភិវឌ្ឍន៍ និងនិរន្តរភាពរួមគ្នា យើងអាចកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា ។
ស្របតាមចក្ខុវិស័យ នឹងយុទ្ធសាស្ត្រទាំងអស់នេះ emart24 ជឿជាក់យ៉ាងមុតមាំថា emart24 បានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ emart24 ក្នុងការក្លាយជាក្រុមហ៊ុនប្រកបដោយការទទួលខុសត្រូវ និងជាដៃគូពិតប្រាកដក្នុងការអភិវឌ្ឍន៍វិស័យលក់រាយរបស់កម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ