ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ការធ្វើអត្តឃា.តក្លាយជាបញ្ហាសុខភាពសាធារណៈថ្មីមួយសម្រាប់ពិភពលោក

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​ធ្វើ​អត្ត​ឃា​.​ត​បាន​ក្លាយទៅជា​បញ្ហា​សុខភាព​សាធារណៈ​ថ្មី​មួយ​សម្រាប់​ពិភពលោក ដែល​ការ​ធ្វើ​អត្ត​ឃា​.​ត ជា​មូលហេតុ​នាំមុខ​មួយ​នៃ​មូលហេតុ​នាំមុខ​នៃ​ការ​ស្លា​.​ប់ ។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​ធ្វើ​អត្ត​ឃា​.​ត​បាន​ក្លាយទៅជា​បញ្ហា​សុខភាព​សាធារណៈ​ថ្មី​មួយ​សម្រាប់​ពិភពលោក ដែល​ការ​ធ្វើ​អត្ត​ឃា​.​ត ជា​មូលហេតុ​នាំមុខ​មួយ​នៃ​មូលហេតុ​នាំមុខ​នៃ​ការ​ស្លា​.​ប់ ។

ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី «​ការ​អភិវឌ្ឍ​ផែនការ​សកម្មភាព​ពហុ​វិស័យ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ត​ឃា​.​ត​» នា​ថ្ងៃ​២១ មក​រា ។

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿង​ញៀ​.​ន​នៃ​ក្រសួងសុខាភិបាល មាន​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​២១-២២ ខែមករា ឆ្នាំ​២០២៥ ក្នុង​គោលបំណង​ស្វែង​យល់​ពី​ការ​ធ្វើ​អត្ត​ឃា​.​ត​ជាស​កល​ក្នុង​តំបន់ និង​នៅ​ប្រទេស​កម្ពុជា , ចែករំលែក​បទ​ពិ សោធន៍​នៃ​ការ​បង្ការ​ការ​ធ្វើ​អត្តឃាត , ធ្វើការ​វិភាគ​ស្ថានការណ៍ និង​ការ​រៀបចំសេចក្តី​ព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ត​ឃា​.​ត​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​បង្ការ​ការ​ធ្វើ​អត្ត​ឃា​.​ត​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​របស់​ក្រសួងសុខាភិបាល​ដែល​សម្រេច​បាន «​ប្រជាជន​កម្ពុជា​គ្រប់​រូប​រស់នៅ​ប្រកបដោយ​សុខភាព និង​សុខុមាលភាព​កាន់ តែ​ល្អ​ប្រសើរ រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​» ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។

ក្នុង​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​បាន​ផ្តល់​អនុសាសន៍​គន្លឹះ​សំខាន់​ៗ ជូន​សមាជិក​សិក្ខាសាលា ដើម្បី​ជា​ទុន​សម្រាប់​ការ​ពិចារណា​ក្នុង​ការ​កសាង​ផែនការ​សម្រាប់​ការ​បង្ការ​ការ​ធ្វើ​អត្ត​ឃា​.​ត ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​សាស្ត្រាចារ្យ​ក៏​អំពាវនាវ​ដល់​អង្គការ​សុខភាព​ពិភពលោក អង្គការ USAID ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ និង​អន្តរជាតិ បន្ត​ជួយ​ដល់​វិស័យ​សុខាភិបាល និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ពហុ​វិស័យ​សម្រាប់​បង្ការ​ការ​ធ្វើ អត្ត​ឃា​.​ត​ជា​បន្ត​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ