រាជធានីភ្នំពេញ ៖ រថយន្តប្រភេទ SUV បានបន្តវិវឌ្ឍជាលំដាប់ជាមួយនឹងលក្ខណៈពិសេសប្រកប ដោយភាពច្នៃប្រឌិត អមដោយការរចនាទាន់សម័យ និងដំណើរការបើកបរកាន់តែប្រសើរឡើង ។ ខណៈដែលបច្ចុប្បន្នមានរថយន្តប្រភេទ SUV 7 កៅអី ចំនួនពីរម៉ូឌែលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះគឺ Maxus D60 និង Chevrolet Captiva។ រថយន្តទាំងពីរម៉ូឌែលនេះជារថយន្តប្រភេទ SUV 7 កៅអី ដែលបំពេញតម្រូវការជាច្រើនសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងល្អសម្រាប់អ្នកបើកបរដែលកំពុងស្វែងរករថយន្តដែលមានផាសុកភាពខ្ពស់ និងអាចធ្វើដំណើរបែបផ្សងព្រេងជាមួយរថយន្ត SUV ។ ស្របពេលដែលរថយន្តទាំងពីរម៉ូឌែលនេះគឺស្ថិតក្នុងប្រភេទតែមួយ ប៉ុន្តែមានលក្ខណៈខុសគ្នាលើការរចនារូបរាង, សមត្ថភាពនៃការបើកបរ, មុខងារប្រើប្រាស់ និងមានតម្លៃខុសគ្នាផងដែរ ។ យើងក្រឡេកមើលភាពខុសគ្នាដែលមានលម្អិតដូចខាងក្រោម ដើម្បីជួយឱ្យអ្នកអាចជ្រើសរើសម៉ូឌែលមួយដែលសាកសមនឹងបំពេញតាមតម្រូវការរបស់អ្នក ៖
១. Maxus D60 ៖ រថយន្តនេះបានរចនាជារថយន្ត SUV បែបស្ព័រដែលមានសមត្ថភាពខ្ពស់ និងមានកម្លាំងខ្លាំង ហើយល្អសម្រាប់ដំណើរផ្សងព្រេង ឬការបើកបរគ្រប់ស្ថានភាពផ្លូវ ។ តម្លៃវិញពិតជាប្រកួតប្រជែងខ្លាំងដោយដាក់លក់ក្នុងតម្លៃ $3x,xxx ជាមួយនឹងកញ្ចប់ប្រូម៉ូសិនថែមកាដូរដូចជា ៖ កម្រាលជើង, សេវាស្លាកលេខវែង, កាតសាំង $200 និងការធានាទៅលើគុណភាពរយៈពេល 5 ឆ្នាំ ផងដែរ ។
– រថយន្ត Maxus D60 ដំណើរការដោយម៉ាស៊ីនតួបូ Turbocharged ចំណុះ 1.5L ប្រអប់លេខ 7-speed DTC ផ្តល់នូវកម្លាំងខ្លាំង 167hp និងកម្លាំងរមួល 250 Nm ។ មិនថាការធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង ឬផ្លូវ Highway នោះទេ រថយន្ត Maxus D60 ផ្តល់ការបើកបរដោយរលូន និងឆ្លើយតបទៅតាមការបើកបរដែលអ្នកចង់បាន ។
– ការរចនា ៖ រថយន្ត Maxus D60 ត្រូវបានរចនាឡើងជាមួយនឹងផ្នែកខាងក្រៅបែបស្ព័រ ជាមួយយ៉ាន់ស្ព័រទំហំ 19-inch ដែលខ្ពស់ល្អងាយស្រួលបើកបរ និងផ្តល់ជូននូវកៅអី 3 ជួរ ដែលអាចបត់បែនបាន ។ ផ្នែកខាងក្នុងបំពាក់ដោយកៅអីពូកស្បែកពណ៌ឈើរី មានភាពធំទូលាយផ្តល់នូវកន្លែងដាក់ជើងធំល្អ ដែលផ្តល់ផាសុកភាពខ្ពស់ដល់អ្នករួមដំណើរទាំងអស់។ ចំណែករថយន្តនេះមានសមត្ថភាពផ្ទុះសម្ភារៈច្រើនចំណុះ 1,200 លីត្រធ្វើឱ្យអ្នកងាយស្រួលក្នុងការដឹកសម្ភារសម្រាប់ដំណើរកម្សាន្តផ្លូវជិតឆ្ងាយប្រកបដោយភាពងាយស្រួល ។
– បច្ចេកវិទ្យាទំនើបដែលបំពាក់ដោយ អេក្រង់កំសាន្តធំទំហំ 12.3-inch, មុខងារ Apple CarPlay និង Android Auto, តាប់ឡូឌីជីថលអាចប្តូរម៉ូតបាន 3 បែប, កៅអីអូតូ, ទ្វារឃ្លុបក្រោយអូតូ, មុខងារសាកថ្មទូរស័ព្ទឥតខ្សែ, ដំបូលលើបិទបើក Panoramic sunroof, ភ្លើង Ambient ខាងក្នុងមាន 64 ពណ៌, ម៉ាស៊ីនត្រជាក់មុខក្រោយ, និងមុខងារផ្សេងៗជាច្រើនដែលផ្តល់ភាពទាន់សម័យជូនលោកអ្នក ។
-ប្រព័ន្ធសុវត្ថិភាព ៖ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរួមមាន ៖ ប្រព័ន្ធផ្តល់ដំណឹងពេលបើកបរខុសគន្លង Lane departure warning, ប្រព័ន្ធកំណត់ល្បឿនថេរ, កាមេរ៉ា 360 ដឺក្រេ, សេនស័រមុខក្រោយ, ប្រព័ន្ធ Auto Hold, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធហ្វ្រាំង ABS+EDB, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់TPMS, ពោងសុវត្ថិភាព -ល- ដែលចំណុចទាំងអស់នេះហើយបានធ្វើឱ្យវាក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរឱ្យមានសុវត្ថិភាប ។
២. Chevrolet Captiva៖ រថយន្តនេះត្រូវបានគេស្គាល់ថាជារថយន្តប្រភេទ SUV ដែលអាចប្រើប្រាស់បានសម្រាប់គ្រួសារខ្នាតតូច និងមធ្យម ។ តម្លៃរបស់វាគឺ $39,999 ជាមួយការធានារយៈពេល 3 ឆ្នាំ ។
– សមត្ថភាពបើកបរ ៖ ដំណើរការដោយម៉ាស៊ីន 1.5L Turbocharged ប្រើប្រាស់ប្រអប់លេខ CVT 6-វគ្គអូតូ ដោយផ្តល់នូវកម្លាំង 150 hp និងកម្លាំងរមួល 255Nm។ ទោះយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹង Maxus D60 វាអាចខុសគ្នាលើកម្លាំងម៉ាស៊ីន និងភាពរលូនក្នុងពេលបើកបរក្នុងល្បឿនលឿន ។
– ការរចនា ៖ រថយន្ត Chevrolet Captiva មានរូបរាងខាងក្រៅបែបស្ព័រ បំពាក់ដោយកៅអីចំនួន 3 ជួរ ជាមួយនឹងយ៉ាន់កង់ទំហំ 18-inch ដែលផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ។ វាក៏មានភាពធំទូលាយជាមួយឃ្លុបក្រោយចំណុះ 117 លីត្រ ហើយកៅអីអាចបត់អោយរាបបានផងដែរ ។
– បច្ចេកវិទ្យាទំនើប ៖ វាត្រូវបានបំពាក់ដោយអេក្រង់កំសាន្តទំហំ 10.4-inch ដែលអាចភ្ជាប់ជាមួយ Smartphone ហើយវាក៏ផ្តល់នូវលក្ខណៈពិសេសដូចជា ៖ កៅអីខាងមុខអូតូ, កុងទ័រឌីជីថល, ដំបូលលើបិទបើក Panoramic Sunroof, ដែលធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍បើកបរដ៏ល្អមួយកម្រិតទៀត ។
– មុខងារសុវត្ថិភាព ៖ វាភ្ជាប់មកជាមួយកាមេរ៉ា 360 ដឺក្រេ, សេនស័រខាងក្រោយ, ប្រព័ន្ធ Auto hold, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធផ្តល់សម្ពាធកង់, ពោងសុវត្ថិភាព…។ល។
ដូច្នេះ តើអ្នកគួរជ្រើសរើសយករថយន្តមួយណាក្នុងចំណោមរថយន្តទាំងពីរខាងលើ ? រថយន្តទាំងពីរគឺមានទំហំម៉ាស៊ីនដូចគ្នា 1.5L Turbocharged ប៉ុន្តែខុសគ្នាត្រង់កម្លាំងម៉ាស៊ីនរថយន្ត Maxus D60 មានរហូតដល់ 167hp ហើយកម្លាំងម៉ាស៊ីន Chevrolet Captiva ត្រឹមតែ 150hp ប៉ុណ្ណោះ ។ ចំណែកតម្លៃវិញត្រឹមតែ $37,000 សម្រាប់ Maxus D60 និង $39,999 សម្រាប់ Chevrolet Captiva ។ ម្យ៉ាងវិញទៀតគឺ រយៈពេលធានាលើគុណភាពត្រឹមតែ 3 ឆ្នាំ សម្រាប់ Chevrolet Captiva និងធានារហូតដល់ 5ឆ្នាំសម្រាប់ Maxus D60 ។
សរុបមកវិញទាំងរថយន្ត Maxus D60 និង Chevrolet Captiva គឺមានលក្ខណៈពិសេសល្អរៀងៗខ្លួនសម្រាប់អ្នកបើកបរដែលកំពុងស្វែងរករថយន្ត SUV 7 កៅអី ប៉ុន្តែរថយន្តទាំងពីរនេះ គឺផ្តល់នូវភាពខុសគ្នាបន្តិចបន្តួច ។ ដូច្នេះ គួរជ្រើសរើសរថយន្ត Maxus D60 ប្រសិនបើអ្នកគិតដល់ថាមពលបើកបរ ប្រព័ន្ធសុវត្ថិភាព និងតម្លៃដែលអាចផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អ ។ ចំណែករថយន្ត Chevrolet Captiva គឺពិតជាល្អប្រសិនបើអ្នកចូលចិត្តរថយន្តប្រភេទ SUV ដែលមានទំហំធំល្មម និងប្រព័ន្ធសុវត្ថិភាពខ្ពស់ ។ ជាចុងក្រោយ ការសម្រេចចិត្ត គឺអាស្រ័យទៅលើចំណូលចិត្តផ្ទាល់ខ្លួន របៀបនៃការបើកបរ និងថវិការផ្ទាល់ខ្លួនបស់អ្នកប្រើប្រាស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ