ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ សម្ពោធ​ជា​ផ្លូវការ ដើម្បី​ផ្តល់​គ្រប់​សេវាកម្ម​សុខាភិបាល តាម​បច្ចេកវិទ្យា​ទំនើប ស្រប​តាម​ការ​រីក​ចម្រើន នៃ​វិស័យ​សុខាភិបាល

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥​នេះ ដើម្បី​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ និង​ព្យាបាល​ជូន​សាធារណជន​តាម​បច្ចេកវិទ្យា​ទំនើប…

រាជធានី​ភ្នំពេញ​៖ មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥​នេះ ដើម្បី​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ និង​ព្យាបាល​ជូន​សាធារណជន​តាម​បច្ចេកវិទ្យា​ទំនើប ស្រប​តាម​ការ​រីក​ចម្រើន​នៃ​វិស័យ​សុខាភិបាល ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥​នេះ លោក ហង្ស ដា​រ៉ា នាយក​គ្រប់គ្រង​ទូទៅ នៃ​មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ មាន​ប្រសាសន៍​ថា ការ​បង្កើត​មន្ទីរ​សម្រាក​ព្យាបាល​យូ ចតុមុខ នេះ​ឡើង គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុខមាលភាព​ដល់​ប្រជាជន​គ្រប់​ទិស​ទី និង​ចូលរួម​អនុវត្ត មុំ​បី នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដោយ​កំណត់​គោលដៅ​ជា​យុទ្ធសាស្ត្រ ពង្រឹង ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​វេជ្ជសាស្ត្រ ប្រកបដោយ​ន​វា​នុ​វត្ត ដោយ​ផ្តោត​លើ​ការ​ថែទាំ​សុខភាព​ទាំងអស់​គ្នា ​។

លោក​បាន​គូសបញ្ជាក់​ថា មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ បាន​បំពាក់​នូវ​បរិក្ខារ​ពេទ្យ​ទំនើប​ៗ តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​វេជ្ជបណ្ឌិត​ឯកទេស​ល្បី​ៗ មានបទពិសោធន៍​យូរ​ឆ្នាំ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវ​: រង់ចាំ​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ និង​ព្យាបាល​ជូន​សាធារណជន ដើម្បី​ចូលរួម​បំរើ​សេវាកម្ម​សុខាភិបាល ប្រកបដោយ​គុណភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ​។

មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ មាន​សេវាកម្ម​ផ្តល់​ប្រឹក្សា​យោបល់ និង​ព្យាបាល ជំងឺ​ទូទៅ រោគ​ស្ត្រី មនុស្ស​ធំ កុមារ ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម ជំងឺ​ក្រពេញ ជំងឺ​ទឹកនោមផ្អែម ចាក់​ថ្នាំ​ចង្ការ​ជំងឺ​ផ្សេង​ៗ មន្ទីរពិសោធន៍ តេស្ត​ឈាម អេកូ​សាស្ត្រ ថត​កម្ម​រស្មី​។​ល​។

លោក​បន្ថែម​ថា៖ «​យើងខ្ញុំ និង​ជា​អ្នកឯកទេស​សុខាភិបាល និង​សហការី បាន​នឹង​កំពុង​ខិតខំ​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ចំពោះ​អ្នកជំងឺ ដែល​បាន​មក​សម្រាក​ព្យា​ល​នៅ​ទី​នេះ ដើម្បី​ឱ្យ​គាត់​ទទួល​បាន​នូវ​ភាព​កក់ក្តៅ ពោរពេញ​ដោយ​ស្នាមញញឹម ពី​ទីកន្លែង​ដែល​ពួក​គាត់​ជ្រើសរើស​បាន​ត្រឹមត្រូវ​មួយ​។ មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ យើង​បាន​បំពាក់​នូវ​បរិក្ខារ​ពេទ្យ​ទំនើប​ៗ តាម​ស្តង់ដារ​អន្តរជាតិ មាន​បន្ទប់​សម្រាក​ព្យាបាល​ប្រកបដោយ​ផាសុកភាព គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ មានការ​យកចិត្តទុកដាក់​ខ្ពស់ មាន​ភាពរ​ស់រាយ​រាក់ទាក់ មាន​មេត្តាករុណា ដែល​ជាទី​ពេញចិត្ត​របស់​អ្នកជំងឺ​» ​។

ព្រម​ជាមួយនឹង​ការ​ផ្តល់​សេវា​ព្យាបាល​ប្រកបដោយ​គុណ​ខ្ពស់ និង​ទំនួល​ខុស​ត្រូវ មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ ក៏​បាន​ផលិត​នូវ​វី​ដេ​អូ ឃ្លី​ប ស្តី​ពី​ការ​អប់រំ​សុខភាព ចែករំលែក​លើ​បណ្តាញ​សង្គម​ជា​ច្រើន​ផង​ដែរ​។ ប្រធានបទ​នីមួយ​ៗ មានការ​ចូលរួម​បកស្រាយ​ពី​វេជ្ជបណ្ឌិត​ឯកទេស​យូរ​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ លើកកម្ពស់​ការ​យល់​ដឹង អំពី​ព័ត៌មាន​សុខភាព និង​ការ​បង្ការ​ជំងឺ​ផ្សេង​ៗ ក្នុង​ស្រទាប់​មហាជន ​។

មន្ទីរ​សម្រាក​ព្យាបាល យូ ចតុមុខ មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ​លេខ២២៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០៦៩ ៥៥៣ ៩៥៥ ៕ អត្ថបទ​សហការ