ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ឃួ​ង ស្រេង និង ឯកឧត្តម ម៉ប់ សា​រិ​ន ផ្ញើ​សារលិខិត​ជូនពរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ខួបកំណើត

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានផ្ញើសារលិខិត​ជូនពរ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានផ្ញើសារលិខិត​ជូនពរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន​ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារីកម្ពុជា ក្នុង​ឱកាស​ខួបកំណើត ដែល​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ៩​រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ នេះ ​។

ក្នុង​អភិមង្គល​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​គោរព​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​ជំទាវ​បណ្ឌិត ដែល​ជា​កុលធីតា​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប បាន​លះបង់​កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញ​តួនាទី​ដ៏​ឧត្តុង្គឧត្តម ដឹកនាំ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន ជា​ពិសេស​ការ​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌ កិច្ចការ​សង្គម លើកកម្ពស់​សិទ្ធិ​នារី និង​ការ​ចូលរួម​របស់​ស្ត្រី ប្រកបដោយ​ប្រសិទ្ធភាព ស្រប​តាម​បុព្វហេតុ​រួម គឺ “​កម្លាំង​ស្ម័គ្រចិត្ត ដើម្បី​កុមារី និង​យុវតី​កម្ពុជា​“ និង​ក្រប​ខណ្ឌ​គោលនយោបាយ​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់​ប្រការ​ជូន លោក​ជំទាវ បណ្ឌិត ឧត្តម​ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់ សម្ដេច​មហា​បវរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​និច្ច​និរន្តរ៍ កុំបី ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ