ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ខ្លះ​ៗ​ដែល​ឪពុក​ម្តាយ អាច​បង្រៀន​កូន​នៅផ្ទះ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ និង​បង្រៀន​កូន​ៗ​នៅផ្ទះ​ឬ​ខាងក្រៅ ក្រោយ​ពេល​ពួក​គេ​ចេញពី​សាលារៀន​។ ខាង​ក្រោ​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អ្នក​អាច​ជួយ​កូន​របស់​លោក​អ្នក​បាន ៖ ១. ទទួលយក​របៀប​សិក្សា​របស់​កូន​អ្នកកុមារ​គ្រប់​រូប​មាន​របៀប​រៀនសូត្រ​ខុស​ៗ​គ្នា​។…

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ និង​បង្រៀន​កូន​ៗ​នៅផ្ទះ​ឬ​ខាងក្រៅ ក្រោយ​ពេល​ពួក​គេ​ចេញពី​សាលារៀន​។ ខាង​ក្រោ​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អ្នក​អាច​ជួយ​កូន​របស់​លោក​អ្នក​បាន ៖

១. ទទួលយក​របៀប​សិក្សា​របស់​កូន​អ្នក
កុមារ​គ្រប់​រូប​មាន​របៀប​រៀនសូត្រ​ខុស​ៗ​គ្នា​។ ក្មេង​ខ្លះ​ត្រូវការ​រៀន​ដោយ​មាន​សម្ភារៈ​ដៃ​ជា​ច្រើន រីឯ​ក្មេង​ខ្លះ​ទៀត​អាច​ត្រូវការ​វី​ដេ​អូ ឬ​ចង់​ស្តាប់​មេរៀន​ជា​សំលេង​។ សូម​យកចិត្តទុកដាក់​លើ​របៀប​ដែល​កូន​របស់​អ្នក ស្រូប​យក​ព័ត៌មាន​បាន​ល្អ​បំផុត និង​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​រៀន តាម​របៀប​ដែល​ស្រប​នឹង​ពួក​គេ ​។

២. លើកទឹកចិត្ត​ឱ្យ​មាន​ជម្រើស និង​ស្វ័យភាព
សូម​ផ្តល់​ការ​គាំទ្រ​ចំពោះ​កូន​របស់​អ្នក​នៅផ្ទះ ដោយ​ផ្តល់​ជម្រើស​អំពី​របៀប ​ដែល​ពួក​គេ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួក​គេ ឬ​ស្វែងរក​ប្រធានបទ​ថ្មី​។ ការ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ស្វ័យភាព ​ជួយ​បង្កើត​អារម្មណ៍ នៃ​ការ​ទទួលខុសត្រូវ និង​ធ្វើ​ឱ្យ​ពួក​គេ​ចូលរួម និង​ពេញចិត្ត​ក្នុង​ការ​សិក្សា​ ។

៣. ផ្តល់​ការ​គាំទ្រ​បន្ថែម ឬ​ការ​ប្រកួតប្រជែង
ប្រសិនបើ​កូន​របស់​អ្នក​ជួប​បញ្ហា ជាមួយ​មុខ​វិជ្ជា​ណាមួយ សូម​ជជែក​គ្នា​ជាមួយ​គ្រូ​របស់​ពួក​គេ ដើម្បី​កំណត់​វិធី​ជួយ​ពួក​គេ នៅផ្ទះ​បន្ថែម ​។ នេះ​អាច​រួម​បញ្ចូល​ការ​អនុវត្ត​បន្ថែម​ជាមួយនឹង​ជំនាញ​ជាក់លាក់ ការ​ប្រើប្រាស់​ហ្គេ​ម​អប់រំ ឬ​សូ​ម្បី​តែ​ការ​រៀន​គួរ​បន្ថែម​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​កូន​របស់​អ្នក​ពូកែ សូម​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ លើ​មុខ​វិជ្ជា​ដែល​ពួក​គេ​ពេញចិត្ត តាម​រយៈ​ការ​អាន​បន្ថែម សិក្សា​គម្រោង ឬ​សកម្មភាព ដែល​លើស​ពី​អ្វី​ដែល​មាននៅ​ក្នុង​សាលា ​។

៤. ទំនាក់ទំនង​ជាមួយ​គ្រូ
ការ​បង្រៀន​របស់​អ្នក​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​បំផុត នៅ​ពេល​អ្នក​ជជែក​គ្នា​ជាមួយ​គ្រូ​របស់​កូន​អ្នក ដោយ​បើកចំហ​រវាង​របៀប​រៀន​នៅផ្ទះ និង​នៅ​សាលារៀន​។ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ ឬ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា ពួក​គេ​ត្រូវការ​ការ​គាំទ្រ ឬ​បញ្ហា​ប្រឈម​បន្ថែម សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទាក់ទង​ទៅ​គ្រូ​របស់​ពួក​គេ​។ ការ​ធ្វើការ​ជាមួយ​គ្នា​ធានា​ថា កូន​របស់​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត ពី​បទ​ពិសោធន៍​សិក្សា​របស់​ពួក​គេ​៕ ប្រភព​៖ genparenting

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕