ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ ជាង​១​ពាន់​នាក់ ​​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ​ដោយ​ឥត​គិតថ្លៃ​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ បាន​ចំនួន ១,៧៩២​នាក់ ស្មើនឹង​ចំនួន ៣,១៦០​ករណី ​។

លោក​វេជ្ជបណ្ឌិត ស៊ី​ម ស៊ូ​យេ​ង អនុប្រធាន​ប្រត្តិបត្តិ បាន​មាន​ប្រសាសន៍​ថា តាំង​នាម​តំណាង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​ជា​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិតជា​សប្បាយ​រីករាយ​ដែល​បាន​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ ​ជូន​ដល់​ប្រជាពលរដ្ឋ លោកតា​លោកយាយ បងប្អូន​កម្មករ កម្ម​ការ​នី លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ស​ម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី លោក​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មានការ​មមាញឹក​និង​កិច្ច​ការងារ​ច្រើន​សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​តាម​រយៈ​ក្រុមការងារ​ជួយ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​លោកតា​លោកយាយ​បងប្អូន​ទាំងអស់​គ្នា​ដោយ​ការ​ទទួលខុសត្រូវ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ​។

លោក​វេជ្ជបណ្ឌិត ​បាន​បន្ថែម​ទៀត​ថា គោលបំណង​ធំ​របស់ (TYDA) គឺ​ចូលរួម​ចំណែក​ជាមួយ​ស្ថាប័ន​ជាតិ ជា​ពិសេស​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ និង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​សកម្មភាព​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដល់ទី​កន្លែង ជា​ពិសេស​ទី​ជនបទ​ដាច់​ស្រយាល​នានា ព្រមទាំង​ចូលរួម​ចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​វិស័យ​សុខាភិបាល ក៏​ដូច​ជា​បាន​ផ្តល់​ឱកាស​ដល់​ប្អូន​ៗ​និស្សិត និង​យុវជន​ស្ម​គ្រ័​ចិត្ត​ដ៏​ទៃ​ទៀត​អោយ​បាន​ចូលរួម​ចំណែក​បម្រើ​ការងារ​មនុស្ស​ធ​ម៍​ដល់​សង្គម​ជាតិ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ​៖ សកម្មភាព​មនុស្សធម៌​នៅ​ព្រឹក​ថ្ងៃនេះ​ផង​ដែរ​ក៏​មានការ​ចូលរួម​សហ​ការណ៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន យុវជន ស​.​ស​.​យ​.​ក យុវជន អ​.​ម​.​ត យុវជន​កាកបាទក្រហមកម្ពុជា យុវជន​កាយ​រឹទ្ធ​ជាតិ ក្រុមហ៊ុន LG, ធនាគារ Acleda និង​ផ្នែក​ពាក់​ព័ទ្ធ​ផ្សេង​ៗ​ទៀត​ស្ថិត​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ព្រៃវែង ដោយ​ក្នុង​នោះ​មាន​ជំងឺ​បញ្ជូន​ទៅ​ព្យាបាល​បន្ត មាន ចំនួន ៥៨​ករណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ