ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​បី​នាក់​ជា​ផ្នែក​មួយ​នៃ​បទ​ឈប់​បា.ញ់គ្នា

12 ម៉ោង មុន

ទីក្រុង​យេរូសាឡឹម៖ ​ថ្មី​ៗ​នេះ ក្រុម​ហាម៉ាស់​​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​បី​នាក់​ជា​នារី​វ័យ​ក្មេង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​ដោយ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​​នៅ​តំបន់​ហ្កាហ្សា​។ នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​​​ និង​ការ​​កសាង​តំបន់​ហ្កា​ហ្សា​​ឡើង​វិញ​បន្ទាប់​ពី​ទី​នេះ​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ការ​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ស្លាប់​មនុស្ស​ជាង​៤​ម៉ឺន​នាក់​​។ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ថ្លែង​​ថា​​ហ្កាហ្សា​​មិនត្រូវ​គ្រប់​គ្រង​ដោយ​ក្រុ​មហាម៉ាស់​ជា​ដាច់​ខាត​​។ នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ​រ៉ូមី ហ្គោនេន, ដូរ៉ូន ស្ទេន​ប្រេឆឺ…

ទីក្រុង​យេរូសាឡឹម៖ ​ថ្មី​ៗ​នេះ ក្រុម​ហាម៉ាស់​​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​បី​នាក់​ជា​នារី​វ័យ​ក្មេង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​ដោយ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​​នៅ​តំបន់​ហ្កាហ្សា​។ នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​​​ និង​ការ​​កសាង​តំបន់​ហ្កា​ហ្សា​​ឡើង​វិញ​បន្ទាប់​ពី​ទី​នេះ​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ការ​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ស្លាប់​មនុស្ស​ជាង​៤​ម៉ឺន​នាក់​​។ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ថ្លែង​​ថា​​ហ្កាហ្សា​​មិនត្រូវ​គ្រប់​គ្រង​ដោយ​ក្រុ​មហាម៉ាស់​ជា​ដាច់​ខាត​​។

នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ​រ៉ូមី ហ្គោនេន, ដូរ៉ូន ស្ទេន​ប្រេឆឺ និង​អេមីលី ដាម៉ារី (Romi Gonen, Doron Steinbrecher & Emily Damari)។​ ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​​ នារី​ឈ្មោះ​ដាម៉ារី​ដែល​​មាន​សញ្ជាតិ​២​ ​​អ៊ី​ស្រា​អែល​ផង​ និង​អង់គ្លេស​ផងត្រូវ​ក្រុម​ហាម៉ាស់​ចាប់​ពង្រត់​​​ចេញ​ពី​ផ្ទះ​ល្វែង​​របស់​នាង រួម​ជា​មួយ​​​មនុស្ស​៣៧​នាក់​ទៀត​នៅ​​ក្នុង​​សហ​គមន៍​របស់​នាង​ក៏​ត្រូវ​ចាប់​ពង្រត់​ផង​ដែរ​។

ហាម៉ាស់ និង​អ៊ីស្រាអែល​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​ និង​អ្នក​ទោស​ទៅ​វិញ​ទៅ​មក​ទៅ​តាម​ដំណាក់​កាល​​នី​មួយ​ៗ​។ នៅ​វគ្គ​ដំ​បូង​ ហាម៉ាស់​ដោះ​លែង​​នារី​ទាំង​បី​នាក់​ជា​ថ្នូ​នឹង​​អ៊ីស្រាអែល​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​៩០​នាក់​​។ ការ​ចាប់​ផ្ដើម​អនុវត្ត​បទ​ឈប់​បាញ់​រាង​រអាក់​រអួល​បន្តិច​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​ក្រុម​ហាម៉ាស់​មិនបាន​ប្រកាស​ឈ្មោះ​ចំណាប់​ខ្មាំង​ដែល​ត្រូវ​ដោះ​លែង​ឱ្យ​បាន​ទាន់​ពេល​​វេលា​។ ដូច្នេះ ឆ្លៀត​ឱកាស​នោះ អ៊ីស្រាអែល​បន្ត​ដាក់​សម្ពាធ​ និង​​វាយ​ប្រហារ​​​ស្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​​១៩​នាក់​។​

បន្ទាប់​ពី​ភាគី​ទាំង​២​ចាប់​ផ្ដើម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ ជន​ស៊ីវិល​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់​។ ពួក​គេ​ហ៊ោរ​កញ្ជ្រៀវ​យ៉ាង​កង​រំពង​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ថា​អំណឹះ​ត​ទៅ ​ប្រទេស​ជាតិ​​មាន​សុខ​សន្តិ​ភាព​វិញ​ហើយ​​​។​ ពួក​គេ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​ដោយ​ទឹក​ចិត្ត​អំណរ​​​ និង​សេចក្ដី​សង្ឃឹម​ ទោះ​បី​នឿយ​ហត់​នឹង​ការ​រត់​លូន​កាល​ពី​ពេល​កន្លង​មក​ដោយ​សារ​សង្គ្រាម​រយៈ​ពេល​ជាង​១​ឆ្នាំ​។​ 

កិច្ច​ព្រម​ព្រៀម​​នេះ​អាច​សម្រេច​ទៅ​បាន​ក្រោម​ការ​ចរ​ចា​​យ៉ាង​ដុត​ដៃ​ដុត​ជើង​នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​របស់​លោក​បៃដិន​។ ​នៅ​​ដំណាក់​កាល​ទី​១- ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​​៣៣​នាក់​ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​ដោះ​​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​៥០​នាក់​ពី​ពន្ធនា​គារ​។ ទី២​-​​ហា​ម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​​ដោះ​លែង​អ្នក​ទោស​ប៉ា​ឡេ​ស្ទីន​បន្ថែម​ទៀត​ពី​ពន្ធនា​គារ​​​។ ទី​៣-​ហាម៉ាស់ និង​អ៊ីស្រាអែល​​ដូរ​សាក​សព​​គ្នា​រវាង​ចំណាប់​ខ្មាំង​ដែល​បាន​ស្លាប់​ និង​​​​យុទ្ធ​ជន​ប៉ាឡេស្ទីន​​​ដែល​បាន​ស្លាប់​។ បន្ទាប់​មក ត្រូវ​​​​បើក​​ច្រក​ព្រំ​ដែន​តំបន់​ហ្កាហ្សា​ឡើង​វិញ​៕​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ