ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនជាតិចិន និងវៀតណាមជាង៣០០នាក់ក្រោយរកឃើញថាមានបង្ក.ប់ល្បែ.ងសុីសងអនឡាញលើអាផាតមិន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ​ឃាត់ខ្លួន​ប្រុស​ស្រី ជនជាតិ​ចិន និង​វៀតណាម​ជាង​៣០០​នាក់ ពាក់ព័ន្ធ​លួចលាក់​បង្កប់ បើក​នឹង​លេងល្បែង​ស៊ីសង​អន​ឡាញ​ខុសច្បាប់​នៅ​ចំណុច អគារ « មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ​ឃាត់ខ្លួន​ប្រុស​ស្រី ជនជាតិ​ចិន និង​វៀតណាម​ជាង​៣០០​នាក់ ពាក់ព័ន្ធ​លួចលាក់​បង្កប់ បើក​នឹង​លេងល្បែង​ស៊ីសង​អន​ឡាញ​ខុសច្បាប់​នៅ​ចំណុច អគារ « មាន​ជ័យ អា​ផាត​មិន​» ។

ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ទីតាំង​អា​ផាត​មិន​មួយ​កន្លែង​នេះ​ដែរ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ចំពោះ​ការ​ឃាត់ខ្លួន​នេះ​ដែរ​បាន​ឃាត់​នូវ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​មាន​ប្រុស​មាន​ស្រី​ចំនួន​ជាង​៣០០​នាក់​ដែល​កំពុង​ពួន​សម្ងំ​លួចលាក់​បង្កប់​បើក និង​លេងល្បែ.ង​ស៊ីសង អន​ឡាញ​ខុសច្បាប់​រួម​នឹង​ដកហូត​បាន​វត្ថុ​តាង​សម្រាប់​ដំណើរការ​ល្បែ​.​ង​ស៊ីសង​។

ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ដោយ​យោង​ទៅ​តាម​បទបញ្ជា​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​អោយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​អ​ផាត​មិន​មួយ​កន្លែង​នេះ​ដែល​បាន​លួចលាក់​បង្កប់​ល្បែ​.​ង​ស៊ីសង​អន​ឡាញ​ខុសច្បាប់ ។

បន្ទាប់​ពី​មានការ​រាយ​កាណ៍​ពី​ពលរដ្ឋ​ថា ទីតាំង​អា​ផាត​មិន​ខាងលើ​នេះ សម្បូរ​ទៅ​ដោយ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ចេញចូល​នៅ​ចំណុច​អគារ​នេះ ។ ទើប​ឯកឧត្តម​អគ្គស្នងការ បញ្ជារ​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ​អោយ​ខាន​តែ​បាន​នឹង​មិន​អោយ​នរណា​ម្នាក់​រួចខ្លួន​នោះ​ឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនបរទេស​ប្រុស​ស្រី​ជាង​៣០០​នាក់​ខាងលើ​រួម​នឹង​វត្ថុ​តាង​យក​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ