ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរថៃ​នឹង​កែសម្រួល​គោលដៅ​ទេសចរណ៍សម្រាប់​ភ្ញៀវ​អាស៊ី ជាពិសេសចិន

1 ថ្ងៃ មុន

ប្រទេសថៃ ៖ ប្រទេសថៃ​ លែង​ជា​ប្រទេស​​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​ជាង​គេ​ទៀត​ហើយ ខណៈ​ជប៉ុន​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ កាល​ពី​ឆ្នាំ​មុន។ ដោយហេតុនេះហើយ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំកែសម្រួលគោលដៅសម្រាប់ភ្ញៀវទេសចរអាស៊ី…

ប្រទេសថៃ ៖ ប្រទេសថៃ​ លែង​ជា​ប្រទេស​​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​ជាង​គេ​ទៀត​ហើយ ខណៈ​ជប៉ុន​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ កាល​ពី​ឆ្នាំ​មុន។ ដោយហេតុនេះហើយ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំកែសម្រួលគោលដៅសម្រាប់ភ្ញៀវទេសចរអាស៊ី នៅឆ្នាំនេះ ក៏ដូចជាស្វែងរកទីផ្សារសក្តានុពល ដើម្បីទាក់ទាញការមកដល់របស់ភ្ញៀវចិនដែលធ្លាក់ចុះ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយ។

យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនទៅកាន់ប្រទេសជប៉ុនបានកើនឡើងដល់៦.៩៨លាននាក់ កាលពីឆ្នាំមុន កើនឡើង ១៨៨%។ ចំណែកក្រសួងទេសចរណ៍ និងកីឡារបស់ថៃបានបង្ហាញរបាយការណ៍ថា ភ្ញៀវចិនចំនួន ៦.៧៣លាននាក់បានមកកាន់ប្រទេសថៃ កាលពីឆ្នាំមុន។

អ្នកទេសចរចិនមួយចំនួនមានការព្រួយបារម្ភ ចំពោះក្រុមជួញដូរមនុស្សដោយប្រើប្រាស់ប្រទេសថៃជាមជ្ឈមណ្ឌលឆ្លងកាត់។ ទេសាភិបាលរងអាជ្ញាធរទេសចរណ៍ថៃទទួលបន្ទុកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានគូសបញ្ជាក់ច្បាស់ថា បណ្តាញក្រុមបោកប្រាស់ការងារក្នុងតំបន់កំណត់គោលដៅតែលើអ្នកស្វែងរកការងារប៉ុណ្ណោះ មិនមែនអ្នកទេសចរឡើយ ដោយនៅក្នុងន័យនេះ អាជ្ញាធរទេសចរណ៍ថៃ​ធានាឱ្យអ្នកទេសចរបន្តរៀបចំផែនការធ្វើដំណើររបស់ពួកគេ។

អាជ្ញាធរទេសចរណ៍ថៃ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ការិយាល័យ​ចំនួន ៥ ​របស់ខ្លួន​ក្នុង​ប្រទេស​ចិន​ កាលពីពេលថ្មីៗនេះ ដោយបាន​ប្រាប់​ដៃគូ​ទេសចរណ៍ថា ប្រទេសថៃ​មាន​វិធានការ​ការពារ​ភ្ញៀវទេសចរ និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អាជីវកម្មដូច​ធម្មតា។ ទេសាភិបាលរងអាជ្ញាធរទេសចរណ៍ថៃបន្ត​ថា នៅ​ខែ​មេសាខាងមុខនេះ អាជ្ញាធរគ្រោង​នឹង​ចាប់​ផ្តើម​យុទ្ធនាការ «មហា​សង្ក្រាន្ត មហា​សិទ្ធិ​សេរីភាព» ដោយ​ចាប់​ដៃគូ​ជាមួយបណ្តា​សណ្ឋាគារ ក្រុមហ៊ុន​អាកាសចរណ៍ ហាង​ទំនិញ និង​សួន​កម្សាន្ត ដើម្បី​ផ្តល់​ជូន​នូវ​ការ​ផ្សព្វផ្សាយ​សម្រាប់​គ្រប់​ទីផ្សារនៅជុំវិញពិភពលោក។

ការមកដល់របស់ភ្ញៀវទេសចរចិនអាចប៉ះពាល់ដល់តួលេខយ៉ាងហោចណាស់ ១០% អំឡុងពេលចូលឆ្នាំចិនក្នុងសប្តាហ៍ចុងក្រោយ នៃខែមករា។ ទោះយ៉ាង សម្រាប់ទីផ្សារអាស៊ីឦសាន កូរ៉េខាងត្បូង និងជប៉ុន អាចទូទាត់សងសម្រាប់ការខ្វះខាតរបស់ចិន នៅឆ្នាំនេះ ដោយសារការមកដល់ពីប្រទេសទាំងពីរ ត្រូវបានព្យាករណ៍ថានឹងកើនឡើងធៀបនឹងឆ្នាំមុន។ នៅក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរកូរ៉េខាងត្បូង ១.៨លាននាក់បានមកដល់ប្រទេសថៃ ដែលជំរុញឱ្យទីភ្នាក់ងារកំណត់គោលដៅ ២លាននាក់ពីទីផ្សារនៅឆ្នាំនេះ។

ទីផ្សារកូរ៉េខាងត្បូងមានសក្តានុពលក្នុងការចែកចាយប្រាក់ចំណូលទៅកាន់តំបន់ជាច្រើនទៀត ដោយមានការហោះហើរត្រង់ទៅកាន់ខេត្តឈៀងម៉ៃ និងភូកេត។ ទន្ទឹមនឹងនេះដែរ ទីផ្សារជប៉ុនបានបង្ហាញពីដំណើរការរឹងមាំជាមួយនឹងការមកដល់ចំនួន ១.០៥លាននាក់ ដែលលើសពីគោលដៅ ៨០-៩០ម៉ឺននាក់។ អាជ្ញាធរទេសចរណ៍ថៃ ​គ្រោងនឹងពិភាក្សាជាមួយការិយាល័យចំនួន ៣ របស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដើម្បីកំណត់គោលដៅថ្មីសម្រាប់ឆ្នាំនេះ។

ទោះបីជាមានតម្រូវការចិនចុះខ្សោយយ៉ាងណាក៏ដោយ ក៏អាជ្ញាធរទេសចរណ៍ថៃ ​នៅតែលើកកម្ពស់ទីផ្សារមួយនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិននៅឆ្នាំនេះ ដោយចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត ដើម្បីទាក់ទាញភ្ញៀវចិន៕ ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ