ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​នៃ​ការ​ទទួលទាន​អាហារ​ឆៅ​នៅ​កម្ពុជា​កាន់តែ​មាន​ច្រើន ហើយ​មុខម្ហូប​ដែល​ផ្សំ​ឡើង​ដោយ​សាច់​ឆៅ​ក៏​មាន​ច្រើន ។ ដូច្នេះ​គួរតែ​ឧស្សាហ៍​ពិនិត្យ​សុខភាព​ពីព្រោះ​ពពួក​បាក់តេរី និង​ប៉ារ៉ាស៊ីត នៅ​ក្នុង​ពពួក​អាហារ​ទាំងនេះ ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ​ចំពោះ​មនុស្សជាតិ​យើង​នា​ពេល​សព្វថ្ងៃ ។ ពពួក​អាហារ​ឆៅ​ទាំងនេះ គឺ​មាន​តាំងពី​ភ្លៀសាច់គោ…

កំណើន​នៃ​ការ​ទទួលទាន​អាហារ​ឆៅ​នៅ​កម្ពុជា​កាន់តែ​មាន​ច្រើន ហើយ​មុខម្ហូប​ដែល​ផ្សំ​ឡើង​ដោយ​សាច់​ឆៅ​ក៏​មាន​ច្រើន ។ ដូច្នេះ​គួរតែ​ឧស្សាហ៍​ពិនិត្យ​សុខភាព​ពីព្រោះ​ពពួក​បាក់តេរី និង​ប៉ារ៉ាស៊ីត នៅ​ក្នុង​ពពួក​អាហារ​ទាំងនេះ ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ​ចំពោះ​មនុស្សជាតិ​យើង​នា​ពេល​សព្វថ្ងៃ ។

ពពួក​អាហារ​ឆៅ​ទាំងនេះ គឺ​មាន​តាំងពី​ភ្លៀសាច់គោ ឬ​ភ្លៀត្រី ឡាប​សាច់​គោ ឬ​ឡាប​ត្រី ពពួក​សាច់​គោ​អាំង​ចំអិន​មិន​ឆ្អិន​ល្អ បុកល្ហុង និង​ពពួក​ញាំ​ដែល​ផ្សំ​ឡើយ​ដោយ​សាច់​ត្រី ឬ​គ្រឿង​សមុទ្រ​ឆៅ​ៗ ពពួក​អាហារ​ស៊ូ​ស៊ី និង​ពពួក​អាហារ​សា​ស៊ី​មី​ពី​ត្រី​ដែល​មិន​បាន​ទុកដាក់​បាន​ល្អ និង​ត្រឹមត្រូវ​ជាដើម ។

សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ពពួក​អាហារ​ឆៅ​ទាំងនេះ​ត្រូវ​បាន​អ្នកជំនាញ​ព្រមាន​ថា វា​មាន​ផ្ទុក​នូវ​ពពួក​បា​រ៉ា​ស៊ី​ត និង​បាក់តេរី​រាប់​សិប​ប្រភេទ ។ ពពួក​អតិសុខុមប្រាណ​ដែល​យើង​មិន​អាច​នឹង​មើលឃើញ​ដោយ​ភ្នែក​ទទេ​ទាំងនេះ​វា​អាច​នៅ​ក្នុង​ពពួក​សាច់​ដែល​យក​មក​ធ្វើ​ម្ហូប​ទាំងនេះ​តាំងពី​ពពួកសត្វ​ទាំងនេះ​នៅ​មានជីវិត ហើយ​ខ្លះ​ទៀត​វា​បាន​ជ្រៀតចូល​នៅ​ពេល​ដែល​ការ​ដឹក​ជញ្ជូន ការ​ទុក​ការ​ដាក់​ថែរក្សា​អាហារ​ទាំងនេះ​មិន​ត្រូវ​តាម​ស្តង់ដា​សុវត្ថិភាព​ត្រឹមត្រូវ ។​ល​។

ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ពពួក​អតិសុខុមប្រាណ​ដែល​បង្កប់​នៅ​ក្នុង​អាហារ​ឆៅ​ទាំងនេះ​វា​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​យ៉ាង ជា​ពិសេស គឺ​ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ​ងាយ​ប្រឈម​មុខ​នឹង​ការ​វាយលុក​ពី​ពពួក​មេរោគ​ផ្សេង​ៗ​ទៀត ។ ក្រៅពី​នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ​ពីព្រោះ​តែ​វា​អាច​ធ្វើ​ឲ្យ​សរីរាង្គ​ដែល​មានមុខ​ងារ​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន​របស់​យើង​ខូច ឬ​ពុល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ថៃ the Nation បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​នេះ បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​ដង្កូវ​ព្រូន និង​តេន​ញ៉ា​ជា​ច្រើន​ប្រភេទ ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​សាច់​គោ​ឆៅ ។

លោក​វេជ្ជបណ្ឌិត ណា​កា​ផាត រ៉ាត់​តា​ណា​ភី​ធុន ( Natkaphat Rattanapithun) ទីប្រឹក្សា​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ប៉ារ៉ាស៊ីត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ខេត្ត ណា​ខាន រ៉ា​ឆា​ស៊ី​ម៉ា បាន​បញ្ជាក់​ថា ពពួក​ព្រូន ឬ​ដង្កូវ​តេន​ញ៉ា ទាំងនេះ​អាច​លូតលាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ពោះវៀនតូច និង​ឆ្លង​ទៅ​ផ្នែក​ផ្សេង​ៗ​បាន ។

លោក​បាន​បន្ត​ថា នៅ​ពេល​ដែល​ឆ្លង​ដំបូង​វា​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​នៅ​ពេល​ដែល​កម្រិត​នៃ​ការ​ឆ្លង​កាន់តែ​ខ្លាំង ហើយ​ពពួក​ដង្កូវ​ព្រូន ឬ​តេន​ញ៉ា​នោះ​វិវត្តន៍​កាន់តែ​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​វា​អាច​បណ្តាល​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ រួម​ទាំង​ការ​ស្ទះ​បំពង់​ទឹកប្រមាត់ ហើមពោះ ចង្អោរ និង​ក្អួត ។

លោក​បាន​ព្រមាន​ថា ក្នុង​ករណី​ធ្ងន់ធ្ងរ​មេរោគ​ទាំងនេះ​អាច​ចេញ​តាម​មាត់ ច្រមុះ ឬ​ចេញ​តាម​រន្ធ​គូទ​ជា​ដើ ម ។ ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​សាច់​ឆៅ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា អាហារ​គ្មាន​សុវត្ថិភាព​ដែល​មាន​បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់ បណ្តាល​ឱ្យ​មាន​ជំងឺ​ច្រើន​ជាង​២00 ប្រភេទ រាប់​ចាប់ពី​រាគ​រហូត​ដល់​មហារីក ។

អង្គការ​សុខភាព​ពិភពលោក បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សាច់​ឆៅ វា​ចាំបាច់​ណាស់​ក្នុង​ការ​ធានា​ភាព​ស្រស់ គុណភាព​ខ្ពស់ និង​ដឹង​ប្រភព​ច្បាស់លាស់ ហើយ​រាល់​ដំណើរការ​រៀបចំ​អាហារ​ក៏​ត្រូវ​តែ​រក្សា​ស្តង់ដា​អនាម័យ​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ