ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយកូនដែលមានអាយុ៧ខែឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។
ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។ ជាងនេះទៅទៀត ផ្លែឈើមួយនេះ នឹងជួយបណ្តេញជាតិពុលពីរាងកាយកូនផងដែរ។ ដូចនេះ ពេលដែលកូនបាន៧ខែ អ្នកម្តាយអាចឲ្យគេញ៉ាំផ្លែឈើ២ប្រភេទនេះបាន ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយកូនបានកាន់តែរឹងមាំ៕
ចែករំលែកព័តមាននេះ