ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកៃច្នៃទួរីស៣គ្រឿងគ្មានការត្រួតពិនិត្យ​សង្ស័យដឹកសាច់បង្ក.កនិងគ្រឿងក្នុងសត្វពីវៀត​ណាម

9 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីរថយន្តកែឆ្នៃម៉ាក្សធូរីសចំនួន០៣គ្រឿងឆ្លងដែនចូលទៅ​ប្រទេស​វៀតណាម ហើយបានដឹកទំនិញពេញទ្រុងនិងដាក់នៅលើដំបូល ឆ្លងដែនចូលមកកម្ពុជាវិញសង្ស័យ ជាសាច់បង្កកនិងគ្រឿងក្នុងសត្វ (ដូចជាពោះគោ ពោះជ្រូកនិងគ្រឿងក្នុងមាន់ទា)ឆ្លងដែនចូលមកតាមច្រករបៀង មហាជនរិះគន់ចំៗថា សមត្ថកិច្ចជាអ្នកបើកដៃ…

ខេត្តស្វាយរៀង ៖ មានករណីរថយន្តកែឆ្នៃម៉ាក្សធូរីសចំនួន០៣គ្រឿងឆ្លងដែនចូលទៅ​ប្រទេស​វៀតណាម ហើយបានដឹកទំនិញពេញទ្រុងនិងដាក់នៅលើដំបូល ឆ្លងដែនចូលមកកម្ពុជាវិញសង្ស័យ ជាសាច់បង្កកនិងគ្រឿងក្នុងសត្វ (ដូចជាពោះគោ ពោះជ្រូកនិងគ្រឿងក្នុងមាន់ទា)ឆ្លងដែនចូលមកតាមច្រករបៀង មហាជនរិះគន់ចំៗថា សមត្ថកិច្ចជាអ្នកបើកដៃ ព្រោះតែអត់មានអ្នកត្រួតពិនិត្យទំនិញនេះទេ ចង់ថាអីក៏បានដែរ…ហេ! ហេ! ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ១២និង០៥នាទីយប់រំលងអាធ្រាតថ្ងៃទី១៦មករាឈានដល់ថ្ងៃ១៧ខែមករាឆ្នាំ ២០២៥មានរថយន្ត០៣គ្រឿង ដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាមចូលមកតាមច្រករបៀងក្បាលចាមស្ថិតក្នុងភូមិថ្មីឃុំដូងស្រុករមាសហែក។

បើតាមប្រភពប្រជាពលរដ្ឋនៅភូមិថ្មីឃុំដូង បានរាយការណ៍ឲ្យដឹងថា មានករណីឈ្មួញ ប្រើប្រាស់រថយន្តធូរីសចំនួន០៣គ្រឿងសង្ស័យបានដឹកសាច់បង្កក ពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងក្បាលចាម ដោយ មានសមត្ថកិច្ចឈ្មោះធី ប្រចាំការ នៅប៉ុស្ត៍ក្បាលចាម ជាអ្នកជួយមើលផ្លូវហើយនិងបក្សពួកដែលពាក់ព័ន្ធនៅប៉ុស្ត៍ជាច្រើននាក់ទៀត ឃុបឃិតបើកផ្លូវឲ្យក្រុមឈ្មួញនាំសាច់បង្កកនិងគ្រឿងក្នុងសត្វចូលយ៉ាងរលូន ព្រោះគ្មានការត្រួតពិនិត្យទេ គេយកតែប្រាក់ គឺចប់ ។

ប្រភពបន្តថា ឈ្មួញដឹកទំនិញសាច់បង្កក និងគ្រឿងក្នុងសត្វឆ្លងដែនពីប្រទេសវៀតណាមចូលមកតាមច្រករបៀងក្បាលចាមរាល់យប់ មិនមានការរំខានពីស្ថាបន័មានសមត្ថកិច្ចណាឡើយ។ ហើយអ្វីគួរឲ្យហួសចិត្តទៀតនោះពេលអ្នកសារព័ត៌មានយើងចុះទៅដល់គោលដៅ តាមប្រម៉ាញ់ថតរូបភាព ស្រាប់តែមានសមត្ថកិច្ចម្នាក់បានជិះម៉ូតូមកឈប់ស្ទាក់ ផ្លូវអ្នកសារព័ត៌មានយើងមិនឲ្យដេញតាមថតរូបភាពរថយន្តសង្ស័យកំពុងធ្វើចរាចរណ៍លើដងផ្លូវចេញពីច្រករបៀងក្បាលចាមក្នុងភូមិថ្មី ឆ្ពោះទៅ ឃុំដូងស្រុករមាសហែក ដោយមានសមត្ថកិច្ចជាអ្នកមើលផ្លូវ ផង ។ ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានមកខាងសារព័ត៌មានយើងថា ករណីដឹកសាច់បង្កកដែលស្រុកគេបោះចោល​យ៉ាងអាណាធិបតេយ្យចេញពីច្រកក្បាលចាមនេះគឺចេញរាល់យប់ក្នុង១យប់ចាប់ពី០៤គ្រឿងទៅ០៥គ្រឿង ដោយមានភាគីសមត្ថកិច្ចនិងបក្សពួកផ្សេងទៀតបានឃ្លាំចាំមើលផ្លូវ ឬហៅថាអ្នកកាងទំនិញបទល្មើស។

ប្រភពពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានទៀតថា រថយន្តចូលដឹកទំនិញនិងសាច់បង្កនេះ គឺចូលដឹកពេលយប់ពាក់កណ្ដាលអាធ្រាត្ររំលង អាធ្រាតរហូតដល់ម៉ោង២និង០០នាទីទៅម៉ោង៣និង០០នាទី​ទៀបភ្លឺ ទើបអស់រថយន្ត។ចំណែករថយន្ត១គ្រឿងបានដឹកទំនិញ ចូលពួននៅផ្ទះមួយកន្លែងដែលស្ថិតនៅក្នុងភូមិថ្នល់ពាមឃុំអង្គប្រស្រែស្រុករមាសហែកខេត្តស្វាយរៀង។ ក្រោយមកក៏មានសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធនិងមន្ត្រីពេទ្យសត្វចុះអន្តរាគមន៍នៅច្រកក្បាលចាមនេះផងដែរ ក៏ប៉ុន្តរថយន្តសង្ស័យដឹកទំនិញល្មើសច្បាប់បានចេញទៅបាត់អស់ហើយ។

ទាក់ទិនករណីនេះដែរមន្ត្រីប៉ុស្ត៍ច្រករបៀងក្បាលចាមបដិសេធន៍ថា មិនមានការនាំចូលសាច់បង្កឬគ្រឿងក្នុងសត្វទេរថយន្ត០៣គ្រឿងនោះគឺដឹកជី កសិកម្ម។លោកប៉ែនចន្ធី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ ក្រោយពីមានអ្នកសារព័ត៌មានរាយការណ៍ថា មានរថយន្ត០៣គ្រឿងដឹកសាច់បង្កក ចូលពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងក្បាលចាម មន្ត្រីរបស់លោកបានចុះទៅភ្លាម ក៏ប៉ុន្តែមិនបានឃើញរថយន្តទេ មន្ត្រីរបស់​លោកបានសួរទៅមន្ត្រីនគបាលវរៈការពារព្រំដែនប្រចាំការប៉ុស្តិ៍ក្បាលចាមនោះ ប្រាប់ គ្មានការនាំចូលសាច់បង្កកទេគឺ រថយន្ត០៣គ្រឿងនោះដឹកជី ស្រកីដូង ។

លោកបន្តទៀតថា សូមឲ្យអ្នកសារព័ត៌មានយើង សួរទៅ លោកមេប៉ុស្ត៍នគបាលវរៈការពារព្រំដែនទៅ គេនៅប្រចាំការចំណែកមន្ត្រីរបស់លោកគ្មានប៉ុស្ត៍ប្រចាំការទេ។មហាជនដាក់សំនួរ ថា បើដឹកទំនិញស្របច្បាប់ហេតុអីធ្វើចរាចរណ៍នៅពេលយប់កណ្តាលអាធ្រាត ហើយអ្នកសារព័ត៌មាន​ថត ហាមមិនឱ្យថតទៀត…ហេ! ហេ! ។

​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ