ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប ឃាត់​ខ្លួនក្មេង​ទំនើង​០៣​នាក់ កាន់​កាំបិត​គំរាម​គូជម្លោះ និង​ថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម

22 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ស្រាវជ្រាវពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្ដែង​ករណី(​ក្មេង​ទំនើង​) ផលិត ឬ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេង​ទៀត (​កាន់​កាំបិត​គំរាម​គូ​ជម្លោះ និង​ថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​) បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន០៣​នាក់ រួមមាន ​៖

១.​ឈ្មោះ ភារ​ម្យ រតនា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
២.​ឈ្មោះ បាន សីហា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ ចុងភៅ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​កាន់​កាំបិត​បុ័ងតោ​) ។
៣.​ឈ្មោះ យ៉ង ចំណាន អាយុ​១៥​ឆ្នាំ មុខរបរ គ្មាន មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​ម្ចាស់​កាំបិត​បុ័ងតោ​) បាន​ថត​វី​ដេ​អូ​បង្ហោះ​លើ​បណ្ដាញ​សង្គម នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ បាន សីហា នៅ​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​នៅ​ស្នាក់​ការ​នគរបាល​អចិន្ត្រៃយ៍​២ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ជា សុ​ភ័​ក្រ ហៅ ច​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​គេចខ្លួន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ