ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ធ្វើ​សមយុទ្ធ​យោធា​មុន​ពេល​ស្ប​ថ​ចូល​កាន់​​​អំ​ណាច​របស់​លោក​ត្រាំ

23 ម៉ោង មុន

ទី​ក្រុង​ស្តក់​ហូម​៖ អង្គ​ការ​ណាតូ​ចាប់​ផ្ដើម​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក​​ត្រាំ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​។ ថ្ងៃ​នេះ ​ស៊ុយ​អែត​បញ្ជូន​​កង​ទ័ព​ទៅ​​ប្រទេសឡាត​វី​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​ប្រទេស​រុស្ស៊ី​តែ​ម្ដង​។ គោល​បំណង​ធំ​របស់​ពួក​គេ​ដើម្បី​ចូល​រួម​លំហាត់​សម​យុទ្ធ​យោធា​​រួម​គ្នា​​ជា​មួយ​កង​ទ័ពរបស់​​ប្រទេស​​ជា​សមាជិក​ណាតូ​ដទៃ​ទៀត​។​ កំពង់​ផែ​រីកា (Rīga) ជា​កន្លែង​ឈប់​សំចត​នៃ​កង​ទ័ព​ស៊ុយ​អែត​​ដើម្បី​​​​ត្រៀម​ចូល​រួម​ជាមួយ​កង​ទ័ព​ជា​ច្រើន​កង​ពលដែល​​​ដឹក​នាំ​ដោយ​កាណាដា​។ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​…

ទី​ក្រុង​ស្តក់​ហូម​៖ អង្គ​ការ​ណាតូ​ចាប់​ផ្ដើម​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក​​ត្រាំ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​។ ថ្ងៃ​នេះ ​ស៊ុយ​អែត​បញ្ជូន​​កង​ទ័ព​ទៅ​​ប្រទេសឡាត​វី​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​ប្រទេស​រុស្ស៊ី​តែ​ម្ដង​។ គោល​បំណង​ធំ​របស់​ពួក​គេ​ដើម្បី​ចូល​រួម​លំហាត់​សម​យុទ្ធ​យោធា​​រួម​គ្នា​​ជា​មួយ​កង​ទ័ពរបស់​​ប្រទេស​​ជា​សមាជិក​ណាតូ​ដទៃ​ទៀត​។​

កំពង់​ផែ​រីកា (Rīga) ជា​កន្លែង​ឈប់​សំចត​នៃ​កង​ទ័ព​ស៊ុយ​អែត​​ដើម្បី​​​​ត្រៀម​ចូល​រួម​ជាមួយ​កង​ទ័ព​ជា​ច្រើន​កង​ពលដែល​​​ដឹក​នាំ​ដោយ​កាណាដា​។ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ រដ្ឋ​សភា​ស៊ុយ​អែត​បាន​ផ្ដល់​សច្ចា​ប័ន​ឱ្យ​ស៊ុយ​អែត​​បញ្ជូន​ទាហាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ឡាត​វី​ ហើយ​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ដែល​ប្រទេស​នេះ​បញ្ជូន​ទ័ព​ទៅ​ចូល​រួម​ជា​មួយ​ណាតូ​ចាប់​តាំង​ពី​ចូល​ជា​សមា​ជិក​ពេញ​សិទ្ធិ​កាល​ពី​​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៤​។​

រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​ឡាត​វី លោក​អាន​ឌ្រីស ស្ប៉ា​រ៉ាត​ (Andris Spruds) បាន​ចូល​រួម​នៅ​ក្នុង​ពិធី​​បដិ​សណ្ឋា​រ​កិច្ច​ដើម្បី​ទទួល​ស្វា​គមន៍​វត្ត​មាន​​របស់​កង​ទ័ព​ស៊ុយ​អែត​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​។ តាម​ពិត​ ប្រទេស​ស៊ុយ​អែត​ធ្លាប់​ប្រកាន់​យក​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​-​ឥត​លម្អៀង​​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​។

ប្រទេស​នេះ​គ្មាន​បំណង​ធ្វើ​អ្វី​ប៉ះ​ពាល់​ប្រទេស​ដទៃ​ទេ។​​ មាន​ន័យ​ថា​សន្សំ​តែ​សុខ​ និង​ចង់​រស់​នៅ​ក្នុង​សុខ​សន្តិ​ភាព​។​ ​ប៉ុន្តែ​ក្រោយ​សង្គ្រាម​អ៊ុយ​ក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ស៊ុយ​អែត​យល់​ថា​ខ្លួន​ត្រូវ​​ការ​ខ្នង​បង្អែក​ដើម្បី​ធានា​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ ជួន​កាល​យើង​សន្សំ​សុខ ប៉ុន្តែ​អ្នក​ដទៃ​មិន​ឱ្យ​យើង​បាន​សុខ​ទេ​​​។ ដូច្នេះ ដោយ​សារ​ទ្រាំ​មិន​បាន​ ស៊ុយ​អែត​ត្រូវ​តែ​ចូល​ជា​សមាជិក​ណាតូ​ទាំង​បង្ខំ​ចិត្ត​។

មែន​ទែន​ទៅ​ ​លោក​ពូទីន​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​ដទៃ​ទៀត​មិន​យល់​ទាស់​ទេ​ចំពោះ​ប្រទេស​ដទៃ​ទៀត​ដែល​ចូល​ជា​សមា​ជិក​សហ​ភាព​អឺរ៉ុប ឬ​អង្គ​ការ​ណាតូ​។ ជាក់​ស្ដែង​ប្រទេស​នៅ​តំបន់​បាល់​ទិច​ដូច​ជា​ឡាត​វី អេស្តូនី និង​លី​ទុយ​អានី​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី​តែ​ម្ដង​បាន​ចូល​ជា​សមាជិក​ណាតូ​អស់​ហើយ​។ លើក​លែង​តែ​អ៊ុយ​ក្រែន​មួយ​ចូល​ណាតូ​មិន​បាន​។ អាច​មក​ពី​ប្រទេស​អស់​ហ្នឹង​តូច​ៗ​មាន​​ប្រជា​ជន​​​ត្រឹម​តែ​មួយ​លាន ឬ​ជាង​ពីរ​លាន​នាក់​។ ដូច្នេះ​គ្មាន​បញ្ហា​សម្រាប់​រុស្ស៊ី​ទេ​។​

សូម​រំលឹក​ថា​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ណាតូ​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ កាល​ពី​ឆ្នាំ​២០២២ ប្រមុខ​ការ​ពារ​ជាតិ​ឡាតវី និង​កាណាដា​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​​មួយ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​របស់​រដ្ឋ​ជា​សមា​ជិក​ណាតូ​នៅ​រណ​សិរ្យ​ខាង​កើត​។ កាល​ពី​ឆ្នាំ​២០២៣ គេ​បាន​បោះ​ផ្សាយ​នូវ​ផែន​ទី​បង្ហាញផ្លូវ​រួម​គ្នា​មួយ​ដើម្បី​បង្កើត​កង​វរ​សេនា​ធំ​របស់​ណាតូ​​នៅ​​ក្នុង​​ខែ​កក្កដា ឆ្នាំ​២០២៤​។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ណាតូ​នឹង​​បង្កើន​វត្ត​មាន​កង​ទ័ព​​​នៅ​ឡាតវី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ