រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Panasonic Cambodia បានផ្តល់អាហារូបករណ៌ដល់និស្សិតឆ្នើមចំនួន ៩រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និង BELTEI International University នៃប្រទេសកម្ពុជា ។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម នៃកម្មវិធី Panasonic Scholarship Asia ដែលផ្តល់ជំនួយហិរញ្ញវត្ថុ ជំនួយអភិវឌ្ឍន៍ និងឱកាសកម្មសិក្សាដល់និស្សិតឆ្នើមមកពីសាកលវិទ្យាល័យក្នុងស្រុក និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា ។
ចាប់តាំងពីឆ្នាំ 2019 មក កម្មវិធីអាហារូបករណ៌របស់ Panasonic បានគាំទ្រដល់និស្សិតកម្ពុជាជាច្រើនក្នុងការបន្តគោលដៅសិក្សា និងវិជ្ជាជីវៈរបស់ពួកគេ ។ កម្មវិធីនេះសង្កត់ធ្ងន់ទៅលើឧត្តមភាពសិក្សា និងបទពិសោធន៍ជាក់ស្តែង ដោយទទួលបាននូវឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុន Panasonic ផ្ទាល់ ដើម្បីឱ្យសិស្សមាននូវជំនាញ និងចំណេះដឹងដ៏មានតម្លៃ ។ វិធីសាស្ត្ររួមនេះធានាថា សិស្សនិស្សិតនឹងត្រូវបានរៀបចំយ៉ាងល្អ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យរបស់ពួកគេ ។ លើសពីនេះ និស្សិតបញ្ចប់ការសិក្សាចូលរួមជាមួយបណ្តាញអតីតនិស្សិតដ៏រស់រវើក ដែលផ្តល់ឱកាសបង្កើតបណ្តាញជាមួយអ្នកប្រាជ្ញអន្តរជាតិ និងការទទួលបានធនធានអភិវឌ្ឍអាជីព ដូចជាសិក្ខាសាលា ជាដើម ។
លោក Hisakazu Maeda អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់។ លោកបានគូសបញ្ជាក់បន្ថែមអំពីគោលការណ៍បង្កើតរបស់ក្រុមហ៊ុន Panasonic ដែលបង្កើតឡើងដោយ Konosuke Matsushita ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការចិញ្ចឹមបីបាច់ធនធានមនុស្សសម្រាប់អនាគត ។ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត និងការកសាងអនាគតដ៏ត្រចះត្រចង់ ។
លោក Naoyuki Tada ប្រធានផ្នែកទទួលបន្ទុកនៅក្រៅប្រទេស នាយកដ្ឋានពលរដ្ឋសាជីវកម្មនៃសាជីវកម្ម Panasonic Corporation ប្រទេសជប៉ុនបានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា កម្មវិធី Panasonic Scholarship Asia គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ Panasonic នៅទូទាំងពិភពលោក ដែលស្ថិតនៅក្រោមសសរស្តម្ភ “ការអភិវឌ្ឍន៍ធនធានមនុស្ស” ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ 1998 កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន 12 ផ្សេងៗគ្នានៅទូទាំងពិភពលោក ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សជាង 1,400 នាក់ហើយមកទល់ពេលនេះ ។
លោក សយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រួមជាមួយនឹងនិស្សិតទទួលអាហារូបករណ៌កាលពីឆ្នាំមុន បានសម្តែងនូវអំណរគុណចំពោះ ក្រុមហ៊ុន Panasonic សម្រាប់ឱកាសដ៏មានតម្លៃដែលបានផ្តល់តាមរយៈកម្មវិធីអាហារូបករណ៌ Panasonic និងបានទទួលស្គាល់ពីសារៈសំខាន់ដែលអាហារូបករណ៌ទាំងនេះមានក្នុងដំណើរសិក្សា និងអាជីពរបស់គេ ដែលអនុញ្ញាតឱ្យពួកគេបានបន្តគោលដៅដោយមានទំនុកចិត្ត។ ពួកគេបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការជំរុញការលូតលាស់ផ្នែកអប់រំ និងផ្ទាល់ខ្លួនក្នុងចំណោមនិស្សិតកម្ពុជា ។
នៅក្នុងកម្មវិធីនេះ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកម្មវិធី Panasonic Scholarship Asia ក្នុងការផ្តល់ឱកាសដល់និស្សិតនៅទូទាំងប្រទេសកម្ពុជា ។ នៅក្នុងសុន្ទរកថាសំខាន់របស់លោកស្រី ហ្សានីន បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធី ដែលផ្តល់ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឱកាសកម្មសិក្សាដែលមិនអាចកាត់ថ្លៃបានដល់និស្សិត ។ កម្មវិធី Panasonic Scholarship Asia នៅតែបន្តជាធនធានដ៏សំខាន់សម្រាប់អ្នកដឹកនាំវ័យក្មេង ដោយបំផុសគំនិតពួកគេឱ្យបន្តស្វែងរកឧត្តមភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍កម្លាំងការងាររបស់ប្រទេសកម្ពុជា ។
ក្រុមហ៊ុន Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic Singapore ដែលបានបង្កើតឡើងក្នុងឆ្នាំ 2010 និងទទួលខុសត្រូវផ្នែកទីផ្សារ សេវាកម្មក្រោយការលក់ និងជួសជុលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Panasonic Cambodia ក៏ដើរតួយ៉ាងសកម្មក្នុងការបង្កើតផលវិជ្ជមាន ដល់សង្គម និងសហគមន៍។ ក្រុមហ៊ុន Panasonic នឹងបន្តគាំទ្រអ្នកដែលចង់បន្តការសិក្សា និងក្លាយជាធនធានមនុស្សដែលនឹងកសាងអនាគត របស់ខ្លួន ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Panasonic Cambodia: www.panasonic.com/kh
ទំនាក់ទំនង ៖
Panasonic Cambodia, ផ្នែកទំនាក់ទំនងទីផ្សា
អ៊ីម៉ែល៖ nileshika.wijenaike@kh.panasonic.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ