អេ អាយ អេ ខេមបូឌា ចារសមិទ្ធផលជាប្រវត្តិសាស្ត្រលើទំព័រទី ១ ឆ្នាំ ២០២៥
ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ខេមបូឌា ក្លាយជាបុគ្គលដំបូងបង្អស់ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា សម្រេចបានបទដ្ឋាន Top of The…
ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ខេមបូឌា ក្លាយជាបុគ្គលដំបូងបង្អស់ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា សម្រេចបានបទដ្ឋាន Top of The…
ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ខេមបូឌា ក្លាយជាបុគ្គលដំបូងបង្អស់ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា សម្រេចបានបទដ្ឋាន Top of The Table
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ មករា ២០២៥ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានទទួលស្គាល់ជាសកលជាមួយជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ដំបូងដែលទីប្រឹក្សាផែនការជីវិតរបស់ខ្លួនបានក្លាយជាសមាជិក Top of The Table ដំបូងពីកម្ពុជា ដែលការទទួលស្គាល់នេះផ្តល់ជូនតែចំពោះទីប្រឹក្សាផែនការជីវិតមានជំនាញផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុយ៉ាងស្ទាត់ជំនាញ លំដាប់កំពូលរបស់ពិភពលោកប៉ុណ្ណោះ ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពមួយចំពោះស្តង់ដាគុណភាព ដ៏ឆ្នើមរបស់ទីប្រឹក្សាផែនការជីវិតឈានមុខគេ ក្នុងវិស័យធានារ៉ាប់រង ។ ទីប្រឹក្សាផែនការជីវិតលំដាប់ពិភពលោករបស់ អេ អាយ អេ ខេមបូឌា គឺជាប្រភពធនធាន សំខាន់ក្នុងការផ្តល់ដំណោះស្រាយរៀបចំ ផែនការដ៏ទូលំទូលាយលើការការពារស្ថេរភាពហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា ហើយផ្តោតលើទំនាក់ទំនងអតិថិជនយ៉ាងជិតស្និទ្ធ ក្នុងការធានាលើការកែប្រែវិជ្ជមាននៅក្នុងសហគមន៍ ដើម្បីជំរុញបន្ថែមលើគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។
កាលពីកណ្តាលឆ្នាំ 2024 អេ អាយ អេ គ្រុប (AIA Group) មានមោទនភាពប្រកាសកំណត់ត្រារបស់ខ្លួនជាក្រុមហ៊ុនគ្រងចំណាត់ថ្នាក់លេខ 1 លើបទដ្ឋាន MDRT នៅទូទាំងពិភពលោកសម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា (2015-2024) ដែលមានទីប្រឹក្សាផែនការជីវិតជាប់ជាសមាជិក MDRT ច្រើនជាងគេនៅទូទាំងពិភពលោក ។
ភាពជោគជ័យ និងការទទួលស្គាល់មួយនេះ គឺជាសក្ខីភាពមួយលើការងារប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ និងការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួនចំពោះសហគមន៍ដែល អេ អាយ អេ ខេមបូឌា បម្រើសេវាកម្ម ។ ទន្ទឹមនឹងភាពជោគជ័យជាសាកលនេះ អេ អាយ អេ ខេមបូឌា ក៏មានមោទនភាព ដែលបានគ្រងចំណាត់ថ្នាក់លេខ 1 លើបទដ្ឋាន MDRT របស់ខ្លួននៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំជាប់គ្នា (2022-2023) ផងដែរ ដោយបង្ហាញពីភាពជាអ្នកដឹកនាំតាមរយៈទីប្រឹក្សាផែនការជីវិតដែលមានសមត្ថភាពឆ្នើមបំផុតនៅក្នុងទីផ្សារកម្ពុជា ។
ក្នុងនាមជាអ្នកគ្រង Top of The Table Life បានបង្ហាញជំហរក្នុងការជំរុញលើកទឹកចិត្ត និងអំពាវនាវដល់ អេ អាយ អេ ខេមបូឌា និងដៃគូរបស់ខ្លួនដើម្បីសម្រេចជោគជ័យបន្ត ។ កញ្ញា ប៉ុក សៀវអ៉ីង ជាទីប្រឹក្សាផែនការជីវិតដែល បានក្លាយជាសមាជិក Top of the Table ដំបូងបង្អស់របស់កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ និងបានក្លាយជាសមាជិក Top of Table Life Planner ដំបូងបង្អស់របស់ អេ អាយ អេ ខេមបូឌា ។ សមិទ្ធិផលនេះមិនមែនគ្រាន់តែជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែតំណាងឱ្យការលះបង់ របស់សមាជិកក្រុមទាំងអស់ ដែលប្តេជ្ញាចិត្តក្នុងការកែប្រែ ធ្វើឱ្យប្រសើរឡើងដល់អតិថិជនរបស់យើងខ្ញុំ» ។
«ដំណើរឆ្ពោះមកកាន់ភាពជោគជ័យនេះពោរពេញទៅដោយការជំរុញទឹកចិត្ត និងផ្លែផ្កាជាច្រើន ។ ខ្ញុំបានឃើញពីលទ្ធផលដែលកើតចេញពីវិជ្ជាជីវៈក្នុងនាមជាទីប្រឹក្សាផែនការជីវិតរបស់យើងខ្ញុំលើអនាគតរបស់អតិថិជន ។ នៅពេលដែលខ្ញុំដឹងថា ខ្ញុំកំពុងជួយគ្រួសារជាជាច្រើនឱ្យធានាបាននូវអនាគតដ៏ល្អប្រសើររបស់ពួកគាត់ ក្នុងការបញ្ជៀសហានិភ័យហិរញ្ញវត្ថុដ៏លំបាក ដែលពេលនោះហើយ គឺជាការជំរុញលើកទឹកចិត្តដ៏ធំបំផុតរបស់ខ្ញុំ ។ ខ្ញុំសូមអំពាវនាវដល់ទីប្រឹក្សាផែនការជីវិត និងមិត្តរួមអាជីពទាំងអស់នៅក្នុងវិស័យធានារ៉ាប់រងនេះ ឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរកែប្រែឱ្យកាន់តែប្រសើរនេះ ។ សូមរួមដៃគ្នាដើម្បីបង្កើត និងកែប្រែឱ្យកាន់តែប្រសើរដល់សហគមន៍របស់យើង ក៏ដូចជាផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយគុណភាព និងជួយអតិថិជនគ្រប់រូបឱ្យទទួលបាននូវ ដំណោះស្រាយក្នុងការគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់» ។
លោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេ អាយ អា ខេមបូឌា មានប្រសាសន៍ថា “អេ អាយ អេ ខេមបូឌា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ការបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់កញ្ញា ប៉ុក សៀវអ៉ីង មិនមែនគ្រាន់តែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា និងការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការពង្រឹងអនាគតដល់ប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។
«យើងខ្ញុំសាទរចំពោះការប្តេជ្ញា និងវិជ្ជាជីវៈដែលបានជំរុញយើងឱ្យទទួលបានជោគជ័យនេះ ។ ឆ្លៀតពេលនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលផ្តល់ការជឿទុកចិត្ត និងគាំទ្រ ព្រោះអ្វីទាំងនេះ គឺជាធាតុដ៏សំខាន់នៃសមិទ្ធិផលរបស់យើងខ្ញុំ ។ មតិកែលម្អរបស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំសេវាកម្ម និងគំនិតផ្តួចផ្តើមនានា» ។
សូមចុចទស្សនាបទពិសោធនៃដំណើរជោគជ័យដ៏អស្ចារ្យរបស់កញ្ញា ប៉ុក ស៊ីវអ៉ីង ឬ ចូលទៅតំណនេះ ៖ https://tinyurl.com/tebnxaw5 ។
អំពី Top of the Table ៖ គឺជាសហគមន៍ផ្តាច់មុខដែលពាក់ព័ន្ធយ៉ាងស្អិតរមួតបំផុតនៃបទដ្ឋាន MDRT តាមរយៈ ការរំលេចសមិទ្ធិផល ផ្តោតលើការផ្សារភ្ជាប់ទំនាក់ទំនងដែលជាបណ្តុំនៃអ្នកដឹកនាំកំពូលរួមគ្នា និងជំរុញដល់មិត្តរួមការងារដោយបង្ហាញពីការអនុវត្តដែលអាចធ្វើទៅបានក្នុងអាជីព ។
អំពី MDRT៖ Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ថាជា Premier Association of Financial Professionals ។ សមាជិក MDRT ត្រូវបានតម្រូវឱ្យសម្រេចកម្រិតអប្បបរមានៃបុព្វលាភ កម្រៃជើងសារ និងប្រាក់ចំណូល ហើយរក្សាឱ្យបានជាប់លាប់នូវចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ដ៏តឹងរ៉ឹង និងសេវាកម្មអតិថិជនឆ្នើម ។ សម្រាប់ព័ត៌មានបន្ថែម ៖ mdrt.org
អំពី អេ អាយ អេ ខេមបូឌា ៖
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង ។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ដំណោះស្រាយការពារលើជំងឺធ្ងន់ធ្ងររហូតដល់ 118 ករណីដំបូងគេនៅកម្ពុជាចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស ។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជំរុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា ។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 4ឆ្នាំជាប់គ្នាពី 2020 ដល់ 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ