ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះកង់​បីពីខេត្ត មកព្យាបាល​ជំងឺនៅភ្នំពេញ មិនទាន់ដល់ពេទ្យផង ស្រាប់តែស្លា.ប់ក្បែរស្តុបស្ថានទូតចិន

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ម៉ៅកង់បីឥណ្ឌាជិះពីខេត្តតាកែវ ជាមួយអ្នកស្គាល់គ្នា ដើម្បីមកមន្ទីរពេទ្យនៅភ្នំពេញ ព្យាបាលជំងឺ តែជាអកុសលបានដាច់ខ្យល់ស្លាប់ នៅចិញ្ចើមផ្លូវទាំងកណ្តាលថ្ងៃត្រង់ ។ ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង១២ថ្ងៃ​ត្រង់​ថ្ងៃទី១៦…

រាជធានីភ្នំពេញ ៖ បុរសម្នាក់ម៉ៅកង់បីឥណ្ឌាជិះពីខេត្តតាកែវ ជាមួយអ្នកស្គាល់គ្នា ដើម្បីមកមន្ទីរពេទ្យនៅភ្នំពេញ ព្យាបាលជំងឺ តែជាអកុសលបានដាច់ខ្យល់ស្លាប់ នៅចិញ្ចើមផ្លូវទាំងកណ្តាលថ្ងៃត្រង់ ។

ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង១២ថ្ងៃ​ត្រង់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ចំណុចតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

​បុរសរងគ្រោះ​ឈ្មោះ ទី អាយុ​៥២ឆ្នាំ (មានសតិមិនសូវល្អ) មានទីកន្លែងកំណើត ស្រុកត្រាំង ខេត្តតាកែវ ។

បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានស្គាល់គ្នាជាមួយម្តាយជនរងគ្រោះជាយូរមកហើយ ហើយ​ម្តាយរបស់ជនរងគ្រោះក៏បានលាចាកលោកអស់ប៉ុន្មានឆ្នាំមុន ក៏បន្សល់កូនប្រុសម្នាក់នេះ​ គាត់ឃើញបែបនេះចេះតែណិត រូបគាត់ក៏ចេះតែមើល រហូតដល់ប៉ុន្មានថ្ងៃនេះបុរសរងគ្រោះ​មានអាការៈមិនស្រួលខ្លួន ។ ទើបគាត់សម្រេចចិត្តនាំជនរងគ្រោះ ជិះកង់បីឥណ្ឌាពីខេត្តតាកែវ មកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ហៅពេទ្យរុស្ស៊ី ។ ប៉ុន្តែខណៈមកដល់ចំណុចផ្លូវម៉ៅសេទុង ក្បែរស្តុបស្ថានទូតចិន ស្រាប់តែ​ជនរងគ្រោះមានអការៈថប់ៗទ្រូង ។ ភ្លាមៗនោះ ជនរងគ្រោះបានអោយអ្នកបើកកង់បី ឈប់នឹងបានចុះ តែជាអកុសលជនរងគ្រោះបានដួលផ្កាប់មុខដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញកោសល្យវិច័យក្រុង យកសពយកទៅវត្តទឹកថ្លា ដើម្បីត្រួតពិនិត្យ ។ ក្រោយត្រួតពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្តាលមកពីគាំងបេះដូង ។ ចំណែកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ