ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបចេញពីមណ្ឌលកែប្រែ ស្រាប់តែប្រទះឃើញស្លា.ប់ទាំងអាក្រា.តកាយ​ក្នុង​ហាងម៉ាស្សា​កោ.ស​ជប់​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ផ្ទះម៉ាស្សាកោសជប់មួយកន្លែងដែលគេសង្ស័យថា ស្លាប់នៅលើបង្គង។ ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៥ក្នុងផ្ទះម៉ាស្សាកោសជប់មួយកន្លែង យីហោ”រំដួលក្រចេះ”ស្ថិតនៅផ្ទះគ្មានលេខផ្លូវលេខ១១១KG ភូមិក្បាលដំរី២…

0:00
0:00

រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ផ្ទះម៉ាស្សាកោសជប់មួយកន្លែងដែលគេសង្ស័យថា ស្លាប់នៅលើបង្គង។

ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៥ក្នុងផ្ទះម៉ាស្សាកោសជប់មួយកន្លែង យីហោ”រំដួលក្រចេះ”ស្ថិតនៅផ្ទះគ្មានលេខផ្លូវលេខ១១១KG ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលដេកស្លាប់ត្រូវបានគេស្គាល់ឈ្មោះប្រុស ពៅ (ហៅក្រៅ)ភេទប្រុសអាយុជាង៣០ឆ្នាំមានមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមព័ត៌មានបានអោយដឹងថា ជនរងគ្រោះរូបនោះទើបចេញពីមណ្ឌលកែប្រែហើយបានទៅសុំផ្ទះម្ចាស់ម៉ាស្សាដែលជាអ្នកស្គាល់គ្នាដេកហើយមិនដឹងថាបានធ្វើអ្វីនោះទេបានជាដេកស្លាប់ទាំងអាក្រាតកាយ។

តាមប្រភពពីស្ត្រីឈ្មោះ យ៉ន មាច ជាម្ចាស់ផ្ទះហាងម៉ាស្សាបានឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់មកសុំហាងនាងដើម្បីស្នាក់នៅ។នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ជនរងគ្រោះបានមកសុំស្នាក់នៅ២,៣ថ្ងៃ ព្រោះខ្លួនទើបចេញពីមណ្ឌលតែមិនបានប្រាប់ថាមណ្ឌលណាទេ ។ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អ្នកស្គាល់គ្នារូបនោះបានប្រាប់ថា មិនស្រួលខ្លួនហើយនាងបានឱ្យប្រាក់ចំនួន៥ម៉ឺនរៀលដើម្បីជិះកង់បីទៅមន្ទីរពេទ្យ, ។លុះក្រោយមកក៏ត្រឡប់មកវិញប្រាប់ថាពេទ្យអត់ពិនិត្យរួចក៏ឡើងទៅដេកនៅក្នុងបន្ទប់នៅជាន់ទី ២។ចំណែកនាងនិងកូនចៅនៅផ្នែកខាងក្រោម។
ស្ត្រីជាម្ចាស់ហាងបានឲ្យដឹងទៀតថានោះព្រឹកឡើងនៅវេលាម៉ោង៨ព្រឹកបុគ្គលិកហាងម៉ាស្សាឡើងទៅលើក៏ប្រទះឃើញបុរសរូបនោះដេកផ្កាប់មុខស្លាប់ទាំងអាក្រាតកាយរួចក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ។

តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ។ សពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តកប់ស្រូវ ដើម្បីរង់ចាំបងប្អូនមករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ