ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ឃួ​ង ស្រេង សុំ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ ទប់ស្កាត់​ក្មេង​ទំនើង និង​ចូលរួម​ចលនា​ប្រលងរៀបចំ​សម្អាត អនាម័យ បរិស្ថាន ​នៅ​តាម​សាលា

18 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ​២០២៥​នេះ លោក ឃួ​ង ស្រេង​​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ…

រាជធានីភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ​២០២៥​នេះ លោក ឃួ​ង ស្រេង​​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និងកីឡា​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ទិស​ដៅ​ការងារ​ឆ្នាំ​សិក្សា ២០២៤-២០២៥ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ ចូលរួម​ជាង​៥០០​នាក់ ​។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គ្រឹះស្ថានសិក្សា ជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ ដែល​ជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​កសាង​ប្រទេស​ ។

លោក ​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ក៏​បាន​ស្នើ​ឱ្យ​លោកគ្រូ អ្នកគ្រូ​ នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​ពន្យល់​សិស្សានុសិស្ស​អោយ​បាន​យល់​ពី​តម្លៃ​សន្តិភាព ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន រកបាន​មក​ដោយ​លំបាក ដើម្បី​ឱ្យ​ពួក​គាត់​បាន​ចូលរួម​រក្សា​សន្តិភាព​នេះ ​អោយ​បាន​គង់​វង់​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឱ្យ​លោកគ្រូ អ្នកគ្រូ ចូល​រូ​ម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្នុង​ការ​ទប់ស្កាត់​ក្មេង​ទំនើង​ នៅ​តាម​សាលារៀន ការ​ចូលរួម​ចលនា​ប្រលងប្រណាំង ការ​រៀបចំ​សំអាត អនាម័យ បរិស្ថាន​នៅ​តាម​សាលារៀន ​អនុវត្ត​អោយ​បាន​ល្អ​ផង​ដែរ ​។

ពាក់ព័ន្ធ​បញ្ហា​សំរាម ​ក្នុង​ទីក្រុង លោកអភិបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យដឹងថា​ ​សាលារៀន​រដ្ឋ​ កន្លង​មក ​ធ្លាប់​ជំពាក់​បំណុល​សំរាម សំណល់​រឹង តែ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លុប​បំបាត់​បំណុល​នេះ​ហើយ​។ ​សម្រាប់​ឆ្នាំ​២០២៥​នេះ​តទៅ សាលារៀន​រដ្ឋ​ នឹង​មាន​កញ្ចប់​ថវិកា​សំរាប់​បង់ថ្លៃ​សំរាម​ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា​ គិត​មក​ដល់​ពេល​នេះ អ្នក​ដែល​បាន​បង់ថ្លៃសំរាម​ មាន​ចំនួន​ប្រមាណ​៦០​ទៅ​៧០​ភាគរយ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយយើង​នៅ​ខាតបង់​ក្នុង​ការ​បង់​សំរាម ​ឱ្យទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម សំណល់​រឹង​។ បើ​ការ​បង់​សំរាម ​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​១០០​ភាគរយ នោះ​យើង​នឹង​មិន​ខាតបង់​ក្នុង​ការ​បង់ថ្លៃ​សំរាម​ទៅ​អោយ​ក្រុមហ៊ុន​ ទាំង​៣​ឡើយ ហើយ​យើង​ក៏​អាច​ដោះស្រាយ​ ដោយ​មិន​អោយ​នៅ​តាម​សាលា​រដ្ឋ​បង់ថ្លៃ​សំរាម​ដែរ​ ។ គ្រឹះស្ថានសិក្សា​រដ្ឋ មិនមែន​ជា​កន្លែង​ធ្វើ​អាជីវកម្ម ដូច្នេះ​មិន​អាច​រក​លុយ​បង់​ទឹក បង់​សំរាម​បាន​ទេ ដែល​យើង​ត្រូវ​តែ​រួម​គ្នា​ជួយ​លើ​បញ្ហា​នេះ​ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​ នៅ​ឆ្នាំ​២០២៩ ប្រទេស​កម្ពុជា​យើង​នឹង​ចាក់​ចេញពី​ប្រទេស​ក្រីក្រ ហើយ​នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និង​នៅ​ឆ្នាំ​២០៥០ ​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កំរិត​ខ្ពស់ ​ឬ​ជា​ប្រទេស​អ្នកមាន​ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក ​ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរអប់រំ ​យុវជន ​និងកីឡា​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ ​នៃ​អង្គសន្និបាត​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​នេះ យើង​សម្រេច​បាន​លទ្ធផល​ចំនួន​ ៦​ចំណុច ​លើ​៦​វិស័យ ក្នុង​នោះ​ រួម​មាន ​៖

១-អនុ​វិស័យ ការ​អប់រំ​កុមារ​តូច ប្រធានបទ​ ៖ ការ​ពង្រឹង​អភិបាលកិច្ច​សា​លាម​ត្តេ​យ្យ​សិក្សា​។
២-អនុ​វិស័យ ការ​អប់រំ​បឋម​សិក្សា ប្រធានបទ ៖ ការ​អនុវត្ត​ការ​សិក្សា​ពេញ​មួយ​ថ្ងៃ ដោយ​ប្រើប្រាស់​មូលនិធិ សមធម៌ មាតាបិតា​សិស្ស ដើម្បី​លើកកម្ពស់​គុណភាព​សិក្សា​នៅ កម្រិត​បឋម​សិក្សា​។
៣-អនុ​វិស័យ ការ​អប់រំ​មធ្យមសិក្សា និង​អប់រំ​បច្ចេកទេស ប្រធានបទ​៖ ជំរុញ​ការ​ចូលរួម​របស់​មាតា បិតា អ្នក​អាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ សម្រាប់​មធ្យមសិក្សា​។
៤-អនុ​វិស័យ ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ប្រធានបទ ៖ បរិវត្ត​កម្ម​ការ​អប់រំ​ជន​ពេញវ័យ​។
៥-អនុ​វិស័យ ការ​អភិវឌ្ឍ​យុវជន ប្រធានបទ​៖ យុវជន​មាន ចំណេះដឹង ជំនាញ សីលធម៌​ល្អ សុខភាព​ល្អ សមត្ថភាព​គ្រប់គ្រាន់​ជា​ពលរដ្ឋ​ល្អ និង​ជា​ពលរដ្ឋ​ឌី​ជី​ថ​ល សម្រាប់​សតវត្ស​ទី​២១​។
៦-អនុ​វិស័យ ការ​អប់រំ​កាយ និង​កីឡា ប្រធានបទ ៖ ការ​ជំរុញ​ចលនា​យុវជន​ម្នាក់​ចេះ​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំ​ជិ​វីត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ