ខេត្តកំពត ៖ លុបអាជ្ញាបណ្ណ័ក្រុមហ៊ុនផលឹតសុីម៉ង់ត៍មួយដែលមានភ្នំចំនួន5ទុកជាកន្លែងអេកូទេសចរណ៍និងកន្លែងសាសនាវិញម្ដង។
ការប្រកាសដកអាជ្ញាបណ្ណ័ពីក្រុមហ៊ុននោះដោយមានភ្នំចំនួន5 និងភ្នំតូចៗទៀតជាប់ និងភូមិសាស្ត្រឃុំចំនួន2 គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។
ឯកឧត្តមកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសកាលពីរសៀលថ្ងៃទី9 ខែមករាឆ្នំា2025 កន្លងពេលថ្មីៗនេះ នៅក្នុងពិធីប្រកាសដាក់អតីតអាជ្ញាបណ្ណ័ឧស្សាហកម្មអាជីវកម្មធនធានរ៉ែនិងថាមពលនៅភ្នំកំពង់ត្រាចនេះ ដែលមានផ្ទៃដីចំនួន463/60ហិកតាទុកជាកន្លែងអេកូទេសចរណ៍និងទីកន្លែងវត្តអារាមវិញ។
ឯកឧត្តមកែវ រតនះ មានប្រសាសន៍ថាការជាប់អាជ្ញាបណ្ណ័ទើបតែនៅឆ្នាំ2020នេះទេ-តែនៅឆ្នាំ2025នេះបានប្រកាសដកមកវិញ ។
ទោះជាបែបណា គេបានមើលឃើញថាភ្នំដែលមានថ្មកំបោរចំនួន5 សម្រាប់ផលិតសុីម៉ង់ត៍ត្រូវបានដកអាជ្ញាបណ្ណ័ឬលុបគម្រោងចោលដោយគេបានមើលឃើញថានៅជុំវិញអាងទំនប់ទឹកភ្នំដំរីនោះ ជាកន្លែងទេសចរណ៍ដ៍ល្អប្រណិត ដោយមានជួរភ្នំគួរអោយចង់មកកម្សាន្ត ៕
ចែករំលែកព័តមាននេះ