ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការបណ្តេញជនជាតិវៀតណាម ចំនួន៣៥នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ឲ្យទៅប្រទេសកំណើតវិញ ក្រោយពីអនុវត្តទោសចប់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាម សរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
ការបណ្ដេញចេញនេះ ធ្វើឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
ចែករំលែកព័តមាននេះ