ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​២០០​នាក់​តំណាង​៦៩០​គ្រួសារ​​តវ៉ា​សុំ​ឱ្យ​ចុះបញ្ជី​ដីធ្លី ក្រោយ​អាជ្ញាធរ​និង​ភូមិបាល​ផ្អាក​​ការ​វាស់វែង

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាង​២០០​នាក់ តំណាង​៦៩០​គ្រួសារ នាំ​គ្នា​តវ៉ា​សុំ​អោយ​ចុះបញ្ជី​ដីធ្លី​ជូន​ពួក​គាត់ ក្រោយ​អាជ្ញាធរ​និង​ភូមិបាល​ផ្អាក​ការ​វាស់វែង​ដោយ​ជាប់​បណ្តឹង​រក្សា​ការពារ​អតីត​ទ័ព​ជើងគោក​ការ​តវ៉ា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​បរិវេណ​វត្ត​ទំនប់​ក…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាង​២០០​នាក់ តំណាង​៦៩០​គ្រួសារ នាំ​គ្នា​តវ៉ា​សុំ​អោយ​ចុះបញ្ជី​ដីធ្លី​ជូន​ពួក​គាត់ ក្រោយ​អាជ្ញាធរ​និង​ភូមិបាល​ផ្អាក​ការ​វាស់វែង​ដោយ​ជាប់​បណ្តឹង​រក្សា​ការពារ​អតីត​ទ័ព​ជើងគោក​ការ​តវ៉ា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​បរិវេណ​វត្ត​ទំនប់​ក ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​លើ​គ្នា​តវ៉ា​នៅ​បរិវេណ​វត្ត​ទំនប់​៥​ជាង​២០០​នាក់ តំណាង​អោយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ភូមិ​ទំនប់​ក​៥ មាន​ចំនួន​៦៩០​គ្រួសារ បាន​តវ៉ា​សុំ​អោយ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​សុំ​អោយ​ចុះបញ្ជី​ដីធ្លី និង​ធ្វើការ​វាស់វែង​ក្បាល​ចេញ​ជា​កម្មសិទ្ធិ ក្រោយ​ក្រុមការងារ​ចុះបញ្ជី​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​ភូមិ​-​សង្កាត់​ត្រូវ​បាន​ផ្អាក​ថា ជាប់​បណ្តឹង​រក្សា​ការពារ​អតីត​កងទ័ពជើងគោក ព្រោះ​ដី​មាន​លំ​ដៅ​ឋាន​ប្រជាពលរដ្ឋ​រស់នៅ​យូរ​ឆ្នាំ​មាន​ដំណាំ​កសិផល ។

លោក ឈុ​ន ស្រ៊ា​ង មេ​ភូមិ​ទំនប់​ក​៥​បាន​ប្រាប់​ថា ក្រោយ​ប្រជុំ​ទទួល​ការ​ណែនាំ​ពី​លោក​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ហើយ​បាន​ហៅ​តំណាង​ប្រជាពលរដ្ឋ​ជួប​ពិភាក្សា ស្នាក់​ការ​ភូមិ​ទំនប់​ក​៥ ក្រោយ​ក្រុម​ការងារ​ត្រូវ​ចុះបញ្ជី​ដីធ្លី និង​វាស់វែង​នៅ​ថ្ងៃ​ទី​០៩ ១០ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ទំនប់​ក​៥ ហើយ​ត្រូវ​បាន​ជាប់បណ្តឹង​រក្សា​ការពារ​ដី​អតីត​កងទ័ពជើងគោក​ចំនួន​៦៣​គ្រួសារ ដើម្បី​ជួបជុំ​ប្រជា​ពលរដ្ឋ​ពិភាក្សា​ផ្តិត​មេដៃ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​រក​ដំណោះស្រាយ​បញ្ចប់​វិ​វា​ធ​ដីធ្លី ហើយ​ក្រុមការងារ​ភូមិបាល​ចុះបញ្ជី​ដីធ្លី និង​ធ្វើការ​វាស់វែង​អោយ​បាន​ឆាប់ ។

លោក ភោគ លន់ ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ក្រោយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ប៉ោយ​ប៉ែ​ត ដែល​ភូមិ​នៅ​សេសសល់ ហើយ​មាន​ភូមិ​ទំនប់​ក​៥ ដែល​ត្រូវ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តែ​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្តឹង​រក្សា​ការពារ​ពី​អតីត​ទ័ពជើងគោក​ចំនួន​៦៣​គ្រួសារ ពេល​នេះ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បញ្ចប់​អោយ​បាន​ឆាប់​ធ្វើការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង​។

លោក ផឿក បាន អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ធ្វើការ​តវ៉ា​នៅ​បរិវេណ​វត្ត​ទំនប់​ករ​៥ ក្រោយ​អាជ្ញាធរ​ភូមិ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជាប្រព័ន្ធ​បាន​ផ្អាក​ការ​វាស់វែង ក្រោយ​ជាប់​បណ្តឹង​រក្សា​របស់​អតីត​កងទ័ពជើងគោក ដែល​ត្រូវ​បាន​អង្គភាព​បែងចែក​ជូន​ក្រោយ​ជួប​ពិភាក្សា​មន្ត្រី​ពាក់ព័ន្ធ​កាត់​ដោះស្រាយ​បញ្ចប់​ត្រូវ​កាត់​ឆ្វៀល​ជាក់ស្តែង​បែងចែក​ជូន​បញ្ចប់ទំនាស់​។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​និង​ជា​មេបញ្ជាការ​ទិស​ទី​១ បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា បណ្តឹង​រក្សា​ល​ការពារ​របស់​អតីត​កងទ័ពជើងគោក ដែល​ត្រូវ​បាន​អង្គភាព​បែងចែក​ជូន​កងទ័ពជើងគោក​ចំនួន​៦៣​គ្រួសារ ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​មាន​រយៈពេល​យូរ​មក​ហើយ ក្បែរ​ព្រំដែន​ដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​នោះ​ទេ ក្នុង​នាម​លោក​ជា​មេបញ្ជាការ​ទិស​ទី​បន្ទាយ​មាន​ជ័យ ជួយ​សម្របសម្រួល​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ​បាន​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្រុមការងារ​ធ្វើការ​ចុះបញ្ជី​ដីធ្លី​វាស់វែង​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ឆាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ