ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីបន្តរក្សាតំណែងប្រទេសមានលិខិតឆ្លងដែន​ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក

11 ម៉ោង មុន

ប្រទេសសិង្ហបុរី ៖ សិង្ហបុរីនៅតែបន្តរក្សាតំណែងក្នុងនាមជាប្រទេសមានលិខិតឆ្លងដែន​ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក នៅក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុត ដែលត្រូវបានចេញផ្សាយនៅដើមឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Henley Passport Index…

0:00
0:00

ប្រទេសសិង្ហបុរី ៖ សិង្ហបុរីនៅតែបន្តរក្សាតំណែងក្នុងនាមជាប្រទេសមានលិខិតឆ្លងដែន​ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក នៅក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុត ដែលត្រូវបានចេញផ្សាយនៅដើមឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Henley Passport Index ដែលប្រឹក្សាអំពីសញ្ជាតិ និងលំនៅដ្ឋានសកល មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

តាមប្រភពពីកាសែតសិង្ហបុរី Straits Times និងទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes ក៏ដូចជា CNN កាលពីថ្ងៃទី៩ ខែមករា បានឱ្យដឹងថា អ្នកកាន់លិខិតឆ្លងដែនសិង្ហបុរីរីករាយនឹងការធ្វើដំណើរជាមួយការលើកលែងទិដ្ឋាការទៅកាន់គោលដៅចំនួន ១៩៥ ក្នុងចំណោម ២២៧គោលដៅ នៅជុំវិញពិភពលោក។ ប្រទេសជប៉ុននៅលេខរៀងទី២ ដោយផ្តល់សិទ្ធិឱ្យអ្នកកាន់លិខិតឆ្លងដែនដោយគ្មានទិដ្ឋាការទៅកាន់ ១៩៣គោលដៅលើពិភពលោក។

ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី កូរ៉េខាងត្បូង អេស្ប៉ាញ និងហ្វាំងឡង់ ឈរនៅរៀងទី៣ស្ទួន ដោយបានផ្តល់សិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ ១៩២គោលដៅលើពិភពលោកដូចគ្នា។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ប្រទេសកំពូលទាំង ១០ ឥទ្ធិពលនៃលិខិតឆ្លងដែនរបស់ពិភពលោកឆ្នាំ ២០២៥ ៖

១.សិង្ហបុរី ១៩៥គោលដៅ
២.ជប៉ុន ១៩៣គោលដៅ
៣.បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហ្វាំងឡង់ កូរ៉េខាងត្បូង ១៩២គោលដៅ
៤.អូទ្រីស ដាណឺម៉ាក អៀរឡង់ លុចហ្សំបួរ ហូឡង់ ស៊ុយអែត ន័រវែស ១៩១គោលដៅ
៥.បែលហ្ស៊ិក នូវែលសេឡង់ ព័រទុយហ្គាល់ ស្វីស ចក្រភពអង់គ្លេស ១៩០គោលដៅ

៦.ក្រិក អូស្ត្រាលី ១៨៩គោលដៅ
៧.កាណាដា ប៉ូឡូញ ម៉ាល់តា ១៨៨គោលដៅ
៨.ហុងគ្រី សាធារណរដ្ឋឆេក ១៨៧គោលដៅ
៩.អេស្តូនី សហរដ្ឋអាមេរិក ១៨៦គោលដៅ
១០.លីទុយអានី ឡេតូនី (Latvia) ស្លូវេនី អារ៉ាប់រួម ១៨៥គោលដៅ

ដោយឡែកសម្រាប់ក្របខណ្ឌអាស៊ាន សិង្ហបុរីជាប្រទេសអាស៊ានតែមួយគត់ ដែលជាប់ក្នុងបញ្ជីលំដាប់កំពូលទាំង ១០ ប្រទេសមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកឆ្នាំ ២០២៥។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ឥទ្ធិពលនៃលិខិតឆ្លងដែនរបស់ប្រទេសអាស៊ានឆ្នាំ ២០២៥ ៖
-ម៉ាឡេស៊ីលេខរៀងទី១២ ចំនួន ១៨៣គោលដៅ
-ព្រុយណេលេខរៀងទី២០ ចំនួន ១៦៦គោលដៅ
-ថៃលេខរៀងទី៦១ ចំនួន ៨២គោលដៅ

-ឥណ្ឌូណេស៊ីលេខរៀងទី៦៦ ចំនួន ៧៦គោលដៅ
-ហ្វីលីពីនលេខរៀងទី៧៥ ចំនួន ៦៧គោលដៅ
-កម្ពុជាលេខរៀងទី៨៩ ចំនួន ៥៣គោលដៅ
-វៀតណាមលេខរៀងទី៩១ ចំនួន ៥១គោលដៅ
-ឡាវលេខរៀងទី៩៣ ចំនួន ៤៩គោលដៅ
-មីយ៉ាន់ម៉ាលេខរៀងទី៩៤ ចំនួន ៤៦គោលដៅ៕ ដកស្រង់ ៖ Henley & Partners, Straits Times, Forbes និង CNN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ