ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! មនុស្សយ៉ាងតិច៤នាក់ស្លា.ប់រាល់ថ្ងៃ ដោយសារគ្រោះថ្នាក់តាមដងផ្លូវ

12 ម៉ោង មុន
  • ភ្នំពេញ

មនុស្ស​យ៉ាងតិច​៤​នាក់​ស្លា​.​ប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នេះ ។ ពេញ​មួយ​ឆ្នាំ​២០២៤ ដែល​ទើប​បញ្ចប់​កន្លង​ទៅ​នេះ កម្ពុជា​បាន​កត់ត្រា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២.៨៤៤​ករណី ធ្លាក់​ចុះ​១៤…

មនុស្ស​យ៉ាងតិច​៤​នាក់​ស្លា​.​ប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នេះ ។

ពេញ​មួយ​ឆ្នាំ​២០២៤ ដែល​ទើប​បញ្ចប់​កន្លង​ទៅ​នេះ កម្ពុជា​បាន​កត់ត្រា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២.៨៤៤​ករណី ធ្លាក់​ចុះ​១៤ ភាគរយ​ធៀប​នឹង​ចំនួន​ករណី​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​សរុប​៣.៣១៧​ករណី ។

ស្ថិតិ​ដដែល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍ នា​ឆ្នាំ​២០២៤ ទាំងនេះ​បាន​បណ្តាល ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​សរុប​ត្រឹម​១.៥០៩​នាក់ ពោល គឺ​ធ្លាក់​ចុះ ៥​ភាគរយ បើ​ធៀប​នឹង​ចំនួន​ជន​រង​គ្រោះ​ដល់​ជីវិត​សរុប​ចំនួន​១.៥៩០​នាក់ កាលពី​ឆ្នាំ​២០២៣ ។ តួលេខ​នេះ មាន​ន័យ​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ស្លា​.​ប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​គ្រោះថ្នាក់​តាម​ដងផ្លូវ ។

ក្រៅពី​នេះ​វិញ ករណី​គ្រោះថ្នាក់​ទាំងនេះ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​សរុប​៣.៧២០​នាក់ រង​របួស ពោល គឺ​ធ្លាក់​ចុះ​ប្រមាណ​ជា​១៧,៦​ភាគរយ ធៀប​នឹង​៤.៥១៥​នាក់ ដែល​រង​របួស​កាលពី​ឆ្នាំ​មុន ។

គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​ធ្លាក់​ចុះ​ទាំង​ព្រម ពោល គឺ​ទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​អ្នក​ស្លា​.​ប់ និង​ចំនួន​អ្នក​របួស ប៉ុន្តែ​នោះ​សូមកុំ​ជោរ​ហើយ​មោទនភាព​ជ្រុល​រហូត​ភ្លេច​បន្ត​ពង្រឹង និង​យកចិត្តទុកដាក់​កិច្ចការ​នេះ​បន្ត​ទៀត ។

ទោះបីជា​ស្ថិតិ​ដែល​កត់ត្រា​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​ករណី​ថយ​ចុះ​ក៏​ដោយ ប៉ុន្តែ​តួរ​លេខ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ជន​រង​គ្រោះ គឺ​នៅ​តែ​ខ្ពស់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ដូច​ជា ប្រជា​ពរល​ដ្ឋ​គួរតែ​បន្ត​ពង្រឹង​សុវត្ថិភាព នៅ​លើ​ទ្រូងផ្លូវ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ