ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែត្រឡាច មានទីផ្សារល្អក្នុងឆ្នាំនេះ និងចំណេញច្រើន

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លែត្រឡាច មានទីផ្សារល្អក្នុង​ឆ្នាំនេះ គឺតម្លៃមិនខុសពីឆ្នាំមុន នៅពេលបានផល ឈ្មួញចុះមកទិញដល់ចំការតូចលក់ថ្លៃជាងធំ ។ នេះបើតាមការឱ្យដឹងពីកសិករ​កាលពីថ្ងៃទី៩ ខែមករា…

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លែត្រឡាច មានទីផ្សារល្អក្នុង​ឆ្នាំនេះ គឺតម្លៃមិនខុសពីឆ្នាំមុន នៅពេលបានផល ឈ្មួញចុះមកទិញដល់ចំការតូចលក់ថ្លៃជាងធំ ។ នេះបើតាមការឱ្យដឹងពីកសិករ​កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅមាត់ស្ទឹងភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាកសិករបាន​ឱ្យដឹង​ថា ទីផ្សារបន្លែផ្លែត្រឡាចឆ្នាំ២០២៤-២០២៥នេះ តំលៃពិតជាល្អ ។ ផ្លែត្រឡាច៣ទៅ៤ផ្លែ​ មានទម្ងន់១គីឡូក្រាម តំលៃ២.០០០រៀល ១ទៅ២ផ្លែទម្ងន់១គីឡូក្រាមតំលៃ១.៥០០រៀល ហើយឈ្មួញមកទិញដល់ចំការ បើប្រៀបធៀបឆ្នាំ២០២៣កន្លងទៅ តំលៃប្រហាក់ប្រហែលគ្នា ឈ្មួញមកទិញដល់ចំការខ្លះ និងយកទៅលក់ដោយខ្លួនឯងនៅផ្សារ។

ប្រជាកសិករបានបញ្ជាក់ថា ​ផ្លែត្រឡាចដាំរយៈពេល១ខែកន្លះទទួលបានផលដំបូងលើផ្ទៃដី២រ៉ៃស្មើនឹង៨០ម៉ែត្របួនជ្រុង បេះ១ថ្ងៃបាន៤០០ទៅ៥០០គីឡូក្រាម នៅពេលប្រមូលផលពាក់កណ្តាលទីអាចបេះបាន១ថ្ងៃ២០០ទៅ៣០០គីឡូក្រាម ប្រមូលផល១រដូវអាចបាន​ជិត១០លានរៀល ហើយចំណេញបានប្រមាណ៣ទៅ៤លានរៀល។

ប្រជាកសិករបានបញ្ជាក់ថា ការដាំផ្លែត្រឡាចនេះ ចំណាយភ្ជួររាស់ហើយដាំដាក់ពង្រាយប្រព័ន្ធដំណក់ទឹកស្រោចប្រចាំ១ថ្ងៃ១ដងទៅ២ដងជាប្រចាំ ហើយនិងធ្វើទ្រើង ​ឬក្រឡាសំណាញ់ និងដាក់ជីបាញ់ថ្នាំការពារសត្វល្អិតរហូតដល់ប្រមូលផលរួច រយៈពេល២ខែជាង ទើបឈប់ប្រមូលផល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ