ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​រៀប​ចំ​គម្រោង​ជួប​គ្នា​ជា​មួយ​ពូ​ទី​ន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន

10 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​កំពុង​តែ​អន្ទះ​សា​ចង់​ជួប​មុខ​លោក​យ៉ាង​ខ្លាំង​។ ដូច្នេះ​ក្រុមការ​ងារ​កំពុង​តែ​រៀប​ចំ​គម្រោង​ជួប​គ្នា​ជា​បណ្ដើ​រៗ​ហើយ​។ លោក​ថា​គាត់​ (លោក​ពូទីន) ចង់​ជួប​មុខ​លោក​។ ហេតុ​នេះ​យើង​កំពុង​រៀប​ចំ​ជួប​គ្នា​ទៅ​តាម​សំណូម​ពរ​។ លោក​ត្រាំ​ថ្លែង​ដូច្នេះ​​ជា​សារ​នយោបាយ​មុន​កិច្ច​ជំនួប​ជា​មួយ​​​អភិ​បាល​រដ្ឋ​​​ដែល​មាន​កូតា​មក​ពី​គណ​​បក្ស​សា​ធារណ​រដ្ឋ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ថា​គម្រោងជួប​គ្នា​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​កំពុង​តែ​អន្ទះ​សា​ចង់​ជួប​មុខ​លោក​យ៉ាង​ខ្លាំង​។ ដូច្នេះ​ក្រុមការ​ងារ​កំពុង​តែ​រៀប​ចំ​គម្រោង​ជួប​គ្នា​ជា​បណ្ដើ​រៗ​ហើយ​។ លោក​ថា​គាត់​ (លោក​ពូទីន) ចង់​ជួប​មុខ​លោក​។ ហេតុ​នេះ​យើង​កំពុង​រៀប​ចំ​ជួប​គ្នា​ទៅ​តាម​សំណូម​ពរ​។ លោក​ត្រាំ​ថ្លែង​ដូច្នេះ​​ជា​សារ​នយោបាយ​មុន​កិច្ច​ជំនួប​ជា​មួយ​​​អភិ​បាល​រដ្ឋ​​​ដែល​មាន​កូតា​មក​ពី​គណ​​បក្ស​សា​ធារណ​រដ្ឋ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ថា​គម្រោងជួប​គ្នា​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ​។

ការ​ថ្លែង​​ដូច្នេះ​មួយ​​ថ្ងៃ​បន្ទាប់​ពី​លោក​ហ្សេឡិន​ស្គី​ចេញ​មុខ​បដិសេធ​ការ​អះ​អាង​របស់​លោ​កត្រាំ​ដែល​ថា​​សង្គ្រាម​អ៊ុយក្រែន​ផ្ទះ​ឡើង​ដោយ​សារ​លោក​បៃដិន​យល់​ព្រម​ទទួល​យក​​​អ៊ុយ​ក្រែន​ជា​សមាជិកអង្គ​ការ​ណាតូ​។ លោក​ត្រាំ​ថា​រុស្ស៊ី​ត្រូវ​តែ​វាយ​ប្រហា​រ​អ៊ុយ​ក្រែន​​ដើម្បី​ជា​ការ​ស្ទាក់​ផ្លូវ​ទុក​ជា​មុន​​។ លោក​ត្រាំ​យល់​ថា​សង្គ្រាម​នេះ​លោក​បៃដិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​។

​ប៉ុន្តែ​លោក​ហ្សេឡិន​ស្គី​និយាយ​ផ្ទុយ​ពី​ទស្សនៈ​នេះ​១០០%​។ លោក​ថា​ដោយ​សារ​អ៊ុយ​ក្រែន​មិន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​នេះ​​ហើយ​ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​មើល​ឃើញ​ចំណុច​ខ្សោយ​ ហើយ​​វាយ​ប្រហារ​​។ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​ចាប់​អារម្មណ៍​ចង់​ជួប​គ្នា​ជា​មួយ​លោក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ យើង​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​នេះ​ព្រោះ​វា​ជា​សង្គ្រាម​ដ៏​អាក្រក់​បំផុត​។​

លោក​ត្រាំ​នៅ​តែ​អះ​អាង​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​​​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​មិន​បាន​ប្រកាស​អំពី​វិធី​សាស្ត្រ​ជាក់​លាក់ណា​មួយ​​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ​។ កាល​ពី​មុននេះ លោក​ហ្សេឡិន​ស្គី​និយាយ​កោត​សរ​សើរ​លោក​ត្រាំ​ថា​ជា​មនុស្ស​ខ្លាំង និង​មាន​យុទ្ធ​សាស្ត្រ​អាថ៌​កំបាំង​ដែល​អ្នក​ដទៃ​មិន​អាច​ប៉ាន់​ស្មាន​ត្រូវ​អំពី​ជំហាន​ដើរ​របស់​លោក​បាន​ឡើយ​។ លោក​ហ្សេឡិន​ស្គី​ចង់​ឱ្យ​លោក​ត្រាំ​ប្រកាន់​ជំហរ​រឹង​មាំ​ដដែល​នៅ​ពេល​ជួប​គ្នា​ជា​មួយ​លោក​ពូទីន​។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​លោក​​ត្រាំ​ហាក់​ដូច​ជា​ប្រើ​វោហារ​សាស្ត្រ​ដែល​មាន​សមាន​ចិត្ត​​ចំពោះ​​លោក​ពូទីន​ ឬ​និយាយ​ឱ្យ​លោក​ពូទីន​ចំណេញ​ផ្នែក​​នយោបាយ​។ ឧទាហរណ៍ លោក​ត្រាំ​​​ជំទាស់​នឹង​លោក​បៃដិន​ដែល​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ លោក​ត្រាំ​ព្រមាន​ថា​នៅ​ក្នុង​អាណត្តិ​របស់​លោក អ៊ុយ​ក្រែន​នឹង​ទទួល​បាន​ជំនួយ​តិច​ជាង​មុន​។​​​

ត្រង់​ចំណុច​នេះ​ដែល​អ្នក​វិភាគ​យល់​ថា​អ៊ុយ​ក្រែន​នឹង​ទទួល​រង​សម្ពាធ​ខ្លាំង​ ហើយ​ត្រូវ​តែ​បង្ខំ​ចិត្ត​ទទួល​យក​ការ​បញ្ចប់​សង្គ្រាម​ទោះ​បី​ត្រូវខាត​បង់​ខ្លះ​ក៏​ដោយ​។ អ៊ុយ​ក្រែន​សព្វ​ថ្ងៃ​នេះ​ពឹង​ផ្អែក​ខ្លាំង​ទៅលើ​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​ស្រុង​ទាំង​ជំនួយ​យោធា​ ជំនួយ​សេដ្ឋ​កិច្ច ជំនួយ​មនុស្ស​ធម៌​។ បើ​មិន​ដូច្នេះទេ​ ពួក​គេ​មិន​អាច​តស៊ូ​នៅ​ក្នុង​សង្គ្រាម​នេះ​បាន​ឡើយ​។

រយៈ​ពេល​ជិត​៣​ឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​​ អឺរ៉ុប និង​អាមេរិក​ជួយ​អ៊ុយ​ក្រែន​ជាង​៣០០​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ​អាមេរិក​ជួយ​១៧៥​ពាន់​លាន​ដុល្លារ រីឯ​សហ​ភាព​អឺរ៉ុប​ជួយ​១៣០​ពាន់​លាន​អឺរ៉ូ​។ ចំណាយ​ច្រើន​ដល់​ថ្នាក់​នេះ​បើ​ចរចា​ទាំង​ឥត​ន័យ​ដដែល​ដូច​យក​លុយ​ទៅ​បោះចោល​ដូច្នោះ​ដែរ​។ រុស្ស៊ី​ក៏​ចំណាយ​មិន​មែន​តិច​តួច​នោះ​ទេ​។ ហេតុ​ដូច​នេះ​ ភាគី​ទាំង​២​កំពុង​សម្រួច​មាត់​ទាម​ទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​។ ទោះ​បី​មិន​បាន​១០០%​ក៏​ពួក​គេ​នឹង​ខិត​ខំ​ត​ថ្លៃ​គ្នា​ផ្នែក​នយោបាយ​រហូត​ដល់​ទី​បញ្ចប់​។​

សូម​រំលឹក​ថា​កាល​ពី​ដើម​ខែ​ធ្នូ លោក​ត្រាំ​ជួប​លោក​ហ្សេឡិន​ស្គី​នៅ​ទី​ក្រុង​ប៉ារីស​ក្រោម​កិច្ច​សម្រប​សម្រួល​ពី​លោ​កម៉ាក្រុង​។ នៅ​ក្នុង​ឱកាស​នោះ លោក​ត្រាំ​​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរ​ចា​សន្តិ​ភាព​។ ប៉ុន្តែ​​​រុស្ស៊ី​យល់​ថា​បទ​ឈប់​បាញ់​គួរ​ណាស់​មាន​រយៈ​ពេល​វែង​។ បើ​​ឈប់​បាញ់​ត្រឹម​តែ​១​សប្ដាហ៍​ហាក់​ដូច​ជា​គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ទាំង​អស់​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ