ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​កូរ៉េ​ខាង​ត្បូង​គំរា.ម​ប្រើ​ធម៌​ក្ដៅ​ដើម្បី​ចាប់​លោក​យូន​ស៊ុក​យូល

2 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​នគរ​បាល​ជាតិ​កំពុង​ពិគ្រោះ​គ្នា​យ៉ាង​ផុល​ផុស​ដើម្បី​រក​វិធី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​យក​ឃុំ​ឃាំង​ និង​​រង់​ចាំ​ការ​កាត់​ទោស​​នៅ​តុលាការ​ពី​បទ​ក្បត់​ជាតិ និង​រំលោភ​អំណាច​។ នៅ​សល់​​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ទេ​​ ដី​កា​ចាប់​ខ្លួន​​នឹង​ផុត​សុពល​ភាព​​​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ចន្ទ​។​ ​​គេ​មិន​ទាន់​ដឹង​ថា​តើ​ត្រូវ​អនុវត្ត​វិធី​ណា​ទៀត​បន្ទាប់​ពី​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​បាន​បិទ​ខ្ទប់​​កាល​ពី​ថ្ងៃ​សុក្រ។ កង​សន្តិ​សុខ​ថា​​​នេះ​ជា​ដីកា​ខុស​ច្បាប់​ និង​គ្មាន​សុពល​ភាព​ទេ​។…

ទី​ក្រុង​សេអ៊ូល៖ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​នគរ​បាល​ជាតិ​កំពុង​ពិគ្រោះ​គ្នា​យ៉ាង​ផុល​ផុស​ដើម្បី​រក​វិធី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​យក​ឃុំ​ឃាំង​ និង​​រង់​ចាំ​ការ​កាត់​ទោស​​នៅ​តុលាការ​ពី​បទ​ក្បត់​ជាតិ និង​រំលោភ​អំណាច​។ នៅ​សល់​​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ទេ​​ ដី​កា​ចាប់​ខ្លួន​​នឹង​ផុត​សុពល​ភាព​​​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ចន្ទ​។​

​​គេ​មិន​ទាន់​ដឹង​ថា​តើ​ត្រូវ​អនុវត្ត​វិធី​ណា​ទៀត​បន្ទាប់​ពី​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​បាន​បិទ​ខ្ទប់​​កាល​ពី​ថ្ងៃ​សុក្រ។ កង​សន្តិ​សុខ​ថា​​​នេះ​ជា​ដីកា​ខុស​ច្បាប់​ និង​គ្មាន​សុពល​ភាព​ទេ​។ ឥឡូវ​នេះ សមត្ថ​កិច្ច​កំពុង​ស្នើ​សុំ​ឱ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ថ្មី​មួយ​​ទៀត​​។ កាល​ពី​សប្ដាហ៍​មុន​ តុលាការ​សាលា​ដំបូង​បាន​ចេញ​ដី​កា​២​ដើម្បី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល និង​​​ឆែក​ឆេរ​ផ្ទះ​របស់​លោក​។​

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កំពុង​ដឹក​នាំ​​ការ​ស៊ើប​អង្កេត​រួម​គ្នា​ជា​មួយ​តុលាការ​យោធា និង​នគរ​បាល​​​បាន​បង្ហើប​ឱ្យ​ដឹង​​​ថា​ភារ​កិច្ច​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​សូម​ប្រគល់​ជូន​ទៅ​ខាង​នគរ​បាល​ជាតិ​ជា​អ្នក​រ៉ាប់​រង​ធ្វើ​រឿង​នេះ​ទាំង​ស្រុង​។ ប៉ុន្តែ​ក្រោយ​មក​ អង្គ​ភាព​ដដែល​​បាន​​កែ​សម្រួល​ការ​ងារ​​​ឡើង​វិញ​បន្ទាប់​ពី​នគរ​បាល​អះ​អាង​ថា​បើ​​ប្រគល់​ការ​ងារ​នេះ​ឱ្យ​ខ្លួន​រ៉ាប់​រង​តែ​ម្នាក់​ឯង​មិន​កើត​ទេ​ព្រោះ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​។ ដូច្នេះ​ត្រូវ​តែ​ចូល​រួម​ទាំង​អស់​គ្នា​។

មេធាវី​អះ​អាង​ថា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្មាន​ដែន​សមត្ថ​កិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ទេ​ព្រោះ​មាន​វិ​សមិត​ភាព​នឹង​គ្នា​។ ដូច្នេះ មេធាវី​យល់​ថា​ដីកា​ចាប់​ខ្លួន​នោះ​ខុស​ច្បាប់​ និង​គ្មាន​ប្រសិទ្ធ​ភាព​។ ទោះ​ជា​យ៉ាង​ណា​ក្ដី កាល​ពី​ព្រឹក​មិញ នៅ​ពេល​មេធាវី​ស្នើ​សុំ​ឱ្យ​តុ​លាការ​​ធ្វើ​មោឃ​ភាព​ដីកា​នោះ តុលាការ​បាន​ច្រាន​ចោល​សំណើ​​នេះ​ទាំង​ស្រុង​។​

​នគរ​បាល​ថ្លែង​ថា​តាម​មើល​ទៅ​ ពួក​គេ​​ត្រូវ​តែ​ប្រើ​ប្រាស់​ធម៌​ក្ដៅ​ហើយ​ទើប​បាន​ដើម្បី​ចូល​ចាប់​ខ្លួន​លោក​​យូន​ស៊ុក​យូល​។ គេ​ឃើញ​​កង​សន្តិ​សុខ​របស់​​ប្រធានា​ធិបតី​​​ចាប់​ផ្ដើម​រាយ​​លួស​បន្លា​​ក្បែរ​របង​ផ្ទះ​របស់​លោក​​ជា​បណ្ដើ​រៗ​ហើយ​​។ ​នគរ​បាល​កំពុង​ពិគ្រោះ​ថា​​បើ​លើក​នេះ​ពួក​គេ​​លើក​កម្លាំង​ទៅ​ចាប់​លោក​យូន​សុក​យូល​ ហើយ​ត្រូវ​កង​សន្តិ​សុខ​រារាំង​ និង​​​ប្រទាំង​ប្រទើស​គ្នា​ដូច​កាល​ពី​ថ្ងៃ​សុក្រ​​តើ​ត្រូវ​ចាប់​ខ្លួន​ទាំង​កង​សន្តិ​សុខ​ទៀត​ឬ​យ៉ាង​ណា​។​​

ចំពោះ​សំណួរ​ថា​តើ​នគរ​បាល​អាច​នឹង​ប្រើ​ប្រាស់​កង​កម្លាំង​ពិសេស​នៅ​ក្នុង​ការ​ចាប់​ខ្លួន​លើក​ក្រោយ​ទៀត​ដែរ​ឬ​ទេ​ មន្ត្រី​នគរ​បាល​​ម្នាក់​​ប្រាប់​យើង​​កំពុង​ពិភាក្សា​ជម្រើស​ទាំង​អស់​​ដែល​អាច​នឹង​កើត​មាន​។ បើ​សមត្ថ​កិច្ច​អាច​ចាប់​ខ្លួន​លោក​​​យូន​ស៊ុក​យូល​បាន​សម្រេច​ ពួក​គេ​អាច​ឃុំ​ខ្លួន​លោក​បាន​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ​។​ ​ហេតុ​នេះ ​ពួក​គេ​ត្រូវ​ស្នើ​សុំ​ដីកា​ឃុំ​ខ្លួន​​ពី​តុលា​ការ​​​​។ ​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ស្នើ​សុំ​​ឱ្យ​ប្រធានា​ធិបតី​ស្ដី​ទី​​ចេញ​បញ្ជា​ទៅ​កង​សន្តិ​សុខ​​ដើម្បី​ចូល​រួម​សហ​ការ​នៅ​​ក្នុង​ការ​ចាប់​ខ្លួន​។ ប៉ុន្តែ​ខុទ្ទ​កាល័យ​របស់​​ប្រធានា​ធិបតី​ស្ដី​ទី​​មិន​ទាន់​​​ឆ្លើយ​តប​នៅ​ឡើយ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ