ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបទីតាំងលក់ឈើគ្មានច្បាប់មួយកន្លែងដកហូតឈើជាង ៨ម៉ែត្រគីបដូចភ្លៀងរលឹម

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សងការ​គ្នា​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ទីតាំង​លក់​ឈើ​មួយ​កន្លែង ដកហូត​ឈើ​ល្មើសច្បាប់​មួយ​ចំនួន…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សងការ​គ្នា​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ទីតាំង​លក់​ឈើ​មួយ​កន្លែង ដកហូត​ឈើ​ល្មើសច្បាប់​មួយ​ចំនួន នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​វិ​ហ៊ា​រ​ចិន សង្កាត់​ស្វាយ​ដង្គុំ ក្រុង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ប្រាប់​នូវ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៥ នេះ​ថា បន្ទាប់​ពី​ចុះ​ប្រតិបត្តិការ និង​ត្រួតពិនិត្យ​រួច​វាស់វែង ជាក់ស្តែង​ឃើញ​រួម​មាន​ឈើ​ចំរុះ​សរុប ០៣PC ស្មើ និង​៦៦.៨៦​ម៉ែត្រ​គីប (PC គិត​ចាប់​ឆ្នាំ​២០២៤) ។

ក្នុង​នោះ​វាស់វែង​ជាក់ស្តែង​មាន​វិ​ក័យ​ប​ត្រ​ចំនួន​៤៥.៤៧០​ម៉ែត្រ​គីប ក្នុង​នោះ​លក់​ឈើ​ចេញ​អស់​១៦​សន្លឹក​ស្មើនឹង​២៨.៨៦៩​ម៉ែត្រ​គីប ។ប្រភព​បាន​បញ្ជាក់​ទៀត​ថា ឈើ​ដែល​ដកហូត​អត់​ច្បាប់​ទាំងអស់ មាន ចំនួន​៨.២៣៩ ម៉ែត្រ​គីប ។

ចំពោះ​វត្ថុ​តាង​ខាងលើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប បាន​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប យក​ទៅ​រក្សា​ទុក ដើម្បី​អនុវត្តន៍​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ