ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​នេះ​ជា​ពេល​នៃ​ការ​រៀបចំ​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ​ឪពុក​ម្តាយ និង​សាមីខ្លួន​ដែល​មាន​ផែនការ​រៀប​អាពាហ៍ពិពាហ៍ គួរ​កុំ​ខំប្រឹង​ប្រែង​តាម​គេ​តាម​ឯង ដើម្បី​យកមុខ​មាត់​ពេក ។ ជំនួស​មក​វិញ ពិធី​នេះ គួរតែ​រៀបចំ​យ៉ាងណា​ដោយ​ផ្អែក​លើ​លទ្ធភាព…

រដូវ​នេះ​ជា​ពេល​នៃ​ការ​រៀបចំ​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ​ឪពុក​ម្តាយ និង​សាមីខ្លួន​ដែល​មាន​ផែនការ​រៀប​អាពាហ៍ពិពាហ៍ គួរ​កុំ​ខំប្រឹង​ប្រែង​តាម​គេ​តាម​ឯង ដើម្បី​យកមុខ​មាត់​ពេក ។ ជំនួស​មក​វិញ ពិធី​នេះ គួរតែ​រៀបចំ​យ៉ាងណា​ដោយ​ផ្អែក​លើ​លទ្ធភាព និង​ធនធាន​ដែល​យើង​មាន​ល្មម​ៗ​ទៅ​បាន​ហើយ ដើម្បី​បង្ការ​កុំអោយ​ពិធី​នេះ​ក្លាយជា​បំណុល ។

អ្វី​ដែល​យើង​ត្រូវ​ចាំ​ពិធី​ធំ​ប៉ុណ្ណា​ក៏​មិនមែន​ជា​កត្តា​កំណត់​ជីវិត​អាពាហ៍ពិពាហ៍​ដែរ ។ ប្តី​ប្រពន្ធ​ស្រឡាញ់​គ្នា​ដល់​ចាស់​ស្លា​.​ប់ មិន​អាស្រ័យ​លើ​ពិធី​ចាយ​លាន​ខ្ជះខ្ជាយ​ឡើយ ។ វា​អាស្រ័យ​លើ​ការ​ស្រឡាញ់​គ្នា​ពិតប្រាកដ ការ​គោរព​គ្នា និង ការ​អត់ឱន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ។

តាំងពី​ដើម​រៀង​មក ការ​រៀបចំ​អាពាហ៍ពិពាហ៍​ដែល​ខ្មែរ​យើង​ចាត់​ទុក​ថា ជា​ពិធី​ដ៏​មហា​មង្គល គឺជា​កំពូល​ពិធី​ដែល​នឹង​ត្រូវ​ចំណាយ​ដ៏​ច្រើន ហើយ​មក​ដល់​សម័យនេះ​ការ​ចំណាយ​នោះ គឺ​រឹតតែ​ច្រើន​បន្ថែម​ទៀត ។ តម្លៃ​នៃ​ការ​ចំណាយ​សម្រាប់​ពិធី​នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គឺ​កាន់តែ​ថ្លៃ និង​កាន់តែ​ច្រើន​ដែល​តម្រូវ​ឲ្យ​សាមីខ្លួន​ដែល​ជា​កូនក្រមុំ និង​កូន​ក​ម្លោះ​ក៏​ដូច​ជា គ្រួសារ​គួរតែ​រិះគិត​។

ការ​រៀបចំ​ពិធី​ដ៏​មហា​មង្គល​នេះ​កាលពី​១០​ឆ្នាំ​មុន ការ​ចំណាយ​សរុប គឺ​ត្រឹម​សមរម្យ​នៅ​ក្នុង​រង្វង់​ត្រឹម​២​ម៉ឺន​ដុល្លារ​អី​ប៉ុណ្ណោះ ប៉ុន្តែ​សម័យនេះ​អាច​ឡើង​រហូត​ដល់​៤​ទៅ​៥​ម៉ឺន​ដុល្លារ ហើយ​អាច​លើស​នេះ​រាប់​សិប​ដង​ទៀត​ក៏​មាន អាស្រ័យ​លើ​ទំហំ​នៃ​ធនធាន​ដែល​សាមីដើមការ​ហ៊ាន​ចំណាយ ។

ឃើញ​កញ្ចប់​នៃ​ការ​ចំណាយ​ទាំងនេះ តើ​អ្នក​យល់​យ៉ាងណា? តើ​អ្នកមាន​លទ្ធភាព​ទេ ? ហើយ​បើ​មាន តើ​អ្នក​អាច​នៅ​សល់​អ្វី​ទេពី​ការ​ចំណាយ​ដ៏​ធំ​បែប​នេះ? តើ​ការ​ចំណាយ​ទាំងនោះ​អាច​បាន​ផល​អ្វី​មក​វិញ? សម្រាប់​អ្នក​ដែល​មាន​ធនធាន​មាន​លទ្ធភាព​ការ​ចំណាយ​ទាំងនោះ គឺ​អាច​បាន​មក​វិញ គឺ​កិត្តិយស ការ​សរសើរ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​អាច​នឹង​បាន​មក​វិញ​នូវ​ការ​ច្រណែន និង​ការ​សម្លឹង​ពី​ភាព​ខ្ជះខ្ជាយ​ពី​សាធារណជន​ផង​ដែរ ។ ចំណែក​អ្នក​ថ្លើមធំ​ហ៊ាន​ខ្ចី​លុយ​ធនាគារ ដើម្បី​ធ្វើ​ពិធី​ធំ​អោយ​គេឯង គឺ​អាច​នឹង​ប្រឈម​នឹង​បំណុល ។ ដូច្នេះ​កុំ​ថ្លើមធំ​ពេក​ចង់បាន​មុខមាត់​ហួស​សមត្ថភាព​ពេក ។


សរុប​ទៅ​អាពាហ៍ពិពាហ៍ គឺ​គ្រាន់តែ​ជា​ពិធី​ប្រកាស​សុំ​ការ​ទទួលស្គាល់​ពី​សង្គម​ថា​បុរស​នេះ និង​ស្ត្រី​នោះ ចាប់ដៃ​គ្នា​បង្កើត​គ្រួសារ​ថ្មី​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​មិន​ស្របច្បាប់​ឡើយ ។ ប្រសិនបើ​ឲ្យ​ស្របច្បាប់ គឺ​ទាល់តែ​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មួយ​បន្ថែម​ទៀត ។

ការ​រៀបចំ​អធិកអធម​មិនមែន​មាន​ន័យ​ថា ជា​ការ​រៀបចំ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​មាន​សេចក្តីសុខ និង​សុភមង្គល​ខ្លាំង និង​យូរអង្វែង​ឡើយ ។ ប្រសិនបើ​អាពាហ៍ពិពាហ៍​នោះ​គូ​ស្វាមី​មិន​យល់ចិត្ត​គ្នា មិន​ជួយ​គ្នា ជា​ពិសេស​មិន​យោគយល់ និង​ស្គាល់​ទុក្ខ​ធុរៈ​គ្នា​ទេ​នោះ ក៏​អាច​បែកបាក់​គ្នា​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​យើង​រៀបចំ​ពិធី​ល្មម​ៗ​ហើយ​អ្នកខ្លះ​មិន​មាន​ធនធាន​ការ គឺ​បាន​ត្រឹមតែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​តែ​ចុះសម្រុង​នឹង​គ្នា​ចាប់ដៃ​គ្នា​កសាង​គ្រួសារ​ក៏​ពួក​គេ​អាច​មាន​សុភមង្គល ហើយ​គ្រួសារ​ចម្រុងចម្រើន​នៅ​ថ្ងៃ​អនាគត​បាន​ដែរ ។

ចូរ​ចាំ​ក្នុង​ចិត្ត​ថា កុំ​រៀប​ការ​ព្រោះ​ចង់​អួត​គេឯង ពីព្រោះ​វា​ជា​រឿង​អត់​ប្រយោជន៍​ឡើយ​ក្នុង​ការ​ខ្ជះខ្ជាយ​លុយ​ហួសហេតុ ។ ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី ។ អ្វី​ៗ​ត្រូវធ្វើ​តាម​សមត្ថភាព​របស់​យើង ហើយ​កុំ​ធ្វើ​តាម​គេ​អោយ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ