ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង១០ថ្ងៃហើយសុនខមួយក្បាលនេះបានអង្គុយលើផ្លូវក្នុងបុរីរងចាំម្ចាស់ត្រឡប់មកពីធ្វើការវិញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណនីតិកតុកឈ្មោះ pichchanthoeun បានបង្ហោះវីដេអូមួយឃ្លីបនៅលើបណ្តាញសង្គមតិកតុក ដោយបានលើកឡើងថា « សង្វេគណាស់ សុនខមួយក្បាលបានអង្គុយរង់ចាំកន្លែងហ្នឹងច្រើនថ្ងៃហើយ» ។…

រាជធានីភ្នំពេញ ៖ គណនីតិកតុកឈ្មោះ pichchanthoeun បានបង្ហោះវីដេអូមួយឃ្លីបនៅលើបណ្តាញសង្គមតិកតុក ដោយបានលើកឡើងថា « សង្វេគណាស់ សុនខមួយក្បាលបានអង្គុយរង់ចាំកន្លែងហ្នឹងច្រើនថ្ងៃហើយ» ។

បើតាមការខមិនពីអ្នករស់នៅក្នុងបុរីខាងលើនោះ បានអោយដឹងថា ឆ្កែស្មោះត្រង់មួយក្បាលនេះ ត្រូវបានម្ចាស់ទុកចោលដោយបានទៅធ្វើការយូរៗមកទើបមកលេងវិញម្តងមិនច្បាស់ថា ប៉ុន្មានថ្ងៃ ឬក៏ប៉ុន្មានខែនោះទេ ។

អ្នករស់នៅក្នុងបុរីបន្តថា ជារៀងរាល់ថ្ងៃមិនថាយប់ ឬថ្ងៃនោះទេ ពួកគាត់តែងតែឃើញសុនខមួយក្បាលនេះ អង្គុយនៅលើផ្លូវនេះតែម្តង ទំនងជាអង្គុយចាំម្ចាស់ត្រឡប់មកវិញ ។ ហើយបើគិតចាប់តាំងពីថ្ងៃដែលគាត់បានឃើញមក គឺមានរយៈពេលជាង១០ថ្ងៃហើយ មិនដឹងថា សុនខមួយក្បាលនេះមានអ្វីស៊ី ឬក៏មានទឹកផឹកអត់នោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារកោះសន្តិភាពរបស់យើង បានព្យាយាមស្វែងរកនូវទីតាំងជាក់លាក់មួយ ដើម្បីក្នុងការផ្សព្វផ្សាយស្វែងរកម្ចាស់ អោយជួយត្រឡប់ទៅយកសុនខវិញផង ព្រោះគ្នាក៏មានជីវិតដែរ ប្រហែលជាគ្នាមិនដឹងទេថា ម្ចាស់បានទៅធ្វើការនៅទីឆ្ងាយ ទើបសុខចិត្តអង្គុយរង់ចាំអស់ជាច្រើនថ្ងៃបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ