រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ បាន ដេញវាយទៅលើជនរងគ្រោះជិះម៉ូតូមានគ្នា២នាក់ បណ្តាលឲ្យភ័យ ជិះម៉ូតូចូលហាងខារ៉ាអូខេអោយគេជួយបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ២នាក់ ដែលជិះម៉ូតូម៉ាកហុងដាបីត ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1KT-9309 បានអោយ ដឹងថា នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូមកពីម្តុំផ្សារដើមថ្កូវ មកផ្ទះគាត់នៅម្តុំមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះធ្វើ ដំណើរមកដល់ផ្លូវ២០០៤ នៅម្តុំខាងកើតស្តុបវត្តអង្គតាមិញក៏ស្រាប់ តែឃើញក្រុមក្មេងទំនើងមួយក្រុមមានម៉ូតូជាង១០នាក់ ខ្លះជិះ១ម៉ូតូ មាន២នាក់ ខ្លះ១ម៉ូតូ មានគ្នា៣នាក់ប្រដាប់ដោយខ្សែក្រវាត់នឹងមាន កាំបិត ដោយដេញវាយពួកគាត់បណ្តាលឲ្យត្រូវមួយខ្សែក្រវ៉ាត់បណ្តាលឲ្យរងរងរបួសបន្ទាប់មកជនរងគ្រោះក៏ភ័យនាំគ្នាជិះម៉ូតូចូលក្នុងខារ៉ាអូខេ នៅម្តុំស្តុបវត្តអង្គតាមិញនៅផ្លូវ២០០៤ អោយគេជួយបណ្តាល ឲ្យនារីៗខារ៉ាអូខេផ្អើលពេញហាង ។
ចំណែកឯក្រុមក្មេងទំនើងខាងលើមិនហានចូលមានស្រែកមុខហាង ខារ៉ាអូខេ អោយជនរងគ្រោះចេញមកក្រៅ តែជនរងគ្រោះមិនព្រម ចេញធ្វើអោយក្រុមក្មេងទំនើងនាំគ្នាជិះម៉ូតូគេចអស់បាត់ ។ លុះមួយ សន្ទុះ ក្រោយមកទើបពួកគាត់នាំគ្នាចេញពីក្នុងហាងខារ៉ាអូខេ ដោយ មិនបានទៅដាក់ពាក្យបណ្ដឹងទេ គឺពួកគាត់នាំគ្នាជិះម៉ូតូទៅផ្ទះវិញបាត់ទៅ ៕
ចែករំលែកព័តមាននេះ