ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​សង្ស័យ​លើ​មន្ត្រីរាជការ​នោះ​ទេ តែ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ មិនមែន​មាន​ន័យ​ថា ​មានការ​សង្ស័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នោះ​ទេ ប៉ុន្តែ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​ ដែល​បានដាក់​ចេញ​និង​បង្កើត​ក្រុមការងារ​លេខាធិ​ការ​​​ដ្ឋា​ននៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ដើម្បីបង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រីរាជការ​ដែល​មិន​មានការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។ ​នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក ធូ…

ខេត្តស្ទឹងត្រែង​ ៖ មិនមែន​មាន​ន័យ​ថា ​មានការ​សង្ស័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នោះ​ទេ ប៉ុន្តែ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​ ដែល​បានដាក់​ចេញ​និង​បង្កើត​ក្រុមការងារ​លេខា
ធិ​ការ​​​ដ្ឋា​ននៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ដើម្បីបង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រីរាជការ​ដែល​មិន​មានការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។ ​នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក ធូ ចាន់​ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​លេខាធិការដ្ឋាន  កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​ខែធ្នូ ឆ្នាំ​២០២៤ បាន​ចុះ​ទៅ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង ​។

​លោក ធូ ចាន់​ពៅ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា​ ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំ​ណាក់​កាល​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ធនធានមនុស្ស​ គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​ទៀមទារ​អោយ​មានគុណភាព​ដែល​ប្រកប​ទៅ​ដោយ​គុណវ​ឌ្ឍ មាន​ប្រាជ្ញា មាន​ភាព​ច្បាស់លាស់ មាន​ភាព​វាងវៃ​នៃ​ការ​អនុវត្ត​ការងារ​សំដៅ​អ្នករាជការ​ពោ​ពេញ​ដោយ​ថា​មពល ​។

​លោក​អភិបាលរង​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ​ក៏​បានលើក​ឡើង​បន្ថែម​ថា​ ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង​នា​ពេល​នេះ ​មិនមែន​មានន័យ​ថា ​យើង​មានការ​សង្ស័យ​ទៅ​លើ​ថ្នាក់ដឹកនាំ ​និង​មន្ត្រីរាជការ​នៃ​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង​នោះ​ទេ ប៉ុន្តែ​ជា​បទបញ្ជា​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​លេខ​០១ បប គឺ​មាន​ន័យ​យើង​បោសសំអាតផ្ទះ​យើង និង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ និង​កិត្យានុភាព​របស់​អង្គភាព​មួយ​តាម​រយៈ​ការ​ធ្វើតេស្ត​ដើម្បី​បង្ហាញមហាជន​ពី​ភាព​ស្អាត់ស្អំ​របស់​មន្ត្រីរាជការ​ដែល​មិន​មានការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន ​។ ហើយ​រាល់​មន្ត្រីរាជការ​ដែល​តេស្ត​រក​ឃើញថា​ មានការ​ពាក់ព័ន្ធ​និង​ត្រូវ​បណ្តេញ​ចេញពី​ក្រ​ខណ្ឌ​យ៉ាង​ពិតប្រាកដ​ ។

ប្រធាន​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង​ស្ទឹង​ត្រែង​លោក ថន ប៊ុ​ន​យ៉​ន បាន​លើក​ឡើង​ថា ​ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ មន្ត្រី​និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង
​នា​ពេល​នេះ ​ជា​ការ​ចូលរួម​អនុវត្ត​បទបញ្ជា​របស់​ម្តេច​បវ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ​០១ បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២៤ ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ប្រកបដោយ​ស្មារ​តី​ទទួលខុសត្រូវ​។  

លោក​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​សាខា​ពន្ធដា​ខេត្តស្ទឹងត្រែង​មាន​ថ្នាក់ដឹកនាំ​ រួម​ទាំង​មន្ត្រី និង​មន្ត្រី​ជាប់កិច្ចសន្យា​​ចំនួន​២៦​នាក់​ដែល​ត្រូវធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៩​នាក់​ ។ ជា​លទ្ធផល​ ថ្នាក់ដឹកនាំ មន្ត្រី និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​២៦​នាក់​នៃសាខា​ពន្ធដារ​ខេត្តស្ទឹងត្រែង​ដែល​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​ទទួល​បាន​លទ្ធផល​អ​វិ​ញ្ជ​មាន​ទាំងអស់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ