ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ឱ្យដំណើរការ​ជា​ផ្លូវការ មន្ទីរពិសោធន៍​DNA​ដំបូង​គេ​​ក្នុង​ការ​បំបែកសំណុំរឿង

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពិសោធន៍ DNA នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ជា​មធ្យោបាយ​សំខាន់​មួយ​ក្នុង​ការ​បំបែកសំណុំរឿង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ មន្ទីរពិសោធន៍ DNA នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ជា​មធ្យោបាយ​សំខាន់​មួយ​ក្នុង​ការ​បំបែកសំណុំរឿង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​លើក​ឡើង​ថា មន្ទីរពិសោធន៍ DNA​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចសហការ​ស្អិតរ​មួ​ត​រវាង​នាយកដ្ឋាន នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ជាមួយ​ការិយាល័យ​សម្រប​សម្រួលការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​ដោយ​ទទួល​បានការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា មន្ទីរពិសោធន៍ DNA នេះ មាន​តួនាទី​យ៉ាង​សំខាន់​ដែល​ជួយ​ដល់​ការងារ​ជា​ច្រើន​ដូច​ជា​៖ ជួយ​កំណត់ ឬ​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនល្មើស និង​ជន​រង​គ្រោះ​, បញ្ជាក់​ការ​ទំនាក់ទំនង​រវាង​ជនល្មើស និង​ទីកន្លែង​កើតហេតុ​,​ជួយ​កំណត់​ការ​ទំនាក់ទំនង​សាច់​ញាតិ ឬ​ឪពុក​ម្តាយបង្កើត​,​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ស៊ើបអង្កេត​ចំពោះ​បទ​ល្មើ ស​ព្រហ្មទណ្ឌ​,​កំណត់​ភស្តុ​តាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​សម្រាប់​វិស័យ​យុត្តិធម៌​, ជួយ​សម្រួល​ក្នុង​ការ​កាត់​បន្ថយ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុ​តាង​ដាក់បន្ទុក​និង ជួយ​សម្រួល​ដល់​ការ​សម្រេចសេចក្ដី​របស់​ស្ថាប័ន​តុលាការ​ជាដើម​។

ក្នុង​ន័យ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ស្នើ​ឲ្យ​មានការ​គាំទ្រ​បន្ត​ទៀត ពី​សំណាក់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ក្នុង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បម្រើ​ឲ្យ​ការ ងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​។

ចំពោះ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ណែនាំ​នូវ​កិច្ចការ សំខាន់​ៗ​មួយ​ចំនួន ដូច​ខាងក្រោម​៖
ទី​១. បន្ត​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ការងារ​ជំនាញ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៅ​តាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រៀង​រាល់​៦​ខែ​ម្តង​។
ទី​២. បន្ត​បណ្តុះបណ្តាល​ជំនាញ DNA ដល់​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន និង​មន្ត្រី​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ស្រប​តាម​កម្មវិធី​របស់​នាយកដ្ឋាន ឬ​តាម​សំណើ សំណូមពរ របស់​ស្នងការដ្ឋាន​។

ទី​៣. បន្ត​ការ​សហការ​ជាមួយ​ការិយាល័យ​សម្រប​សម្រួលការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​ម ជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​មុខ​ជំនាញ DNA និង​អភិវឌ្ឍ​មន្ទីរពិសោធន៍ DNA របស់​អគ្គ​ស្នង ការដ្ឋាន​នគរបាល​ជាតិ កាន់តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត​។​ទី​៤. រៀបចំ​កសាង​ឃ្លាំង​ផ្ទុក​ទិន្នន័យ DNA (DNA Database) ឲ្យ​បាន​ស្រប​តាម​និយាម និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ក្នុង​កា រ​រក្សា​ទុក​ទិន្នន័យ DNA​។

ទី​៥. រួម​គ្នា​ថែរក្សា​មន្ទីរពិសោធន៍ DNA និង​ឧបករណ៍ សម្ភារ​ជំនាញ ឲ្យ​បាន​គត់មត់ ទុកជា​ឧត្តម​ប្រយោជន៍ បម្រើ​ការងារ​កោសល្យ​វិ​ច្ច័​យ​។ ទី​៦.​ត្រូវ​ចូលរួម​សហការ​គ្រប់ ករណី​បទល្មើស​ព្រហ្ម​ទណ្ឌ ដើម្បី​ប្រមូល​ភស្តុ​តាង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ បម្រើ​ឲ្យ​ការងារ​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ