ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននឹងជួយកម្ពុជាបង្ក្រាបល្បែ.ងអនឡាញ

16 ម៉ោង មុន

ចិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​បង្ក្រាប​ល្បែ.ងស៊ីសង​តាម​អន​ឡាញ ​។ នេះ​ជា​ការ​អះអាង​របស់​ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ​។ លោក វ៉ាង វេន​ប៊ី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា…

ចិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​បង្ក្រាប​ល្បែ.ងស៊ីសង​តាម​អន​ឡាញ ​។ នេះ​ជា​ការ​អះអាង​របស់​ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ​។

លោក វ៉ាង វេន​ប៊ី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​និយាយ​នៅ​ថ្ងៃនេះថា លោក មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​កម្ពុជា ​។ វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា​ពោរពេញ​ដោយ​ភាព​រស់​រវើក​ ។

លោក បាន​និយាយ​បន្ត​ទៀត​ថា ភាគី​ចិន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា​ក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិការ​ធនធានមនុស្ស ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ការ​សាងសង់​បណ្តាញ​5G និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេងល្បែ.ង​ស៊ីសង​អន​ឡាញ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​បែប​លឿន​រហ័ស ​។

ល្បែ.ង​អន​ឡាញ គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​កំពុង​តែ​រិះរក​គ្រប់​វិធី ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ