ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចើម​ផ្លូវ​ក្រុង​ហាណូយ​ច្រើន​ទីតាំង ត្រៀម​ដាក់​ជួល​សម្រាប់​អាជីវកម្មចាប់ពី​ឆ្នាំ​ក្រោយ

16 ម៉ោង មុន

​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress និង Dan tri កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ បានឱ្យ​ដឹង​ថា…

​វៀតណាម ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress និង Dan tri កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ បានឱ្យ​ដឹង​ថា នាយកដ្ឋាន​សំណង់​ប្រចាំ​ទីក្រុង​ហាណូយ កំពុងធ្វើការ​ស្ទាបស្ទង់​មតិ ក៏​ដូច​ជា​សិក្សា​អំពី​លទ្ធភាព​ចិញ្ចើម​ផ្លូវ​ចំនួន៨៩៩​ទីតាំង​ក្នុង​ទីក្រុង​នេះ ដើម្បី​ដាក់​ជួល​សម្រាប់​អាជីវកម្ម ចាប់ពី​ត្រីមាស​ទី​១ ឆ្នាំ​ក្រោយ​តទៅ​។

បច្ចុប្បន្ន ​មន្ទីរ​សំណង់​កំពុង​ប្រមូល​មតិ​ពី​អង្គភាព​ជា​ច្រើន​លើ​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ​។ រដ្ឋបាល​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ បាន​អនុញ្ញាត​ឱ្យ​យានជំនិះ​ចត​លើ​ផ្លូវ​ចំនួន​២៣៤ រួច​ទៅ​ហើយ ។ ផ្អែក​តាម​សំណូមពរ​របស់​អាជ្ញាធរ​មូលដ្ឋាន ចិញ្ចើម​ផ្លូវ​ចំនួន ៨៩៩ ត្រូវ​បាន​ចុះ​វាស់វែង ទើប​អាច​ចាត់ទុកជា​កន្លែង​សម្រាប់​ជួល​។ ហើយ​ជាង ៩០% នៃ​ផ្លូវត្រូវ​បានស្ទង់​មតិ និង​សិក្សា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​អាជីវកម្ម​លក់ដូរ​អាហារ និង
​ភេសជ្ជៈ​។

នាយកដ្ឋាន​ក្រុង​បាន​គូសបញ្ជាក់​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​លើ​ចិញ្ចើម​ផ្លូវ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលបំណង​អាជីវកម្ម រួម​ទាំង​តម្រូវការ​ទទឹង​ជា​អប្បបរមា ៣​ម៉ែត្រ និង​កន្លែង​ចត​រថយន្ត​គ្រប់គ្រាន់ ខណៈ​ចិញ្ចើម​ផ្លូវ​សម្រាប់​ជួល ត្រូវ​ធានា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១.៥០​ម៉ែត្រ សម្រាប់​អ្នក​ថ្មើរជើង​។ អាជ្ញាធរ​ខណ្ឌ​នឹង​ត្រូវ​ស្វែងរក​មតិ​ពី​គ្រួសារ​រស់នៅ​តាម​ដងផ្លូវ ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ជួល ដើម្បី​ស្វែងរក​ការ​ឯកភាព​។

ចិញ្ចើម​ផ្លូវ​ទៀត​សោត អាច​ត្រូវ​បាន​អនុញ្ញាត​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​រហូត​ដល់​មួយ​ឆ្នាំ​។ តម្លៃ​លើ​ការ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​ចិញ្ចើម​ផ្លូវ​សម្រាប់​ចត​យានជំនិះ ឬ​គោលបំណង​អាជីវកម្ម នឹង​មាន​ចន្លោះ​ពី០.៧៩ ទៅ១.៥៧​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ទំហំ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​។

បច្ចុប្បន្ន តំបន់​ហន គិ​ម (Hoan Kiem) នៃ​ទីក្រុង​ហាណូយ ជា​សង្កាត់​តែ​មួយ​គត់ ដែល​អនុញ្ញាត​ឱ្យ​ជួល​ចិញ្ចើម​ផ្លូវ​សម្រាប់​គោលបំណង​អាជីវកម្ម ដោយ​មាន​តម្លៃ​ជួល​គឺ ១.៧៦​ដុល្លារ​ដុ​ង សម្រាប់​ទំហំ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ