ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ផ្តន្ទាទោស​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ដែល​បា.ញ់​ស​ម្លា​.​ប់​២​នាក់​គូ​ដណ្តឹង ដាក់​ពន្ធនាគារ ៣១​ឆ្នាំ និង​សង​សំណង​ជន​រង​គ្រោះ សរុប​ជាង​២,៥​លាន​ដុល្លារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ពាក់ព័ន្ធ​នឹង​ករណី​ឃា​.​ត​កម្ម​, ប៉ុនប៉ង​ឃា​.​ត​កម្ម​, ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​រំលោភ​លើ​លំនៅ​ឋាន ដោយដាក់ពន្ធនាគារ រយៈពេល៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជាង ២,៥លានដុល្លារដល់ជនរងគ្រោះ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ០៣ ពាក់​ព័​ន្ឋ​នឹង​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា គឹ​៖ សំណុំរឿង​ទី​១. ពី​បទ ឃា​.​ត​កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​, សំណុំរឿង​ទី​២. ពី​បទ ប៉ុនប៉ង​ឃា​.​ត​កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​សំណុំរឿង​ទី​៣. ពី​បទ រំលោភ​លើ​លំនៅ​ឋាន​។ ក្រោយ​ពី​បាន​ធ្វើ​កិច្ច​ពិភាក្សា​ដេញដោល​លើ​ជនជាប់ចោទ ភាគី​ពាក់ព័ន្ធ និង​បាន​ពិនិត្យ​ភស្តុ​តាង អង្គហេតុ និង​អង្គច្បាប់ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ជា​សាធារណៈ នូវ​សាលក្រម​ព្រហ្មទណ្ឌ នៃ​សំណុំរឿង​ទាំង ០៣ ខាងលើ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ មាន​ដូច​ខាងក្រោម ៖

១.​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៣៥២ ក្រ​៦ “​ជ​១” បាន​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១៥ (​ដប់​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ ០០០ ០០០ (​ពីរ​លាន​) រៀល ពី​បទ ឃា​.​ត​កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់រំសេវ និង​បាន​បង្គាប់​ឱ្យឈ្មោះ ស្រី ស៊ី​ណា សង​សំណង​ជម្ងឺ​ចិត្ត​ចំនួន ១ ០០០ ០០០(​មួយ​លាន​) ដុល្លារ​អា​មេ​រិ​ក ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ម៉ាំង បូ​ណា ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ឃី​ន ក​ញ្ច​នា ដែល​បាន​ស្លាប់ និង​បង្គាប់​ឱ្យ​សង​សំណង​ជម្ងឺ​ចិត្ត​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) ដុល្លារ​អា​មេ​រិ​ក​ទៀត ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ជា អញ្ជលី ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង លី​សុង ដែល​បាន​ស្លាប់ ។

២.​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៣៥៣ ក្រ​៦“​ជ​១” បាន​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១៥ (​ដប់​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ ០០០ ០០០ (​ពីរ​លាន​) រៀល ពី​បទ ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត បទល្មើស ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់រំសេវ និង​បាន​បង្គាប់​ឱ្យឈ្មោះ ស្រី ស៊ី​ណា
សង​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៣០០ ០០០ (​សាមសិប​ម៉ឺន​) ដុល្លារ​អា​មេ​រិ​ក ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ សុខុម ចរណៈ ដែល​ជា​អ្នក​រង​របួស និង​ចំនួន ២០០ ០០០ (​ម្ភៃ​ម៉ឺន​) ដុល្លារ​អា​មេ​រិ​ក ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ហុង រិ​ទ្ធា​រ័ក្ស ដែល​ជា​អ្នក​រង​របួស ។

៣.​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៥២៣០ “​ជ​១” បាន​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ០១ (​មួយ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ ០០០ ០០០ (​ពីរ​លាន​) រៀល ពី​បទ រំលោភ​លើ​លំនៅ​ឋាន បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បង្គាប់​ឱ្យឈ្មោះ​ស្រី ស៊ី​ណា សង​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៥០ ០០០ (​ប្រាំ​ម៉ឺន​) ដុល្លារ​អា​មេ​រិ​ក ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ជា អញ្ជលី ត្រូវជា​ម្តាយ​ម្ចាស់ផ្ទះ ។ ប្រព្រឹត្ត​នៅ​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នេ ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​P-10F – ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ផ្តន្ទាទោស​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ លើ​ជនជាប់ចោទ​ឈ្មោះ ស្រី ស៊ី​ណា ក្នុង​សំណុំរឿង​ទាំង​០៣ ខាងលើ គឺជា​ការ​ផ្តន្ទាទោស​ក្នុង​កម្រិត​អតិបរមា នៃ​ទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ