ធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំទិវា «ប្រាក់រៀល និងប្រព័ន្ធបាគង» នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី…
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី…
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី បានរៀបចំ ទិវាប្រាក់រៀល នៅក្រុងសែនមនោរម្យ ។ លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវបានដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម រដ្ឋបាលខេត្តមណ្ឌលគិរី បានអនុវត្តតាមគោលនយោ បាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកកម្ពស់ និងពង្រឹងការអនុវត្ត ច្បាប់ លិខិតបទដ្ឋានដែលមានស្រាប់ និងកំពុងយកចិត្តទុកដាក់ខិតខំជំរុញការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងនោះវិស័យ ធនាគារ និងហិរញ្ញវត្ថុក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ ។
លោកអភិបាលរងខេត្តបន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរី មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ១៤គ្រឹះស្ថាន ដែលកំពុងធ្វើប្រតិបត្តិការ និងរួមចំណែកគាំទ្រដល់ ការអភិវឌ្ឍខេត្ត តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ រួមមាន សេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាសនៅគ្រប់ទី កន្លែងក្នុងខេត្តមណ្ឌលគិរី ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាសង្គមជាតិ ជារួមអាចប្រព្រឹត្តទៅបានដោយទាមទារនូវវត្តមាន រូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក ។ មិនត្រឹមតែប៉ុណ្ណោះប្រទេសនីមួយៗ តែងតែមាន រូបិយវត្ថុជាតិ របស់ខ្លួនដែលតំណាងឱ្យអត្តសញ្ញាណជាតិ ។
ឯកឧត្តមទេសាភិបាលរងធនាគារជាតិ បន្តថា ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំ ទូលាយ ប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌ កម្ពុជាដល់អ្នកជំនាន់ក្រោយ និងទេសចរបរទេស អាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុង នាមជាប្រជាជននៅ ក្នុងសង្គមជាតិតែមួយ ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ អ្នកចូលរួមក៏បានយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មី ទស្សនាការប្រគំតន្ត្រីសម្តែងដោយតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា លេងហ្គេមសប្បាយៗ ហើយថែមទាំងទទួលបានចំណេះដឹងថ្មីៗទាក់ ទងនឹងប្រាក់រៀល និងប្រព័ន្ធបាគងទៀតផង ។
កម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល និងប្រព័ន្ធបាគង» ត្រូវបានរៀបចំដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរ ប្រាក់រៀល ឡើងវិញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ